ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Instagram នឹង​ផ្តល់​ដំណឹង​បើ​មាន​នរណា​Screenshot លើ​Story​របស់​អ្នក

6 ឆ្នាំ មុន

Instagram កំពុង​តែ​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​ពិសេស​ដែល​អាច​ប្រាប់​ដល់​អ្នក​ប្រើប្រាស់ ប្រ​សិន​មាន​នរណា​ម្នាក់​លួច Screenshot ឬ​ថត Story ដែល​ពួក​គេ​បាន​បង្ហោះ ។ ចំណុច​ពិសេស​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ថា…

Instagram កំពុង​តែ​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​ពិសេស​ដែល​អាច​ប្រាប់​ដល់​អ្នក​ប្រើប្រាស់ ប្រ​សិន​មាន​នរណា​ម្នាក់​លួច Screenshot ឬ​ថត Story ដែល​ពួក​គេ​បាន​បង្ហោះ ។ ចំណុច​ពិសេស​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ថា មាន​នរណា​តាមដាន ឬ​លួច​រូបភាព និង​វី​ដេ​អូ​របស់​ខ្លួន​ឬទេ ។

អ្នក​ដែល​បាន​លួច Screenshot ឬ​ថត Story របស់​អ្នក​ដទៃ គឺ​កំពុង​តែ​ត្រូវ​បាន​ព្រមាន​ថា ម្ចាស់​គណនី​នឹង​ដឹង នៅ​ពេល​ណា​ដែល​ពួក​គេ​ចង់​ធ្វើ​ដូច្នេះ​ម្តងទៀត ។ ពួក​គេ​នឹង​មើល​ឃើញ​សារ​លោត​ចេញ​មក​ថា ៖« នៅ​ពេល​ក្រោយ​ដែល​អ្នក Screenshot ឬ​ថត​ព័ត៌មាន ម្ចាស់​គណនី​នេះ​នឹង​មើលឃើញ » ។

គួរ​បញ្ជាក់​ថា Story ដែល​បាន​បង្ហោះ​នៅ​លើ Instagram តែងតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​២៤​ម៉ោង ប៉ុន្តែ​អ្នក​ប្រើប្រាស់​ដទៃ​អាច​លួច​រូបភាព ឬ​វី​ដេ​អូ​ទាំងនោះ​បាន​យ៉ាង​ងាយ ។

អ្នកនាំពាក្យ​របស់ Instagram ម្នាក់​ថា ៖«​ពួក​យើង​តែងតែ​សាកល្បង​វិធី​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​បទ​ពិសោធន៍​ប្រើប្រាស់ Instagram ប្រសើរ​ឡើង ហើយ​អ្នក​ប្រើប្រាស់​ងាយស្រួល​ក្នុង​ការ​ចែករំលែក​ពេលវេលា​ណាមួយ​ជាមួយ​មនុស្ស​សំខាន់ » ។

កម្មវិធី Snapchat ជា​ដៃគូ​ប្រកួតប្រជែង​នោះ មាន​បច្ចេកវិទ្យា​នេះ​ជា​យូរ​មក​ហើយ ដែល​បង្ហាញ​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​ដឹង​ពេល​ដែល​មាន​នរណា​ម្នាក់​លួច​ចម្លង​រូបភាព ។

ការ Update មក​ដល់ iOS 11 ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​ថត​វី​ដេ​អូ​លើ​ស្គ្រី​ន​របស់​ពួក​គេ និង​ធ្វើ​ឲ្យ​អ្នក​ដែល​លួច​ថត​ជៀស​ផុត​ពី​ការ​ព្រមាន​នេះ​ផង​ដែរ ។

លើស​ពី​នេះ វិធី​ជា​ច្រើន​អាច​ប្រើប្រាស់​ដើម្បី​ថតរូប​ភាព និង​វី​ដេ​អូ​របស់​អ្នក​ដទៃ ។ វិធី​មួយទៀត គឺ​ការ​ប្រើប្រាស់ Airplane Mode មុន​ពេល​ថត ព្រោះ​ការ​ព្រមាន​នឹង​មិន​ត្រូវ​បាន​ផ្ញើ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ