ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បឺស​​ក្រឡាប់​ធ្លាក់ជ្រោះ​ជ្រៅស្លា.ប់​ជាង​44​នាក់​

6 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៤​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ដោយសារ​រថយន្ត​បឺស​មួយ​ក្រឡាប់​ធ្លាក់​ពី​ទី​ខ្ពស់​កម្ពស់​ប្រមាណ​៨០​ម៉ែត្រ​ពី​ផ្លូវថ្នល់​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ ឧត្តមសេនីយ៍ WALTER…

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤៤​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ដោយសារ​រថយន្ត​បឺស​មួយ​ក្រឡាប់​ធ្លាក់​ពី​ទី​ខ្ពស់​កម្ពស់​ប្រមាណ​៨០​ម៉ែត្រ​ពី​ផ្លូវថ្នល់​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

ឧត្តមសេនីយ៍ WALTER ORTIZ ប្រមុខ​ប៉ូលិស​តំបន់ AREQUIPA ដែល​កើត​មាន​គ្រោះ​ថ្នាក់​នោះ​អះអាង​ពី​មនុស្ស​ស្លាប់​៤៤​នាក់ ។ មនុស្ស​១១​នាក់​រង​របួស​ត្រូវ​បាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​ទីក្រុង AREQUIPA ទីប្រជុំជន​តំបន់​មានឈ្មោះ​ដូច​គ្នា​នេះ ដើម្បី​ទទួល​​ការ​ព្យាបាល ។ ចំនួន​សរុប​នៃ​អ្នក​របួស​នៅ​ពុំ​ទាន់​ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​នៅ​ឡើយ ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក​នៅ​ត្រង់​គីឡូម៉ែត្រ​លេខ​៧៨០​នៃ​ផ្លូវថ្នល់ PANAMERICAINE ក្នុង​តំបន់ AREQUIPA ភាគ​ខាងត្បូង​ប៉េ​រូ ។

បណ្តា​រូបភាព​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ANDINA បង្ហាញ​រថយន្ត​បឺស​មាន​២​ជាន់​នេះ​ធ្លាក់​ចូល​ជ្រោះ​ជ្រៅ​ដោយ​មាន​សម្លៀក​បំពាក់ និង​របស់របរ​ពួក​អ្នកដំណើរ​រាយ​ប៉ាយ​ជុំវិញ ។

រថយន្ត​បឺស​នេះ​ចាក​ចេញពី​ទីក្រុង​ឆ្នេរសមុទ្រ CHALA ជាប់មាត់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​កមក​កាន់​ទីក្រុង AREQUIPA ។ នេះ​ជា​គ្រោះថ្នាក់​ធំ​ទី​២ ប្រចាំឆ្នាំ​តាម​ផ្លូវថ្នល់​ប៉េ​រូ ។ កាលពី​ថ្ងៃ​ទី​២ មក​រា រថយន្ត​បឺស​មួយ​ក្រឡាប់​ធ្លាក់​ពី​ទី​ខ្ពស់​កម្ពស់​១០០​ម៉ែត្រ ក្រោយ​ពី​បុក​ជាមួយ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​តាម​ផ្លូវថ្នល់ PANAMERICAINE នេះ​ដែរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ