ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពុក​រលួយ​ រដ្ឋ​អាជ្ញា​ទាមទារ​ឱ្យ​កាត់ទោស​ដាក់គុក​30​ឆ្នាំ​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្តា​រដ្ឋ​អាជ្ញា​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ទាមទារ​ឱ្យ​កាត់ទោស​ដាក់​ពន្ធនាគារ​ដល់​៣០​ឆ្នាំ​ប្រឆាំង​អតីត​ប្រ​ធានា​ធិ​បតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ក្នុង​ឱកាស​នៃ​សវនាការ​មួយ​នៅ​ឯ​តុលា​ការ​កណ្តាល​នៃ​ស្រុក​សេ​អ៊ូ​ល​ចំពោះ​រឿង​អាស្រូវ​ពុក​រលួយ​យ៉ាង​ធំ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី​កាលពី​ឆ្នាំទៅ​មិញ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្តា​រដ្ឋ​អាជ្ញា​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ទាមទារ​ឱ្យ​កាត់ទោស​ដាក់​ពន្ធនាគារ​ដល់​៣០​ឆ្នាំ​ប្រឆាំង​អតីត​ប្រ​ធានា​ធិ​បតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ក្នុង​ឱកាស​នៃ​សវនាការ​មួយ​នៅ​ឯ​តុលា​ការ​កណ្តាល​នៃ​ស្រុក​សេ​អ៊ូ​ល​ចំពោះ​រឿង​អាស្រូវ​ពុក​រលួយ​យ៉ាង​ធំ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី​កាលពី​ឆ្នាំទៅ​មិញ ។

លោកស្រី PARK អាយុ​៦៦​ឆ្នាំ កាលពី​ខែមេសា ឆ្នាំ​២០១៧ ជាប់​ការ​ចោទប្រកាន់​ដល់​ទៅ​១៨​ករណី​ចាប់ពី​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ​ដល់​ការ​រំលោភ​បំពាន​អំណាច​រួច​ដល់​ការ​ទម្លាយ​បណ្តា​ការ​សម្ងាត់​របស់​រដ្ឋ ។ លោកស្រី​ជាប់ចោទ​ថា​ធ្វើ​សកម្មភាព​ដោយ​រួម​ដៃគ្នា​ជាមួយ​មិត្ត​ចាស់ លោកស្រី CHOI SOON SIL ពី​បទ​ប្រមូល​យក​ប្រាក់​៥៩,២​ពាន់​លាន​វ៉ុ​ន (៥៥,២​លាន​ដុល្លារ​) ពី​បណ្តា​ក្រុមហ៊ុន​ធំ​ៗ ក្នុង​នោះ​មាន​ក្រុមហ៊ុន SAMSUNG ក្រុមហ៊ុន LOTTE និង​ក្រុមហ៊ុន SK ជា​ថ្នូរ​នឹង​ការ​ផ្តល់​ផលប្រយោជន៍​នានា​ដល់​ក្រុមហ៊ុន​ទាំងនេះ ។

លោកស្រី​អតីត​ប្រធានាធិបតី​រូប​នោះ​ក៏​ជាប់​សង្ស័យ​ដែរ​ថា បណ្តោយ​ឱ្យ​លោកស្រី CHOI ចូល​កកូរកកាយ​ក្នុង​កិច្ចការរដ្ឋ ទោះបីជា​មិត្ត​លោកស្រី​នេះ​ពុំ​កាន់​តំណែង​ផ្លូវការ​ណាមួយ​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ក្តី ។ លោកស្រី PARK បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងនេះ ។

ប្រធានាធិបតី​ត្រូវ​ទម្លាក់​ចេញ​ពុំ​មាន​វត្តមានក្នុង​ពេល​ធ្វើ​សវនាការ​ច្រើន​លើក​ចាប់តាំងពី​តុលាការ​ពន្យារពេល​ការ​ឃុំឃាំង​លោកស្រី​កាលពី​ខែតុលា ដែល​នាំ​ឱ្យ​មាន​ពាក្យ​និយាយ​ពី​ភាពលម្អៀង​របស់​តុលាការ ។

លោកស្រី PARK ត្រូវ​ដកហូត​តំណែង​កាលពី​ខែមីនា ឆ្នាំ​២០១៧ ក្រោយ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ។ លោកស្រី​ត្រូវ​គេ​ចាប់​ឃុំឃាំង​បណ្តោះអាសន្ន​នា​ខែ​ដដែល​នេះ ។ ចំណែក​លោកស្រី CHOI ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​២០​ឆ្នាំ​កាលពី​២​ស​ប្តា​ហ៍​មុន ហើយ​លោកស្រី​ធ្វើការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ