ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​ផលិតផល​សុខភាព និង​ថែទាំ​សម្ផស្ស​លំដាប់ អន្តរជាតិ នៅ​កម្ពុជា​បើក​នៅ​តំបន់​បឹង​កេងកង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដោយ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ខ្លាំងក្លា ហាង​ហ្គា​ឌៀ​ន (Guardian) បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ ប្រកាស​បើក​ហាង​លក់​ផលិតផល​ថែទាំ​​សុខភាព និង​សម្ផស្ស សាខា ទី៨…

រាជធានី​ភ្នំពេញ ​៖ ដោយ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ខ្លាំងក្លា ហាង​ហ្គា​ឌៀ​ន (Guardian) បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ ប្រកាស​បើក​ហាង​លក់​ផលិតផល​ថែទាំ​​សុខភាព និង​សម្ផស្ស សាខា ទី៨ របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ ដែល​មាន​ទីតាំង ស្ថិត​​នៅ​លើ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​បឹង​កេងកង​១ ដែល​ជា​តំបន់​ពាណិជ្ជកម្ម មាន​ភាព​មមា​ញឹក ​និង​បរិយាកាស អ៊ូ អរ សម្រាប់​ភ្ញៀវ​ទាំងឡាយ​ រួម​មាន​សិស្ស និស្សិត អ្នក​ធ្វើ​ការងារ​ភ្ញៀវ​​ទេសចរ និង​ជនបរទេស ។

ហ្គា​ឌៀ​ន (Guardian) ជា ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​​លក់រាយ​នៅ​ទ្វីប អាស៊ី​ឈ្មោះ​ថា Dairy FarmInternational​ ដែល​បាន​បង្កើត​ឡើង​ដំបូង​បង្អស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តាំងពី​ជាង​៥០​ឆ្នាំ​មុន​មក​ម្ល៉េះ​។

បច្ចុប្បន្ន នេះ Guardian មាន ហាង​លក់​ទំនិញ​ជាង​១,៧០០​កន្លែង ប្រតិបត្តិការ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា សិង្ហ​បូ​រី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ចិន ហុងកុង ម៉ា​កាវ​វៀតណាម ព្រុយ​ណេ និង​ហ្វី​លី​ពី​ន រួម​ជាមួយ​នឹង​បុគ្គលិក​បម្រើ​ការ​សរុប​ប្រមាណ​ជាង​១៦,០០០ នាក់ ។

ផ្សារ​លក់ទំនិញ​សុខភាព​ និង​សម្ផស្ស​ហ្គា​ឌៀ​ន (Guardian) និង​ផ្សារ​ទំនើប​ឡាក់​គី​(Lucky Supermarket) ​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ DFI Lucky Group ។

ចក្ខុវិស័យ​របស់​ហ្គា​ឌៀ​ន (Guardian) គឺ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ប្រើប្រាស់​ផលិត​ផល​ថែទាំ​សុខភាព ​និង​សម្ផស្ស​ដែល​ល្អ​ផ្តាច់​គេ រួម​ទាំង​សេវាកម្ម​ និង​ភាពរួស​រាយ​រាក់​របស់​បុគ្គលិក​ដែល​យកចិត្តទុកដាក់​ទៅ​លើ​ការ​បម្រើ​អតិថិជន​។

ហ្គា​ឌៀ​ន (Guardian) មាន​គោលបំណង​ផ្តោត​សំខាន់​ទៅ​លើ​តម្រូវការ​ថែទាំ​សុខភាព ថែទាំ​ខ្លួន ​និង​សម្ផស្ស​របស់​ប្រជាជន​កម្ពុជា​។ ​បន្ទាប់​ពី​បាន​បើកហាង​ដំបូង​របស់​ខ្លួ​ នៅ កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៣ ​ហ្គា​ឌៀ​ន (Guardian) ​បន្ត​ជា​ហាង​លក់​ផលិតផល​ថែទាំ​សុខ​ភាព ​និង​សម្ផស្ស​លំដាប់​អន្តរជាតិ​តែ​មួយ​គត់​នៅ​កម្ពុជា​។

លោក Ian Law​ ប្រធាន​ផ្នែក​អាជីវកម្ម​ហ្គា​ឌៀ​ន (Guardian) ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍​ថា​៖ «​ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​តម្រូវការ​ផលិតផល ថែទាំ​សុខភាព និង​សម្ផស្ស​នៅ​ក្នុងស្រុក ការ​បើក​សម្ភោ​ធ​នូវ​សាខា​ថ្មី​មួយ​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​​ឆ្លើយ​តប ​និង​ឆន្ទ​:​ក្នុង​ការ​ផ្គត់ផ្គង់​របស់​ពួក​យើង​ទៅ​កាន់​តម្រូវការ​អតិថិជន​។ ដោយ​សារ​ពួក​យើង​ដាក់​តាំង​លក់​ផលិតផល​ម៉ាក​ល្បី ​និង​ពេញ​និយម​ជា​ច្រើន និង​ជា​ម៉ាក​ផ្ដាច់​មុខ​មាន​ដូច​ជា ​Botaneco Garden ជា​ផលិតផល​ថែរក្សា​សក់​ និង​រាង​កាយ និង Crystal Moist ដែល​ជា​ផលិតផល​ថែរក្សា​ស្បែក​ពេញ​និយម​យ៉ាង​ខ្លាំង​ដែល​ផលិត​នៅ​ប្រទេស​កូរ៉េ​ ទើប​អតិថិជន​បន្ត​មក​ជាវ​ជា​រឿយ​ៗ​»។​

លោក​ក៏​បាន​បន្ត​ទៀត​ថា​ «​ហ្គា​ឌៀ​ន (Guardian) មាន​សេចក្តី​រំភើប​ក្នុង​ការ​ផ្តល់​ជូន​នួ​វ​បទ​ពិសោធ​ន៍​​ដ៏​ប្រណីត​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​របស់​អតិថិជន​ ទន្ទឹម​នឹង​នេះ​ដែរ​យើង​ក៏​លើក
កំពស់​ស្តង់ដា​នៃ​វិស័យ​លក់រាយ​លើ​ទីផ្សារ​ទំនើប​ក្នុងស្រុក​»​។ ក្រៅពី​ផលិតផល​ដែល​មាន​គុណ​ភាព ហ្គា​ឌៀ​ន (Guardian) ក៏​មាន​មោទនភាព​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ដ៏​ល្អ​តាម​រយៈ​បុគ្គលិក​បម្រើ​ការងារ និង​ឱសថការី​ដែល​មាន​ជំនាញ​។ កត្តារួម​នៃ​ផលិតផល​ដែល​មានគុណ​ភាព និង​បុគ្គលិក​ដែល​ទទួល​ការ​បង្វឹក​បង្ហាត់​ខ្ពស់ បាន​ធ្វើ​អោយ​ ហ្គា​ឌៀន (Guardian) បំពេញ​នូវ​ការ​រំពឹង​ទុក​របស់​អ្នក​អតិថិជន ដោយ​ស្រប​ទៅ​នឹង​ចក្ខុ​វិស័យ គោល​បំណង និង​គុណ​តម្លៃ​របស់​ខ្លួន​។

ពេល​នេះ ហ្គា​ឌៀ​ន (Guardian) សាខា​បឹង​កេងកង១ ​ស្វាគមន៍​អតិថិជន​ចូល​មក​ជាវ​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ដូច​ជា ផលិត​ថែរក្សា​ស្បែក គ្រឿងសម្អាង ផលិតផល​ថែទាំ​សុខភាព​ ផលិតផល​ថែទាំ​ខ្លួន និង​ផលិត​ផល​ថែទាំ​កុមារ ។

ខាងក្រោម​នេះ គឺ​ជា​ហាង​លក់​ផលិតផល របស់​ហ្គា​ឌៀ​ន (Guardian) នៅ​ក្នុង​រាជធានី ភ្នំពេញ ៖

១. ហ្គា​ឌៀ​ន (Guardian) វិ​ថី​ព្រះ​សីហ​នុ
២. ហ្គា​ឌៀ​ន (Guardian) ផ្សារ​ទំនើប​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍
៣. ហ្គា​ឌៀ​ន (Guardian) ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល
៤. ហ្គា​ឌៀ​ន (Guardian) ផ្សារ​ទំនើប រតនា​ផ្លា​ហ្សា
៥. ហ្គា​ឌៀ​ន (Guardian) ធី​ខេ អេ​វិ​ន​ញូ
៦. ហ្គា​ឌៀ​ន (Guardian) ផ្សារ​ទំនើប Exchange Square
៧. ហ្គា​ឌៀ​ន (Guardian) ទួល​ទំពូង
៨. ហ្គា​ឌៀ​ន (Guardian) បឹង​កេងកង 1

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ