ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​ប្តី​គិត​បែប​ណា បើ​ម្នាក់​ទៀត​ថា​គិត​ខ្លី​ដែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ទៅ​ហើយ ដោយសារ​តែ​ខឹង​ប្តី​នាំ​ប្រពន្ធដើម​ទៅ​ការ​មិត្ត​ភ​ក្កិ​នៅ​ស្រុក​កំណើត​អត់​បាន​ប្រាប់​ឲ្យ​ដឹង​មុន ។  ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ទៅ​ហើយ ដោយសារ​តែ​ខឹង​ប្តី​នាំ​ប្រពន្ធដើម​ទៅ​ការ​មិត្ត​ភ​ក្កិ​នៅ​ស្រុក​កំណើត​អត់​បាន​ប្រាប់​ឲ្យ​ដឹង​មុន ។  ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ចង​.​ក​សម្លាប់​ខ្លួន​ឈ្មោះ មិន សេង​ហ័​រ អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដំបូក​ធំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ។ បុរស​ជា​ប្តី​មានឈ្មោះ សេក សំ​រ៉ុ​ង អាយុ​៣៥​ឆ្នាំ មុខរបរ​ដាក់​ក​នែ្ល​ង​ផ្ញើ​ម៉ូតូ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ភូមិ​ត្រោក ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ព័ត៌មាន​ពី​បុរស​ជា​ប្តី​បាន​និយាយ​ថា រូប​គាត់​មាន​ប្រពន្ធដើម​ម្នាក់​ជាង​១០​ឆ្នាំ​មក​ហើយ មានកូន​២​នាក់ ស្រី​ម្នាក់​កូនប្រុស​បង​អាយុ​១៣​ឆ្នាំ និង​កូនស្រី​អាយុ​៨​ឆ្នាំ និង​បាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធចុង​បាន​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​ទេ គឺ​រស់នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​ខាង​ស្រី​ដឹង​ឡើយ សូ​ម្បី​តែ​ប្រពន្ធដើម​ក៏​មិន​ឲ្យ​ដឹង​ដែរ គឺ​លាក់​មិន​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រាល់ថ្ងៃ​គាត់​រស់នៅ​ជាមួយ​ប្រពន្ធដើម​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា ដោយ​រកស៊ី​ដាក់​ក​នែ្ល​ង​ផ្ញើ​ម៉ូតូ​នៅផ្ទះ ចំណែក​ប្រពន្ធចុង​លួចលាក់​បាន​ស្គាល់គ្នា​ពេល​ទៅ​លេង​ស្រុក​កំណើត​ក៏​បាន​ទំនាក់ទំនង​រហូត​មក​ដែល​កាលពីដើម​ឡើយ នាង​ធ្វើការ​កម្មករ​រោងចក្រ ហើយ​ឥឡូវ​រៀន​អ៊ុតសក់​នៅ​ជិត​ផ្ទះ​ជួល​កើតហេតុ​ខាងលើ គាត់​តែងតែ​លួច​ទៅ​ជួប​មួយ​យប់​ពីរ​យប់ ឬ​ក៏​ទៅ​មួយ​ភ្លែត​ៗ ព្រោះ​ខ្លាច​ប្រពន្ធដើម​ដឹង ។ បច្ចុប្បន្ន​នាង​ប្រពន្ធចុង​មាន​ផ្ទៃពោះ​ជិត​២​ខែ​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ​រូប​គាត់​បាន​ទៅ​ការ​មិត្តភក្តិ​នៅ​ស្រុក​កំណើត​ជាមួយ​ប្រពន្ធដើម នៅ​ពេល​នោះ​ដែរ ប្រពន្ធចុង​គាត់​បាន​ទូរស័ព្ទ​សួរនាំ ហើយ​រូប​គាត់​បាន​ឆ្លើយ​ប្រាប់​ថា រូប​គាត់ និង​ប្រពន្ធដើម​បាន​ទៅ​ការ​មិត្តភក្តិ​នៅ​ស្រុក​កំណើត​ពេល​នោះ​នាង​បាន​ឈ្លោះប្រកែក​ជាមួយ​គាត់​តាម​ទូរស័ព្ទ​ដោយ​នាង​បាន​និយាយ​ថា ទៅ​ការ​មិត្តភក្តិ​នៅ​ស្រុក​កំណើត​ម៉េច​មិន​ប្រាប់​គាត់​ឲ្យ​ដឹងផង ។

លុះ​ពេល​គាត់​ត្រឡប់​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ គាត់​បាន​ទៅ​បន្ទប់​ជួល​ប្រពន្ធចុង​គោះ​បន្ទប់​២​ទៅ​៣​ដង តែ​នាង​បាន​និយាយ​ថា ខ្ញុំ​គ្មាន​ប្តី​ទេ និង​មិន​ព្រម​បើកទ្វារ​ឲ្យ​គាត់​ចូល​ទេ​បាន​ឈរ​នៅ​ខាងក្រៅ​បន្ទប់​ជាង​កន្លះ​ម៉ោង​ទើប​គាត់​ត្រឡប់​ទៅ​វិញ ។ ស្អែក​ឡើង​ថ្ងៃ​កើតហេតុ​រូប​គាត់​បាន​ទៅ​បន្ទប់​ជួល​នាង​ម្តងទៀត ហើយ​បាន​គោះ​ទ្វារ​បន្ទប់​ដូច​សព្វ​ដងដោយ​មិន​លឺ​សំឡេង​និយាយ​ឆ្លើយ​តប ហើយ​គាត់​បាន​ទូរ​សព្ទ​ក៏​មិន​ព្រម​លើក បន្ទាប់​មក​គាត់​បាន​និយាយ​ខ្លាំង​ៗ​ម្តងទៀត​ថា បើ​មិន​បើកទ្វារ​ឲ្យ​បង បង និង​ប្តឹង​ប៉ូលិស​ហើយ​ណា ! ក៏​នៅ​តែ​មិន​ឆ្លើយ​តប ពេល​នោះ​គាត់​បាន​ក្រឡេក​មើល​ឥដ្ឋ​ខ្យល់​នៅ​លើ​បង្អួច ស្រាប់តែ​ឃើញ​ចំណង​ខ្សែភ្លើង​ចង​នឹង​ឥដ្ឋ​ខ្យល់​ចង​.​ក​បាត់​ទៅ​ហើយ ។

នៅ​ពេល​នោះ​រូប​គាត់​បាន​ហៅ​មិត្ត​ភ័ក្ដិ​មក​ជួយ​មើល ហើយ​គាស់​បង្អួច​ស្រាប់តែ​ឃើញ​នាង​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ នៅ​ពេល​នោះ​ដែរ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ផ្អើល​មក​មើល​តាម​ប​ង្អូ​ច​យ៉ាង​កុះករ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ និង​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​ជំនាញ​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សព​ខាងលើ​ដោយ​យក​ឧបករណ៍​សម្រាប់​គាស់​ទ្វារ ដើម្បី​ចូល​ពិនិត្យ​សព​ឃើញ​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​ដោយ​ចង​.​ក​ពិតប្រាកដ​មែន ។ ខណៈ​ពេល​សមត្ថកិច្ច​កំពុង​តែ​ពិនិត្យ​សព​ក៏​ដឹង​ដល់​ប្រពន្ធដើម​បាន​មក​ដល់​ខាង​មុខ​ផ្ទះ​កើតហេតុ ហើយ​បាន​ស្តីបន្ទោស​ឲ្យ​ប្តី​មួយសន្ទុះ​រួច ទៅ​វិញ​ទៅ​ដោយ​ប្រាប់​ថា ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ម្នាក់​ទៀត​ធ្វើ​ឲ្យ​ប្តី​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ខ្លាច​ប្រពន្ធដើម​ចង​.​ក​ម្នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​ជំនាញ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ