ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គប់​គ្រាប់បែក​ចូល​ស្ថានទូត​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ ៖ រដ្ឋាភិបាល​ម៉ុង​តេ​ណេ​ហ្គ្រោ​ប្រកាស​នា​ថ្ងៃ​ទី​២២ កុម្ភៈ ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​គប់​គ្រាប់បែក​១​គ្រាប់​ចូល​ស្ថានទូត​សហរដ្ឋ​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ប៉ូ​ដ​ហ្គោ​រី​កា រដ្ឋធានី​ម៉ុង​តេ​ណេ​ហ្គ្រោ មុន​ពេល​សម្លាប់​ខ្លួនឯង ដោយ​បំផ្ទុះ​គ្រាប់បែក ។…

ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ ៖ រដ្ឋាភិបាល​ម៉ុង​តេ​ណេ​ហ្គ្រោ​ប្រកាស​នា​ថ្ងៃ​ទី​២២ កុម្ភៈ ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​គប់​គ្រាប់បែក​១​គ្រាប់​ចូល​ស្ថានទូត​សហរដ្ឋ​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ប៉ូ​ដ​ហ្គោ​រី​កា រដ្ឋធានី​ម៉ុង​តេ​ណេ​ហ្គ្រោ មុន​ពេល​សម្លាប់​ខ្លួនឯង ដោយ​បំផ្ទុះ​គ្រាប់បែក ។

តាម TWITTER រដ្ឋាភិបាល​ម៉ុង​តេ​ណេហ្គ្រោ បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ ក្រោយ​ពាក់កណ្តាល​អធ្រាត្រ​បន្តិច ។ រដ្ឋាភិបាល​រៀបរាប់​ទៀត​ថា មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​បាន​ធ្វើ​អត្តឃាត​ជាមួយ​គ្រឿងផ្ទុះ​មួយ ។ មុន​ពេល​ធ្វើ​អត្តឃាត​មនុស្ស​នោះ​បាន​គប់​គ្រាប់បែក​មួយ​គ្រាប់​សំដៅលើ​ប្លុក​អគារ​ស្ថានទូត​សហរដ្ឋ​អា​មេ​រិ​ក ។

អ្នក​ថតរូប​ម្នាក់​របស់​រ៉​យ​ទ័​រ​កត់សម្គាល់​ឃើញ​ថា វិ​ថី​កាត់មុខ​ស្ថានទូត​ត្រូវ​បិទ ប៉ុន្តែ​មើល​ពុំ​ឃើញ​មានការ​ខូចខាត​ណាមួយ​ឡើយ ។ តាម​វ៉េបសាយ​របស់​ខ្លួន ស្ថានទូត​អា​មេ​រិ​ក​ស្នើ​ដល់​បណ្តាជន​ជាតិ​អា​មេ​រិ​ក​ចៀសវាង​កុំទៅ​កាន់​ទីនោះ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ