ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​50​ឆ្នាំ​ សិច​ស៊ីគាប់​ភ្នែក​មិន​ចាញ់​ក្មេង

6 ឆ្នាំ មុន

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Liv Yelin​ជនជាតិ​ចិន​ទោះបីជា​មាន​អាយុ​៥០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ផ្ទៃមុខ​គ្មាន​ភាព​ជ្រីវជ្រួញ​ប្រៀប​ដូច​ជានា​រី​ម្នាក់​មាន​អាយុ​២០​ឆ្នាំ ។ រូបរាង​ដ៏​លេចធ្លោ​គួរ​ឱ្យ​គយគន់​ប្រកបដោយ​លក្ខណៈ​សិច​ស៊ី​គឺ​មិន​ចាញ់​នារី​ទូទៅ​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ឡើយ រហូត​ទទួល​រហស្សនាម​ថា​ជា​«​អ្នក​ម្តាយ​វ័យក្មេង​បំផុត​»​នៅ​លើ​ពិភពលោក ។…

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Liv Yelin​ជនជាតិ​ចិន​ទោះបីជា​មាន​អាយុ​៥០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ផ្ទៃមុខ​គ្មាន​ភាព​ជ្រីវជ្រួញ​ប្រៀប​ដូច​ជានា​រី​ម្នាក់​មាន​អាយុ​២០​ឆ្នាំ ។ រូបរាង​ដ៏​លេចធ្លោ​គួរ​ឱ្យ​គយគន់​ប្រកបដោយ​លក្ខណៈ​សិច​ស៊ី​គឺ​មិន​ចាញ់​នារី​ទូទៅ​នៅ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ឡើយ រហូត​ទទួល​រហស្សនាម​ថា​ជា​«​អ្នក​ម្តាយ​វ័យក្មេង​បំផុត​»​នៅ​លើ​ពិភពលោក ។

មាន​សម្រស់​វ័យក្មេង​បែប​នេះ​នាង​Liv Yelin​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​យល់​ច្រឡំ​ថា ជា​គូស្នេហ៍​របស់​កូនប្រុស​អាយុ​២៣​ឆ្នាំ​របស់​ខ្លួន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​Yelin​បាន​បង្ហើប​ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​ដែល​រំលេច​ដោយ​ភាព​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ថា ព្រោះតែ​ហាត់ប្រាណ​នៅ​ក្នុង​រដូវរងា​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ទើប​ធ្វើ​ឱ្យ​ខ្លួន​មាន​ភាព​សិច​ស៊ី និង​រូបរាង​ដ៏​ឆើតឆាយ​រហូត​ដល់​សព្វថ្ងៃ ។

ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក Yelin​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ភាព​ភ្ញាក់ផ្អើល​ក្រោយ​ពី​បាន​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​បង្ហាញ​ភាព​មាំមួន​របស់​ខ្លួន​ដោយ​ការ​ហាត់​ប្រាណ​របៀប​«​យោគៈ​»(Yoga)​នៅ​កណ្តាល​ព្រិល​ក្នុង​ក្រុង​«Harbin»​ភាគ​ខាងជើង​ប្រទេស​​ចិន មាន​រហ្សនាម​ថា​ជា​ក្រុង​ទឹកកក​ក្នុង​សីតុណ្ហភាព​-៤០​អង្សា​សេ ។ នាង​Yelin​និយាយ​ថា​«​ខ្ញុំ​មិន​ខ្លាច​ធាតុ​ពិត​ខ្ញុំ​មាន​អារម្មណ៍ល្អ មាន​ភាព​ស្រស់ស្រាយ​បំផុត​ដែល​បាន​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​» ។

ក្រៅពី​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​នោះ នាង​Yelin​រមែង​បង្ហោះ​រូបថត ខណៈ​ពេល​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​ហែល​ទឹក​ក្នុង​អាកាសធាតុ​ត្រជាក់​នៅ​ជុំវិញ​ខ្លួន​បាន​គ្របដណ្តប់​ដោយ​ព្រិល និង​ទឹកកក ។ ការ​ចេញ​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​នៅ​រដូវ​ធ្លាក់​ទឹកកក​គឺជា​វត្ថុ​មួយ​ដែល​ខ្លួន​ពេញចិត្ត​បំផុត និង​បាន​ប្រតិបត្តិ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ