ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន​រួមរ័ក​យូរ​ប្រពន្ធ​មិន​នៅ ឃើញ​បងប្អូន​ជីដូនមួយ​ទំនង​ចូល​រំលោ.ភ​តែ​ម្តង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​កំហូច​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នេះ​ប៉ុនប៉ង​រំលោភ​បងប្អូន​ជីដូន​១​ឯង​តែ​មិន​បាន​សម្រេច ព្រោះ​ស្ត្រី​រង​គ្រោះ​ដឹងខ្លួន​ហើយ​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នេះ​ព្រោះ​ខាន​រួមរ័ក​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះតែ​ប្រ​ព​ន្ឋ​គេ​ឈឺ​ដេកពេទ្យ ។ លោក​វរសេនីយ៍ទោ…

ខេត្តកំពង់ស្ពឺ ៖ បុរស​កំហូច​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នេះ​ប៉ុនប៉ង​រំលោភ​បងប្អូន​ជីដូន​១​ឯង​តែ​មិន​បាន​សម្រេច ព្រោះ​ស្ត្រី​រង​គ្រោះ​ដឹងខ្លួន​ហើយ​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នេះ​ព្រោះ​ខាន​រួមរ័ក​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះតែ​ប្រ​ព​ន្ឋ​គេ​ឈឺ​ដេកពេទ្យ ។

លោក​វរសេនីយ៍ទោ ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា​មាន​ករណី​ប៉ុនប៉ង​រំលោភ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​ចំណុច​ភូមិ ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ សរ អំណត់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហ​.​ស​.​ម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ជោរ​តាម​ការ​សាកសួរ​ស្ត្រី​រង​គ្រោះ​បាន​បំភ្លឺ​ថា រាល់ថ្ងៃ​នាង​រស់នៅ​ជាមួយ​កូន​២​នាក់​ដោយ​មាន​លក់​ចាប់ហួយ និង​កាត​ទូរស័ព្ទ​បន្តិច​ប​ន្ទួ​ច​គ្រាន់​ដោះស្រាយ​ជីវភាព​ព្រោះ​ប្តី​នាង​ទៅ​ធ្វើ​មេការ​នៅ​ចំការ​អំពៅ​មិនសូវ​បាន​មក​ផ្ទះ​នោះ​ទេ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​រូប​នាង និង​កូន​កំពុង​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ស្រាប់តែ​មាន​មនុស្ស​ចូល​មក​ចាប់​នាង​រំលោភ​តែ​ដោយ​នាង​រើ​ទាន់​ហើយ​ស្រែកហៅ​អ្នក​ភូមិ​ទើប​ជន​នោះ​រត់គេច​ខ្លួន​បាត់​ទៅ ។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​នាង​ដឹង​ថា បុរស​សង្ស័យ​គឺជា​បងប្អូន​របស់​នាង​ហើយ​ក៏​ធ្លាប់​ចេញចូល​ផ្ទះ​នាង​ញឹកញាប់​ដែរ ។

ដោយឡែក​ជនសង្ស័យ​សារភាព​ថា រូបគេ​បាន​ចេញពីផ្ទះ​ទៅ​រករ​ងារ​ធ្វើ និង​បាន​ស្នាក់​នៅ​ជិត​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ដែរ ។ មុន​ពេល​បង្ក​រូបគេ​បាន​ចេញចូល​ទៅ​រក​ទិញ​កាត​ទូរស័ព្ទ​នៅផ្ទះ​ស្ត្រី​រង​គ្រោះ​២​ទៅ​៣​ដង​ចេញចូល​ញឹកញាប់​ធ្វើ​ឱ្យ​គេ​សម្លឹង​ឃើញ​ស្ត្រី​រង​គ្រោះ​គួរ​ឱ្យ​ស្រលាញ់​ទើប​រូបគេ​កើត​មាន​បំណង​ចង់​រួម​ភេទ​ណាមួយ​ប្រពន្ធ​របស់​គេ​កំពុង​ឈឺ​ដេក​នៅ​ពេទ្យ​ផង​ក៏​កើត​គំនិត​គិត​ថា​យប់​ឡើង​នឹង​មក​ដេក​ជាមួយ​ស្ត្រី​រង​គ្រោះ​ដើម្បី​ប​ន្ឋូ​រ​អារម្មណ៍​ចេញ​ម្តង តែ​ពេល​លបចូល​ផ្ទះ​បាន​ហើយ​ប្រុង​ធ្វើ​សកម្មភាព​ស្រាប់តែ​ស្ត្រី​រង​គ្រោះ​ធាក់​រូបគេ​មួយ​ជើង​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ធ្វើ​ឱ្យ​រូបគេ​ភ័យ​ក៏​រត់គេច​ខ្លួន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ