ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ! ណាស់​លោក​អើយ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត ពីក្រោយ ដែល​ឈប់​ស្ងៀម​ស្រប​ទិស​គ្នា​នៅ​លើ​ផ្លូវ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត ពីក្រោយ ដែល​ឈប់​ស្ងៀម​ស្រប​ទិស​គ្នា​នៅ​លើ​ផ្លូវ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ មាន យឿ​ន​សីហា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ និង​ជិះ​ម៉ូតូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១R-៨១៤៨ ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​ខាងលិច ។ រីឯ​រថយន្ត​ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ២A-០៨២១ បើកបរ​ដោយ​ឈ្មោះ ចឹ​ម ព​ល័​ក្ខ អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​គាស់​ក្រឡ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ ខណៈ​ដែល​រថយន្ត​នេះ កំពុង​ឈប់​លើ​ចិញ្ចើមថ្នល់ បណ្តាល​ឱ្យ​អ្នក​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

បើ​តាម​សាក្សី​បាន​និយាយ​ថា គេ​ឃើញ​រថយន្ត​នោះ​ខូច ហើយ​ឈប់​លើ​ចិញ្ចើមថ្នល់​ផ្នែក​ខាងស្ដាំ​ដៃ តាំងពី​ថ្ងៃ តែ​គេ​មិនដឹង​ច្បាស់​ថា រថយន្ត​នោះ​ខូច​អ្វី​ទេ ។ សាក្សី​បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​គេ​មិនដឹង​ថា ជន​រង​គ្រោះ​មកពីណា​ទេ តែ​ជិះ​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​បុក​គូទ​រថយន្ត​នេះ​ទាំង​កំរោល​តែ​ម្ដង ។ ប្រភព​ដដែល​បាន​បញ្ចា​ក់ថា គេ​សង្ស័យ​ជន​រង​គ្រោះ​អាច​ចាំង​ភ្លើង​រថយន្ត​មក​ពី​ខាង​មុខ ទើប​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​បែប​នេះ ។
ទោះជា​យ៉ាងណា​មន្ត្រី​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​ពិនិត្យ និង​ធ្វើការ​វាស់វែង​មន្ត្រី​ជំនាញ​បាន​នាំ​យក​មធ្យោបាយ​បង្កហេតុ​ទាំង​២​ភាគី​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ