ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែកជើង​ពេជ្រ សោភា ឡើង​ឆាក​តម្លៃ​កប់​ពពក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពេជ្រ សោភា បាន​នាំ​ក្រុម​រាំ​ជា​ច្រើន​នាក់​សម្តែង​ក្នុង​កម្មវិធី​«​តន្ត្រី​ខា​រ៉ា​បាវ​»​នៅ​ក្លឹ​ប​កម្សាន្ត​ស្ប៉ា​កតា​វ៉ា​ន់​ឌេ​ន ដែល​ជា​កម្មវិធី​ប្រគំ​តន្ត្រី​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ចំពោះ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពេជ្រ សោភា បាន​នាំ​ក្រុម​រាំ​ជា​ច្រើន​នាក់​សម្តែង​ក្នុង​កម្មវិធី​«​តន្ត្រី​ខា​រ៉ា​បាវ​»​នៅ​ក្លឹ​ប​កម្សាន្ត​ស្ប៉ា​កតា​វ៉ា​ន់​ឌេ​ន ដែល​ជា​កម្មវិធី​ប្រគំ​តន្ត្រី​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ចំពោះ​ពេជ្រ សោភា នា​ឱកាស​នោះ​លេង​ឈុត​លំដាប់​យុវវ័យ​ដោយ​ពាក់​ស្បែកជើង ប្លែក​រំលេច​ឌិន​ភ្លឺ​ផ្លេក​យ៉ាង​ពិសេស ។ ស្បែកជើង​នេះ​មិន​មាន​លក់​នៅ​ស្រុក​ខ្មែរ​ទេ គឺ​នាង​ជ្រើសរើស​ពី​បរទេស ហើយ​ឃើញ​តារា​ស្រី​ហូ​លី​វូ​ដ​ម្នាក់ និង​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​នៅ​ស្រុក​ថៃ​ពាក់​ដែរ ។

ពេជ្រ សោភា ដែល​គ្រង​ស្បែកជើង​ស្អាត​មាន​តម្លៃ និង​រំលេច​គល់ភ្លៅ​ឱ្យ​ដឹង​ថា ស្បែក​ជើង​​នេះ​នាង​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​ដែល​ម៉ូ​ដែល​នេះ​មាន​តារា​បរទេស​ពាក់​ដែរ ទាំង​តារា​ថៃ​ផង​ដែរ ។ ស្បែកជើង​នេះ​នាង​ទិញ​៥​គូ​ដែល​នឹង​យក​ទៅ​សម្តែង​តាម​ឆាក​តន្ត្រី​ក្នុង​ន័យ​ឱ្យ​ប្លែក ។ មិន​ថ្លៃ​ពេក​ទេ ១​គូ​ជាង​១​ពាន់​ដុល្លារ បើ​ទោះជា​ថ្លៃ​សម្រាប់​នាង​តែ​ដើម្បី​ចំណី​អារម្មណ៍​នាង​នឹង​ធ្វើ ។ ពេជ្រ សោភា ស្នើ​ដល់​មហាជន​កុំ​គិត​ថា​នាង​មាន​ភាព​អួត​អាង ព្រោះ​នេះ​ជា​ការ​ចោទសួរ​របស់​អ្នក​សារព័ត៌មាន​ដែល​ជួប​នាង​ផ្ទាល់​ពេល​កំពុង​សម្តែង ។

អ្នក​នាង​ពេជ្រ សោភា ឱ្យ​ដឹង​ថា ស្បែកជើង​ភាគច្រើន​ដែល​នាង​ពាក់ គឺជា​ម៉ូ​ដ​ស្បែកជើង​ដែល​តារាចម្រៀង​ពិភព ល្បី​ៗ​ប្រើ ដោយ​ស្បែកជើង​ទាំងនោះ​សុទ្ធតែ​មាន​តម្លៃ​ជាង​១​ពាន់​​ដុល្លារ ។ ស្បែកជើង​របស់​នាង​មិនមែន​មាន​តែ​មួយគូ ឬ​២​គូ​ទេ គឺ​មាន​រហូត​ដល់​៤​ទូ ដែល​សរុប​ច្រើន​គួរសម​ដែរ ។ ស្បែកជើង​ដែល​នាង​បាន​ប្រើ​ហើយ​មិន​ឈប់​ពាក់​នោះ​ទេ ដោយ​នាង​ត្រូវ​ប្រើ​ឆ្លាស់គ្នា លើកលែងតែ​ម៉ូ​ដ​ចាស់​ខ្លាំង​ទើប​នាង​ដាក់​តាំង ឬ​ឲ្យ​ទៅ​គេ​តែ​ម្ដង ។

ពេជ្រ សោភា ឆ្លៀត​និយាយ​ដែរ​ពី​តារា​ដែល​យល់​ថា ច្រៀង​ក្នុង​ពិធី​មង្គលការ​ស្រួល​យក​លុយ ។ នោះ​ជា​ចំណូលចិត្ត​របស់​គេ ប៉ុន្តែ​សម្រាប់​នាង​អត់​ចូល​ចិត្ត​ទេ លើកលែងតែ​មង្គល​ការ​ហ៊ាន​ចំណាយ​ឱ្យ​ត្រូវ​នឹង​តម្លៃ​ដូចដែល​នាង​ចេញ​ច្រៀង​តាម​ខេត្ត​ក្រុង ។ មាន​ពិធី​មង្គលការ​រាប់​មិន​អស់​រួច​មក​ហើយ ដែល​នាង​ច្រានចោល មិន​ថា​ម្ចាស់​ពិធី​ទាក់ទង​មក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អ្នក​រៀបចំ​កម្មវិធី ។ ទោះជា​យ៉ាងណា​ក្តី​នាង​នៅ​ប្រកាន់​ជំហរ​ជួយ​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​ដោយ​មិន​គិត​កម្រៃ ដើម្បី​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​អ្នកគាំទ្រ និង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ