ល្បុក្កតោ​បង្កើត​ឯកសណ្ឋាន​ថ្មី​ការពារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេល​ប្រកួត


រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឯកសណ្ឋាន​ថ្មី​របស់​កីឡាករ​គុន​ល្បុក្កតោ​សម្រាប់​ពាក់​ដើម្បី​ការពារ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ដែល​អាច​កើតឡើង​ក្នុង​ពេល​ប្រកួត ។​

ឯកសណ្ឋាន​ប្រយុទ្ធ​របស់​កីឡាករ​គុន​ល្បុ​ក្ក​តោ​សម្រាប់​ពាក់​ចូល​ប្រកួត​នេះ​គឺ​សម​ស្រប​ទៅ​នឹង​សម័យកាល​បច្ចុប្បន្ន និង​ការ​រីក​ចម្រើន​របស់​កីឡា​ប្រពៃណី​មួយ​នេះ​ដែល​ឯក​សណ្ឋាន​​នេះ​ត្រូវ​បាន​គេ​ឃើញ​ចែក​ចេញ​ជា​ពីរ​ប្រភេទ​៖

ប្រភេទ​១​សម្រាប់​ទម្ងន់​ក្រោម​៥១​គីឡូក្រាម
តម្រូវ​ឲ្យ​មាន​មួក​ការពារ​ក្បាល​, ឧបករណ៍​ការពារ​កែង​, ឧបករណ៍​ការពារ​ដងខ្លួន​, ហ្គ​ង់​ចេញ​ម្រាម​, ត្រឡោក​ការពារ និង​ឧបករណ៍​ការពារ​ប្រអប់ជើង​។

ប្រភេទ​២​សម្រាប់​ទម្ងន់​លើ​៥៣​គីឡូក្រាម ឡើង​ទៅ
តម្រូវ​ឲ្យ​មាន​ឧបករណ៍​ការពារ​កែង​, ហ្គ​ង់​ចេញ​ម្រាម​, ត្រឡោក​ការពារ និង​ឧបករណ៍​ការពារ​ប្រអប់ជើង​។

គួរ​បញ្ជាក់​ថា កាលពី​បុរាណ កីឡាករ​គុន​ល្បុក្កតោ​ប្រកួត​គ្នា​ដោយ​ប្រើ​អំបោះឆៅ​វេញ​ជា​រាង​គូទ​ខ្ចៅ​រួច​រុំ​ប្រអប់ដៃ​រហូត​ដល់​កំភួនដៃ​ទុក​តែ​ម្រាមដៃ​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល ចាប់ ដាល់ ទះ និង​បោក​កាច់​ជាដើម ធ្វើ​ឲ្យ​ការ​ប្រកួត​ខ្លះ​កីឡាករ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូត​​ដល់​បាត់បង់​អាយុជីវិត​ក៏​មាន ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ