ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​នគរបាល​ដែល​មាន​ស្នាដៃ​បង្ក្រាប​ក្រុម​ចោរ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ចាត់​ទុក​ថា​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរលួច ឆក់ កន្លង​មក ត្រូវ​បាន​ទទួល​ការ​លើក​សរសើរ និង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ពី​សំណាក់ លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ចាត់​ទុក​ថា​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរលួច ឆក់ កន្លង​មក ត្រូវ​បាន​ទទួល​ការ​លើក​សរសើរ និង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ពី​សំណាក់ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ក្នុង​នាម​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខេត្ត ។ នៅ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​ខាងលើ ដើម្បី​ផ្តល់​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បង្ក្រាប​បទល្មើស ដែល​ពិធី​សំណេះសំណាល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក​យន្ត មីន បាន​ចាត់​ទុក​ថា បេសកកម្ម​ប្រតិបត្តិការ​របស់​មន្ត្រី​នគរបាល​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប ក្រុម​ជនខិលខូច លួច ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ឬ​ទ្រព្យសម្បត្តិ​ជនបរទេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កន្លង​មក រហូត​ដល់​ពេល​ខ្លះ​កងកម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ទទួល​រង​របួស​ផង​នោះ ថា​ជា​សកម្មភាព​មួយ​មាន​តម្លៃ​បំផុត ដើម្បី​ស្ថេ​រ​ភាព និង​សន្តិសុខ​សង្គម ។ ជាមួយនឹង​ការ​លើក​សរសើរ និង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត ក្នុង​នាម​គណ​បញ្ជាការ​ឯកភាព​ខេត្ត លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​ថា ក្រុម​ជន​សង្គម​ងងឹត​នឹង​ថយ​ចុះ ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​យើង បង្កើន​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​កិច្ចការ​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការ រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជាក់ស្តែង​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បក្ខពួក​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​ជនជាតិ​បរទេស និង​ប្រើប្រាស់​អាវុធ​ខ្លី​១​ដើម​ខុសច្បាប់​ក្នុង​ស្ថាន​ទម្ងន់ទោស ចំនួន​៦​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មក​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត​នា​ថ្ងៃ​កន្លង​មក ។

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​បាន​រំឭក​ឡើង​វិញ​នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំពុង​តែ​ល្បាត​តាម​ដង​វិ​ថី​លេខ​៥០២ ក្នុង​ចំណុច​ក្រុម​ទី​១៤ ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​ករណី​អំពើ​លួច​ក្នុង​ស្ថាន​ទម្ងន់ទោស​បង្ករ​ឡើង​ដោយ​បក្ខពួក​ខាងលើ ពេល​នោះ សមត្ថកិច្ច​នគរបាល​ដែល​កំពុង​ល្បាត​បាន​ដេញ​តាម​ឃាត់ខ្លួន​បាន ពេល​នោះ​ពួក​គេ​បាន​ប្រើប្រាស់​អាវុធ​ខ្លី​ភ្ជង់​មក​លើ​សមត្ថកិច្ច​តែ​ដោយសារ​តែ​ការ​តក់ស្លុត និង​ភ័យ​ស្លន់ស្លោ​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​ប្រើប្រាស់​អាវុធ បណ្តាល​ឲ្យ​ជនសង្ស័យ​ភ្លេច​បញ្ចូល​គ្រាប់​បាញ់​មក​លើស​មតក​ថ​កិច្ច​មិនកើត​ក៏​បោះ​អាវុធ​ចោល​រួច​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​បន្ត​ទៅ​បំបែកសម្បុក​បក្ខពួក​បាន​បន្ថែម​ទៀត​តាម​ចំនួន​ខាងលើ ។

លោក យន្ត មីន អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថ្លែង​កោតសរសើរ និង​បាន​ប្រគល់​លិខិត​សរសើរ​រួម​ទាំង​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោក​វរសេនីយ៍ទោ លី សុខ​ហ៊ី លោក​អនុសេនីយ៍ឯក អ៊ុ​ន ឧត្តម និង​លោក​អនុសេនីយ៍ត្រី សំ វិសាល និង​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​បន្ថែម​ទៀត​ជូន​ដល់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជា​ការ​លើកទឹកចិត្ត​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នា​ពេល​កន្លង​មកនេះ ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​គិ​ន​ជាតិ​អន្តរជាតិ​ផង​ដែរ ៕

bty
bty
bty
bty

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ