ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រដ្ឋបាល​ខណ្ឌដង្កោ បាន​ចុះ​ពិនិត្យ​ទីតាំង​ចត​រថយន្ត​១​កន្លែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​រដ្ឋបាល​សាលា​ខណ្ឌដង្កោ និង​ការិយាល័យ​សាធារណៈការ​ខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង ចត​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក​។ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​រដ្ឋបាល​សាលា​ខណ្ឌដង្កោ និង​ការិយាល័យ​សាធារណៈការ​ខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង ចត​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក​។ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ​បាន​ត្រួតពិនិត្យ និង​វាស់វែង​រថយន្ត​ធុន​យក្ស ដែល​កំពុង​ចត​នៅ​ក្នុង​នោះ​ជា​ច្រើន​គ្រឿង​។ ប៉ុន្តែ​ខណៈនោះ មិន​មានការ​រឹបអូស ឬ​កាត់​ទ្រុង​សូ​ម្បី​តែ​មួយ​គ្រឿង​ឡើយ ព្រោះ​រថយន្ត​ទាំងនោះ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងអស់​។ លោក ម៉ុ​ក ពុទ្ធា នាយក​រដ្ឋបាល​សាលា​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ​នោះ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​វែង​ៗ​ចំនួន​១២​គ្រឿង​កំពុង​ចត​ត្រៀបត្រា​នៅ​ក្នុង​យានដ្ឋាន​មួយ​នោះ​។ ពេល​នោះ​កម្លាំង​មិន​បាន​រារែក​នោះ​ទេ បាន​ធ្វើការ​វាស់វែង​ទៅ​តាម​បច្ចេកទេស និង​ជំនាញ​ភ្លាម​ៗ​ដើម្បី​ចង់​ដឹង ថា​តើ​ត្រឹមត្រូវ​ឬ​អត់​។ ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​វាស់​គ្រប់​រថយន្ត​រួច និង​ផ្ទៀងផ្ទាត់​ទៅ​នឹង​ឯកសារ​ច្បាប់​ឃើញ​ថា មាន​ភាព​ត្រឹមត្រូវ​ទាំងអស់​ទើប​មិន​មានការ​រឹបអូស ឬ​កាត់​ទ្រុង​ចេញ​សូ​ម្បី​១​គ្រឿង​ឡើយ​។

គ្រាន់តែ​រដូវ​ចូល​ឆ្នាំ​ខាង​ម្ចាស់ រថយន្ត​បាន​យក​រថយន្ត​ទៅ​ចត​ទុក​ចោល​នៅ​ទីនោះ​សិន​ប៉ុណ្ណោះ ហើយ​កាលណា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទេ ពួក​គាត់​មិន​អាច​ចេញ​ទៅ​រក​ទទួលទាន​បាន​ទេ ដោយសារ​តែ​គាត់​ជា​ឡាន​ដឹក អីចឹង​កាលណា​បើ​លើស ឬ​ខុសច្បាប់​មិនមែន​តែត្រឹម​ថ្នាក់​ខណ្ឌដង្កោ​ទេ ដែល​ត្រូវ​ចាប់​នោះ​។ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ឬ​ខេត្ត​ណា​ដែល​គាត់​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​គេ​ឃាត់​ដូច​តែ​គ្នា​នឹង ចឹ​ង​គេ​បាន​អនុវត្តន៍​អស់ហើយ មិនតែប៉ុណ្ណោះ​ពេល​កម្លាំង​ទៅ​ដល់​ចុច​លេខ​កូដ​តាម​ទូរស័ព្ទ​គឺ​ចេញ​ព័ត៌មាន​រថយន្ត​នោះ​ត្រឹមត្រូវ​ទាំងអស់​នឹង​។ លោកនាយក​រដ្ឋបាល​ខាងលើ​បាន​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ពិសេស​បទបញ្ជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍ របស់​ក្រុម​រថយន្ត​ធុន​យក្ស​ទាំងនោះ​ជា​បន្តបន្ទាប់​។

ដោយ​ចាប់ពី​យប់​ថ្ងៃ​ទី​០៩ រហូត​ដល់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ រយៈពេល​១០​ថ្ងៃ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​គោលដៅ​ត្រួតពិនិត្យ​រថយន្ត​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស នៅ​គោលដៅ​មួយ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វត្ត​ស្លែង សង្កាត់​ពងទឹក​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ដែល​បាន​ឆ្លងកាត់​គោលដៅ​ចំនួន​៦៦៨​គ្រឿង ក្នុង​នោះ​បាន​រក​ឃើញ​រថយន្ត​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ៩១​គ្រឿង​។ ពេល​នោះ​កម្លាំង​បាន ធ្វើការ​ណែនាំ និង​កាត់​ទ្រុង​នៅ​នឹង​កន្លែង ចំនួន ៩០​គ្រឿង ព្រមទាំង​រឹបអូស​យក​រថយន្ត​ទៅ​រក្សា​ទុក នៅ​សាលាសង្កាត់​ពងទឹក ០១​គ្រឿង​ព្រោះ​អត់​មាន​ឯកសារ​គ្រប់គ្រាន់ និង​ខុស​លក្ខណៈ​បច្ចេកទេស​ផង ដើម្បី​ឲ្យ​ម្ចាស់​យក​ឯកសារ និង​កាត់​ទ្រុង​ទើប​ឲ្យ​ចេញ​ទៅ​វិញ​។ ជាង​នេះ​ទៀត​អាជ្ញាធរ​បាន​អនុវត្តន៍​ជាប់​ជា​ប្រចាំ​មិន​ឈប់​ឡើយ​រហូត​ទាល់តែ​រថយន្ត​ទាំងនោះ​ត្រឹមត្រូវ​លែង​មាន​ខុស​តទៅ​ទៀត​៕


https://youtu.be/boFivoxBm54

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ