ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ FV ជោគជ័យ​ក្នុង​ការ​វះកាត់ «​ដុំ​សាច់​យក្ស​» នៅ​ចុង​ពោះវៀន

6 ឆ្នាំ មុន

ធ្លាប់តែ​គិត​ថា ខ្លួន​អស់សង្ឃឹម​ហើយ និង​បណ្តោយ​ទៅ​តាម​ព្រេងវាសនា​ដើម្បី​រង់ចាំ​ថ្ងៃ «​ស្លាប់​» មក​ដល់​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​ផ្ទុយ​មក​វិញ អ្នកជំងឺ​ខ្មែរ​ម្នាក់ គឺ​លោក T.S ហាក់ដូចជា​បាន​រួច​ផុត​ពី​ក្តី​ស្លាប់…

ធ្លាប់តែ​គិត​ថា ខ្លួន​អស់សង្ឃឹម​ហើយ និង​បណ្តោយ​ទៅ​តាម​ព្រេងវាសនា​ដើម្បី​រង់ចាំ​ថ្ងៃ «​ស្លាប់​» មក​ដល់​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​ផ្ទុយ​មក​វិញ អ្នកជំងឺ​ខ្មែរ​ម្នាក់ គឺ​លោក T.S ហាក់ដូចជា​បាន​រួច​ផុត​ពី​ក្តី​ស្លាប់ ហើយ​មានជីវិត​រស់​ឡើង​មក​វិញ ក្រោយ​ពេល​បាន​ធ្វើការ​វះកាត់​រួចរាល់​នូវ​ដុំ​សាច់​ដ៏​ធំ​នៅ​ចុង​ពោះវៀន​ដែល​កម្រ​ជួប​ប្រទះ ។

ថ្មី​ៗ​នេះ មន្ទីរពេទ្យ FV បាន​ធ្វើការ​វះកាត់​ដុំ​សាច់​នៅ​ចុង​ពោះវៀន «​ដុំ​សាច់​យក្ស​» ឱ្យ​អ្នកជំងឺ​ម្នាក់​ឈ្មោះ T.S – មាន​អាយុ​៧០​ឆ្នាំ មក​ពី​ប្រទេស​កម្ពុជា​។ លោក​វេជ្ជ​. Phan Van Thai – ផ្នែក​វះកាត់​ទូទៅ គឺជា​អ្នកធ្វើការ​វះកាត់ និង​ព្យាបាល​ផ្ទាល់​បានឱ្យ​ដឹង​ថា​៖ «អ្នកជំងឺ​កើត​ជំងឺ​ដុំ​សាច់​នៅ​ចុង​ពោះវៀន​ហើយ​ជា​ប្រភេទ​កាច​ទៀត ដុំ​សាច់​ធំ​ពេក​បណ្តាល​ឱ្យ​លាត​ស្ទើរ​ពេញ​មួយ​តំបន់​ត្រកៀក​តែ​ម្តង ហើយ​មានការ​រាតត្បាត​ទៅ​ប្លោក​នោម បង្ក​ទៅ​ជា​បូស​អន្ទង់​ចូល​ទៅ​បំផ្លាញ​ក្រពេញ​ប្រូ​ស្តា​ត​។ ការ​វះកាត់​យក​ដុំ​សាច់​ទាំងមូល ដោយ​មានឈ្មោះ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា ការ​វះកាត់​តំបន់​ត្រកៀក​ទាំងមូល ព្រោះ​ជា​ការ​វះកាត់​ធំ មាន​ហានិភ័យ និង​ប្រតិកម្ម​ផ្សេង​ៗ​ច្រើន ជា​ការ​ខិតខំ និង​ពុះពារ​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​វះកាត់ ក៏​ដូច​ជា​អាយុជីវិត​របស់​អ្នកជំងឺ​ផង​ដែរ»។

មុន​ពេល​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ FV លោក T.S បានឱ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​មួយ​នៅ​ប្រទេស​ថៃ ហើយ​វេជ្ជបណ្ឌិត​នៅ​ទី​នេះ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា លោក​កើត​ជំងឺមហារីក​ចុង​ពោះវៀន រួច​ហើយ​ក៏​បាន​ធ្វើការ​បាញ់​កាំរស្មី និង​មាន​វេជ្ជបញ្ជា​ឱ្យធ្វើ​ការ​វះកាត់ ដើម្បី​ព្យាបាល ព្រមទាំង​វះកាត់​ចុង​ពោះវៀន – ទ្វារធំ​ទាំងមូល រួច​ហើយ​ដាក់​ទ្វារធំ (​រន្ធ​គូថ​) មក​ខាងក្រៅ​ជា​លក្ខណៈ​សិប្បនិម្មិត​រហូត​អស់​មួយ​ជីវិត ប៉ុន្តែ​ដោយសារ​ក្នុង​ចិត្ត​ភ័យ​ខ្លាច ហើយ​បាន​បដិសេធ រួច​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្តង​។

រហូត​ដល់​៣​ឆ្នាំ​ក្រោយមក ស្ថានភាព​ជំងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ទ្រុឌទ្រោម​ទៅ​ៗ​ធ្វើ​ឱ្យ​អ្នកជំងឺ​មានការ​ឈឺចាប់​នៅ​ទ្វារធំ នោម​ពិបាក ការ​ឈឺពោះ​កាន់តែ​កើនឡើង ពោះ​កាន់តែ​ប៉ោង​ឡើង និង​មិន​អាច​បន្ទោ​របង់​លាមក​បានជា​ដើម ។​ល​។ ដូច្នេះ​លោក​ក៏​បាន​សម្រេចចិត្ត​ថា មក​វៀតណាម ហើយ​ចូល​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ FV តែ​ម្តង​។ នៅ​ទី​នេះ លោក​ក៏​ទទួល​ការ​ពិនិត្យ និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​លោក​វេជ្ជ​. Phan Van Thai ថា ដុំ​សាច់​នៅ​ចុង​ពោះវៀន ព្រមទាំង​មាន​សភាព​រាតត្បាត​ទៅ​អវៈយវៈ​ផ្សេង​ៗ​នៅ​តំបន់​ត្រកៀក ធ្វើ​ឱ្យ​មានការ​ស្ទះ​ពោះវៀន​ទាំងអស់ មាន​មេរោគ​ឆ្លង​តាម​ផ្លូវ​នោម និង​មាន​មេរោគ​ឆ្លង​ក្នុង​ឈាម​ទៀត​ផង​។ នេះ​គឺជា​ករណី​សង្គ្រោះ​បន្ទាន់ ប្រសិនបើ​មិន​ធ្វើការ​វះកាត់ និង​ព្យាបាល​ទាន់​ពេល​ទេ អ្នកជំងឺ​អាច​នឹង​ស្លាប់​បាន​នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ការ​ព្យាបាល​ត្រូវ​បាន​ចែក​ចេញ​ជា​២​ដំណាក់កាល ៖ ដំបូង​ត្រូវ​ធ្វើការ​ដោះស្រាយ​បញ្ហា​បន្ទាន់​នូវ​ការ​ស្ទះ​ពោះវៀន និង​មេរោគ​ឆ្លង​ក្នុង​ឈាម​ជា​មុន​សិន រួច​ហើយ​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក នឹង​ធ្វើការ​វះកាត់​ដុំ​សាច់​នោះ​ទាំងស្រុង​តែ​ម្តង​។

លោក​ត្រូវ​បាន​ធ្វើការ​វះកាត់​ដាក់​ទ្វារធំ​ជា​សិប្បនិម្មិត​មក​ខាងក្រៅ ដើម្បី​ដោះស្រាយ​ភាព​ស្ទះ​ពោះវៀន​បន្ទាន់ រួម​ទាំង​ការ​ស្តារ​សុខភាព និង​ការ​ព្យាបាល​មេរោគ​ឆ្លង​ក្នុង​ឈាម​ផង​ដែរ​។ ក្រោយ​ពេលធ្វើការ​ព្យាបាល​បាន​ចំនួន​១០​ថ្ងៃ សុខភាព​របស់​លោក​ក៏​បាន​ប្រសើរ​ឡើង​មួយ​ភាគ​ដែរ លោក​បានឱ្យ​ដឹង​ថា រូប​លោក​ចំពោះ​មុខ​ដូច​បាន​រួច​ផុត​ក្តី​ស្លាប់​ហើយ តែ​ក្នុង​ចិត្ត​នៅ​ខ្វល់ខ្វាយ ព្រោះ​ដុំ​សាច់​យក្ស​កំពុង​នៅ​ក្នុង​ខ្លួន​នៅឡើយ ហើយ​វា​នឹង​ធ្វើទុក្ខ​លោក​ទៀត​។ តែ​ទោះជា​យ៉ាងណា ការ​វះកាត់​យក​ដុំ​សាច់​ទាំងមូល​មិនមែន​ជា​បញ្ហា​ងាយស្រួល​ទេ អាច​បង្ក​ជា​ហានិភ័យ និង​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់​បាន ឬ​អាច​យក​មិន​អស់​នូវ​ដុំ​សាច់​នោះ​ក៏​ថា​បាន រួច​ហើយ​ត្រូវធ្វើ​ទ្វារធំ (​រន្ធ​គូថ​) និង​ផ្លូវ​នោម​សិប្បនិម្មិត​រហូត​អស់​មួយ​ជីវិត​។ រួច​ហើយ​លោក​ក៏​សុំ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ តែ​ក្នុង​ចិត្ត​នៅ​ខ្វល់ខ្វាយ ព្រោះ​មិនដឹង​ថា ត្រូវ​សម្រេចចិត្ត​យ៉ាងណា តើ​សុខចិត្ត​ទទួលយក​ការ​ឈឺចាប់​ដោយ​ដុំ​សាច់ និង​ក្តី​ស្លាប់​នា​ពេល​ប៉ុន្មាន​ខែ​ក្រោយ ឬ​ក៏​យល់ព្រម​ធ្វើការ​វះកាត់​ដោយ​ប្រឈម​នឹង​ហានិភ័យ​ច្រើន?!

សមាជិកគ្រួសារ​របស់​លោក T.S ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​បារាំង។ ក្រោយ​ពេល​បាន​ធ្វើការ​ទំនាក់ទំនង និង​ទទួល​បានការ​បកស្រាយ​ពន្យល់​ច្បាស់​លាស់​អំពី​ស្ថានភាព​ជំងឺ និង​របៀប​នៃ​ការ​ព្យាបាល​រួច ហើយ​ជួយ​លើកទឹកចិត្ត​អ្នកជំងឺ​ក្នុង​ការ​ជ្រើស​យក​វិធីសាស្ត្រ​វះកាត់​តាម​រយៈ​អ្នកបកប្រែ​ផង​ដែរ​។ ពេល​នោះ​ភាព​ហត់នឿយ ការ​ឈឺ​ចុកចាប់​ពេញ​ផ្នែក​ទ្វារធំ ការ​បត់ជើងតូច​-​ធំ មានការ​លំបាក​អស់​កាល​យូរ នៅ​ទីបំផុត​អ្នកជំងឺ​ក៏​បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​មន្ទីរពេទ្យ FV វិញ ដើម្បី​បន្ត​ការ​ព្យាបាល​ទៀត​។

រយៈពេល​នៃ​ការ​វះកាត់​អស់​៨​ម៉ោង ដោយ​បាន​វេជ្ជបណ្ឌិត​រួម​គ្នា​ពីរ​រូប គឺ​វេជ្ជ​. Phan Van Thai (​ផ្នែក​វះកាត់​ទូទៅ ) និង​វេជ្ជ​. Do Quang Minh ( ផ្នែក​វះកាត់​តម្រងនោម ឬ​ទឹក​ម៉ូ​ត្រ ) បាន​ធ្វើការ​វះកាត់​ទាំងស្រុង​នូវ​ដុំ​សាច់ ព្រមទាំង​អវៈយវៈ​ផ្សេង​ទៀត​ដែល​ត្រូវ​រាតត្បាត​ចូល​។ បាន​សេចក្តី​ថា ( ការ​វះកាត់​ចុង​ពោះវៀន​ទាំងស្រុង ទ្វារធំ ការ​វះកាត់​សាច់ដុំ​ត្រូវ​រាតត្បាត ការ​វះកាត់​ប្លោក​នោម​ទាំងស្រុង ការ​វះកាត់​ក្រពេញ​ប្រូ​ស្តា​ត​ទាំងមូល ) រួច​ហើយ​ដាក់​ផ្លូវ​លាមក និង​ផ្លូវ​នោម មក​ខាងក្រៅ​ជា​បែប​សិប្បនិម្មិត​រហូត​អស់​មួយ​ជីវិត ។

អ្នកជំងឺ​បាន​ចេញពី​ពេទ្យ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​វះកាត់​រួច​បាន​៣​ស​ប្តា​ហ៍ ហើយ​សុខភាព​ក៏​បាន​ល្អ​ប្រសើរ គ្មាន​ប្រតិកម្ម​អ្វី​ពិសេស​ទាំងអស់ ហើយ​អ្នកជំងឺ​នឹង​ត្រឡប់​មក​បន្ត​ការ​ព្យាបាល​វិញ​ដោយ​ការ​ចាក់​បញ្ចូល​ថ្នាំ​គីមី​នៅ​មន្ទីរពេទ្យ FV ។

បច្ចុបន្ន​នេះ ស្ថានភាព​សុខភាព​របស់​លោក T.S បាន​ប្រសើរ​វិញ​ច្រើន​ហើយ លោក​បាន​ចែករំលែក​ថា​៖ «​ការ​វះកាត់​នេះ​បាន​ជោគជ័យ ហើយ​ខ្ញុំ​សូម​អរគុណ និង​ដឹងគុណ​ចំពោះ​លោក​វេជ្ជ​. Thai ហើយ​អារម្មណ៍​របស់ខ្ញុំ​នៅ​ពេល​នេះ គឺ​មាន​តែ​វេជ្ជ​. Thai តែ​ប៉ុណ្ណោះ ។ មុន​ពេល​មក​ពេទ្យ FV ខ្ញុំ​ក៏​មិន​ទាន់​ជឿ​ទុកចិត្ត​ប៉ុន្មាន​ដែរ តែ​ក្រោយ​ពេល​ទទួល​បានការ​ព្យាបាល និង​ការ​ថែទាំ​យ៉ាង​អស់ពី​ចិត្ត​មក រូប​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត​វិញ​ភ្លាម​តែ​ម្តង​» ។

ពេល​បាន​សួរនាំ​ពី​មូលហេតុ​ដែល​លោក​មិន​បន្ត​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ទៀត លោក T.S បាន​បន្ថែម​ថា​៖ «​នៅ​ពេល​នោះ​ខ្ញុំ​ខ្លាច​ពេក ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា ដុំ​សាច់​នេះ​វា​មាន​ការ​វិវឌ្ឍន៍​លឿន និង​រាតត្បាត​ចូល​ទៅ​អវៈយវៈ​ផ្សេង​ៗ​ដល់​ថ្នាក់​នេះ​សោះ​។ ម្យ៉ាងទៀត ក្រុម​អ្នកបកប្រែ​ភាសា​ខ្មែរ​របស់​មន្ទីរពេទ្យ​នៅ​ថៃ​ធ្វើការ​មិន​អស់ពី​ចិត្ត ហើយ​យល់​ខុស​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ផង​។ ទាំង​អស់នេះ​ហើយ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ចង់ទៅ​បន្ត​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ទៀត​» ។

លោក​បន្ត​ទៀត​ថា​៖ «​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្គាល់​ពេទ្យ FV យូរហើយ ព្រោះ​កាល​មុន​កូន​ប្រុស​របស់ខ្ញុំ​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​នៅ​ទី​នេះ​ដែរ ។ ក្រោយ​ពេល​បាន​ព្យាបាល​រួច​ហើយ ខ្ញុំ​ឃើញ​ថា លោក​វេជ្ជ​. Thai និង​ក្រុម​បុគ្គលិក​បាន​ថែទាំ​អ្នកជំងឺ​យ៉ាង​យកចិត្ត​ទុកដាក់ និង​អស់ពី​ចិត្ត​តែ​ម្តង ខ្ញុំ​មាន​ភាព​កក់ក្តៅ និង​ជឿជាក់​មែនទែន​។ សូម​អរគុណ​ច្រើន​!»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ