ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ប្រតិកម្ម​ធ្ងន់​ៗ​ចំពោះ​ការ​ដុត​រូប សម្ដេច​តេ​ជោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ទ​ង្វើ​របស់​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន និង​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ជា​ទ​ង្វើ​អ​សីលធម៌ និង​អ្នក​ប្រជាធិបតេយ្យ​តិរច្ឆាន ។ ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ទ​ង្វើ​របស់​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន និង​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ជា​ទ​ង្វើ​អ​សីលធម៌ និង​អ្នក​ប្រជាធិបតេយ្យ​តិរច្ឆាន ។

ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​ធ្វើការ​ដុត​ទីងមោង​ដែល​មាន​រូប សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ថា នយោបាយ​របស់​អ្នក​ប្រជាធិបតេយ្យ​ជ្រុលនិយម កាលពី​ពេល​ថ្មី​ៗ​នេះ បងប្អូន​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​សកម្មភាព​អ​សីល​ធ៌​ម ដោយ​ដុត​ទីងមោង​ដែល​មាន​រូប សម្តេច​តេ​ជោ ហ៊ុន សែន ។

លោក​បន្ត​ថា សកម្មភាព​អ​សីល​ធ៌​ម​បែប​នេះ គឺជា​នយោបាយ​ជ្រុលនិយម និង​លំអៀង​ទៅ​រក​អតីតៈ​បក្ស​ប្រឆាំង ដែល​មិន​អាច​ទទួលយក​បាន​ឡើយ ។ ការ​ធ្វើ​សកម្មភាព​អ​សីលធម៌ និង​ជ្រុលនិយម​នេះ មិនមែន​ជា​សកម្មភាព​ប្រជាធិបតេយ្យ​ទេ តែ​គឺជា​ប្រជាធិបតេយ្យ​តិរច្ឆាន ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ចូល​ចិត្ត​អនុវត្ត​ណាស់​តាំងពី​ដើម​រៀង​មក ។

លោក​បញ្ជាក់​ថា «​ខ្លួនឯង​តែងតែ​និយាយ​ជេរ​ប្រមាថ​គេ ដល់​គេ​មាន​ប្រតិកម្ម ឆ្លើយ​ថា ជា​សិទ្ធិ​បញ្ចេញមតិ តែ​ដល់​គេ​និយាយ​ឲ្យ​វិញ ថា​គេ​ប្រមាថ​ខ្លួន ហើយ​ឆ្លើយ​តប​បែប​សត្វ​តិរច្ឆាន​ទៅ​វិញ ។ តើ​អាកប្បកិរិយា​នេះ​ឬ​ជា​អ្នក​ប្រជាធិបតេយ្យ​នោះ0x017d7 មិនមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ តែ​អាច​ហៅ​ថា ជា​អ្នក​ប្រជាធិបតេយ្យ​តិរច្ឆាន ទើប​សម​» ។

ទាក់ទិន​នឹង​ទ​ង្វើ​អ​សីលធម៌​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​ក្រសួង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​ដុត​រូប​ទីងមោង ដោយ​ភ្ជាប់​ជាមួយ​រូប សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ហើយ​បាន​នឹង​កំពុងធ្វើការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី ដើម្បី​បញ្ឈប់​សកម្មភាព​ដ៏​អ​សីលធម៌​ទាំងនេះ​ផង​ដែរ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​នឹង​កំពុងធ្វើការ សម្របសម្រួល​តាម​ផ្លូវ​ការទូត​ជាមួយ​អូស្ត្រាលី ដើម្បី​ធានា​បាន​នូវ​ការ​គោរព​ចំពោះ​កិត្តិយស និង​ភាព​ថ្លៃថ្នូ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ជា​ពិសេស​ក្នុង​ឱកាស​ដែល សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ី​ដ​នី ក្នុង​ខែមីនា​ខាង​មុខ តាម​ការ​អញ្ជើញ​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ។

បើ​តាម​លោក ជុំ សុន្ទរី ក្រសួងការបរទេស ក៏​នឹង​ធ្វើ​ដូច​គ្នា​នេះ ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ចំពោះ​ករណី​ដុត​រូប​ថ្នាក់ដឹកនាំ​កម្ពុជា​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​ចរចា​រវាង​ក្រសួងការបរទេស​កម្ពុជា ជាមួយ​ស្ថានទូត​អូស្ត្រាលី ដើម្បី​ឲ្យ​មានការ​គោរព​ភាព​ថ្លៃថ្នូរ​របស់​មេដឹកនាំ​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ លោក ហុង លី​ម តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ បាន​នាំ​គ្នា​ដុត​រូប​ទីងមោង​ដោយ​មាន​ភ្ជាប់​ជាមួយ​រូប​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ការ​និយាយ​នូវ​ពាក្យ​អសុរោះ​ជា​ច្រើន​ថែម​ទៀត​ផង ។

ក្រៅពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ពលរដ្ឋ​ខ្មែរ​នៅ​កា​ណា​ដា​ដែល​គេ​ដឹង​ថា សុទ្ធតែ​ជា​មនុស្ស​មាន​និន្នាការ​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​នាំ​គ្នា​ដុត​រូប​បែប​នេះ​ផង​ដែរ ។ ការ​ដុត​រូប​របស់​ពួក​គេ បាន​ធ្វើ​ឡើង​បន្ទាប់​ពី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​តាម​វាយ​ពួក​គេ​ដល់​ផ្ទះ ប្រសិនបើ​មានការ​ដុត​រូប សម្តេច កាលពី​ពេល​ថ្មី​កន្លង​មកនេះ ។

បើ​តាម​មតិ​សាធារណៈជន​នាំ​គ្នា​លើក​ឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​តែ​ពិចារណា​លើ​ទ​ង្វើ​ដ៏​ឆ្គាំឆ្គង​របស់​ខ្មែរ​នៅ​អូស្ត្រាលី ព្រោះ​ការ​ធ្វើ​សកម្មភាព​នេះ​ជា រឿង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ​ខ្មែរ និយាយ​ដោយឡែក​និយាយ​ជា​រួម​វិញ ក៏​ជា​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេដឹកនាំ​អាស៊ាន​ផង​ដែរ ។ ព្រោះ​នៅ​ខែ​ក្រោយ​នេះ អូស្ត្រាលី​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ឲ្យ​ទៅ​ប្រជុំ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ផ្ទុយ​ទៅ​វិញ​បែរជា​បណ្ដោយ​ឲ្យ​មានការ​ប្រមាថ​ដល់​ភាព​ថ្លៃថ្នូ​របស់​មេដឹកនាំ​អាស៊ាន​ទៅ​វិញ ។ អូស្ត្រាលី នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ដែល​ធ្វើ​អំឡុង​ថ្ងៃ​ទី​១៧-១៨ ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ