ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​ជាង​១​ពាន់​ដុល្លារ ប៊ិះ​របូត​បាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​និស្សិត​ផ្នែក IT ឆ្នាំ​ទី​២​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ធ្វើ​សកម្មភាព​ចូល​ទៅ​រក​ទិញ​ថ្នាំដុសធ្មេញ ហើយ​បន្លំ​លួច​យក​កាបូប​លុយ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​និស្សិត​ផ្នែក IT ឆ្នាំ​ទី​២​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ធ្វើ​សកម្មភាព​ចូល​ទៅ​រក​ទិញ​ថ្នាំដុសធ្មេញ ហើយ​បន្លំ​លួច​យក​កាបូប​លុយ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​លក់ដូរ​ឥ​វ៉ា​ន់​មួយ​កន្លែង ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៤៣០ ក្រុម​១០ ភូមិ​២ ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ លី​ម គី​ម​ហេង អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ រៀន​ផ្នែក​IT នៅ​សកល​វិទ្យាល័យ​ស៊ី​តិច មាន​ទីលំនៅ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៦ ភូមិ​ព្រះ​ពន្លា ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ លី​ម ស្រី​ស្រស់ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អា​ជីករ និង​ជា​មេ​តុងទីន ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​នៅផ្ទះ​លក់ដូរ​ជាមួយ នឹង​ក្មួយ​ប្រុស​តូច​ម្នាក់​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១CV-៩៩៨៧ មួយ​គ្រឿង តែ​ម្នាក់ឯង​ចូល​មក​រក​ទិញ​អីវ៉ាន់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​រូបគេ​សួរនាំ​ចុះឡើង​ៗ រក​ទិញ​អីវ៉ាន់​មួយសន្ទុះ​នោះ រូបគេ​ក៏​បាន​ឲ្យ​នារី​រង​គ្រោះ​ទៅ​យក​ថ្នាំដុសធ្មេញ​ឲ្យ​រូបគេ ពេល​នោះ​នាង​ក៏​បាន​ដើរទៅ​យក ហើយ​រូបគេ​ក៏​ឆ្លៀតពេល​ចូល​ទៅ​យក​កាបូប​លុយ​របស់​នាង ដែល​ទុក​នៅ​លើ​តុ​ខាងក្នុង​ផ្ទះ​បាន ហើយ​ជិះ​ម៉ូ​តួ​ចេញ​បាត់ ។ ពេល​នោះ​នារី​រង​គ្រោះ​ក៏​បាន​ចេញ​មក​វិញ រក​មើល​កាបូប​លុយ​របស់​ខ្លួន ដែល​មាន​លុយ​ទាំង​លុយ​ខ្មែរ និង លុយ​ដុល្លារ​សរុប​មាន​ចំនួន​រហូត​ទៅ​ដល់​ជាង​១​ពាន់​ដុល្លារ​បាត់ ចំណែកឯ​បុរស​ជា​អ្នកទិញ​ក៏​បាត់​ទៀត​បាត់​ស្រមោល​ភ្លាម​នោះ នាង​ក៏​បបួល​ក្មួយ​ស្រី​ម្នាក់​ទៀត ជិះ​ម៉ូតូ​តាម​ស្វែងរក​ផង​ដែរ ។

ស្រប​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ដើរ​រក​ជនសង្ស័យ តាម​ផ្លូវ​នោះ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ បុរស​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​កាត់មុខ​ដោយ​ចៃដន្យ ហើយ​ពួក​នាង​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម ។ ដោយសារ​តែ​បុរស​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​មិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ លុះ​ទៅ​ដល់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏​ត្រូវ​ប៉ូលិស​គោលដៅ​ចរាចរណ៍​នៅ​ទីនោះ​ឃាត់​ហៅ​ឲ្យ​ឈប់ ខណៈ​ពេល​នោះ​ពួក​នាង​ក៏​ជិះ​តាម​ទាន់ និង​ប្តឹង​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទាំង​លុយ​ខ្មែរ និង​លុយ​ដុល្លារ​ទាំង​១​ពាន់​ដុល្លារ ដែល​នៅ​ក្នុង​កាបូប ដែល​ត្រូវ​ជនសង្ស័យ​ម្នាក់​ខាងលើ​បន្លំ​លួច​យក​បាន​នេះ គឺ​សុទ្ធតែ​ជា​លុយ​ដែល​នាង​ទើប​ប្រមូល​បាន​ពី​កូន​តុងទីន និង​លក់ដូរ​បាន ដែល​ត្រូវ​បាន​គេ​មក​បន្លំ និង​លួច​យក​ទៅ​នេះ ។ ក្រោយ​ពេល​កើតហេតុ កាបូប​លុយ និង​លុយ​ជាង​១​ពាន់​ដុល្លារ​នោះ ត្រូវ​បាន​ធ្វើការ​ប្រគល់​ជូន​ទៅ​ឲ្យ​នារី​រង​គ្រោះ ជា​ម្ចាស់​វិញ ។

ចំណែកឯ​បុរស​ជា​ជនសង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ និង​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ