ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំង​រទេះគោ​នៅ​សង្កាត់​ព្រៃ​ស​តាម​ទំនៀម​អ្នក​ភូមិ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ព្រៃ​ស បាន​រៀបចំ​ធ្វើ​ពិធី​ប្រណាំង​រទេះគោ​លើក​ទី​៣៩ រំឭក​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ពិសេស​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​តម​ក​ពី​បុរាណ ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ព្រៃ​ស បាន​រៀបចំ​ធ្វើ​ពិធី​ប្រណាំង​រទេះគោ​លើក​ទី​៣៩ រំឭក​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ពិសេស​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​តម​ក​ពី​បុរាណ ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីលានប្រណាំង​រទេះគោ នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោកស្រី​តង់ សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​ព្រៃ​ស និង​លោក​ខាត់ សុ​ខៃ ចៅសង្កាត់​ព្រៃ​សបាន​ចូលរួម​ជា​កិត្តិយស ក្រោម​ការ​ចូលរួម​ពី​កីឡាករ​ប្រណាំង​ទេះ​គោ និង​ប្រជា​ពលរដ្ឋ​ច្រើន​កុះករ ។

អាជ្ញាធរ​សង្កាត់​ព្រៃ​ស​ឲ្យ​ដឹង​ថា គោ​ដែល​ចូលរួម​ប្រណាំង​យក​ចំណាត់ថ្នាក់ និង​ជ័យ​លា​ភី​មាន​ចំនួន​១១​នឹម ពី​ខេត្តកណ្ដាល​ចំនួន​៧​នឹម ខេត្តកំពង់ស្ពឺ​ចំនួន​៣​នឹម និង​រាជធានី​ភ្នំពេញ​​១​នឹម ។ គណៈកម្មការ​រៀបចំ​ការ​ប្រណាំង​កំណត់​យក​៣​ចំណាត់ថ្នាក់​ចាប់ពី​លេខ​១​ដល់​លេខ​៣ ។

អាជ្ញាធរ​សង្កាត់​ព្រៃ​ស​តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​ប្រណាំង​គោ​ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ក្រោយ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា​រហូត​មក ។ នេះ​គឺជា​លើក​ទី​៣៩​ហើយ តាម​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ប្រជាជាតិ​ខ្មែរ​យើង ជា​ពិសេស​ទៀត​នោះ​ក៏​ជា​ការ​ថែរក្សា​វប្បធម៌​ត​ពី​ដូនតា​បន្សល់​ទុក​ឲ្យ​ផង និង​រំឭក​គុណ​ម្ចាស់​ទឹកដី ព្រមទាំង​កុំ​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ភ្លេច​ពី​ទំនៀមទម្លាប់​មួយ​នេះ​ផង ។

ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​រទេះគោ​ពី​ខេត្តកណ្ដាល​។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​រទេះគោ​នៅ​ភ្នំពេញ ។  ចំណាត់ថ្នាក់​លេខ​៣​គោ​បាន​ទៅ​រទេះគោ​ពី​ខេត្ត​កំពង់​ស្ពឺ ។  រង្វាន់​ជ័យ​លា​ភី គឺ​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​។ ចំណាត់​ថ្នាក់​លេខ​២​បាន​ចំនួន​៤០​ម៉ឺន​រៀល​។  ចំណាត់ថ្នាក់​លេខ​៣​ចំនួន​៣០​ម៉ឺន​រៀល។
ចំពោះ​រទេះគោ​ដែល​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ទទួល​បានការ​លើកទឹកចិត្ត​ចំនួន​២០​ម៉ឺន​រៀល​។

នៅ​ទី​បញ្ចប់​ពិធី់​លោក​ខាត់ សុ​ខៃ ចៅសង្កាត់​ព្រៃ​សបាន​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្រុម​កីឡាករ​និង​ក្រុមការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ