ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ​! បទ​រ៉ក របស់ ​វង្ស ដា​រា​រតនា និង វី ដា​ណែ​ត ខ្លាំង​មែន​

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​​បាត់ដំបង​៖ ពិតជា​ខ្លាំង​មែន វង្ស ដា​រា​រតនា ច្រៀង​បទ​រ៉ក​រួម​គ្នា​ជាមួយ វី ដា​ណែ​ត លើ​ឆាក​​តន្ត្រី​រ៉ក BOOSTRONG ROCK…

ខេត្ត​​បាត់ដំបង​៖ ពិតជា​ខ្លាំង​មែន វង្ស ដា​រា​រតនា ច្រៀង​បទ​រ៉ក​រួម​គ្នា​ជាមួយ វី ដា​ណែ​ត លើ​ឆាក​​តន្ត្រី​រ៉ក BOOSTRONG ROCK ON FIRE ធ្វើ​ឲ្យ​អ្នក​បាត់ដំបង​មិន​សរសើរ​មិន​បាន នូវ​សំលេង​សម្រែក​បទ​រ៉ក​ ដូច​សម្រែក​ខ្លា​គ្រហឹម​រញ្ជួយ​អារម្មណ៍​គ្រប់​ៗ​គ្នា​។​

​គេ​ឃើញ​ថា​ គ្រាន់តែ​លោក វង្ស ដា​រា​រតនា បន្លឺ​សំលេង​មក​ភ្លាម​ធ្វើ​ឲ្យ​បងប្អូន​នៅ​ផ្សារ​ភូ​ពុយ​ ព្រឺរោម​ខ្ញាក់​ៗ និង​ធ្វើ​ឲ្យ​ពួក​គាត់​ក្រោកឈរ​លោត​ញាក់​តាម​ចង្វាក់​រ៉ក​ដោយ​មិនដឹង​ខ្លួន​។ លើស​ពី​នេះ​ទៅ​ទៀត ស្រប​ពេល​ដែល​គ្រប់​គ្នា​កំពុង​តែ​សប្បាយ​ហោ​រក​ញ្ច្រា​វ​ជា​មួយ​​លោក វង្ស ដា​រា​រតនា នោះ ​ស្រាប់តែ​លេចមុខ​ និង​សម្លេង​ដ៏​ស្រួយ​ស្រះ​របស់​កញ្ញា វី ដា​ណែ​ត រឹតតែ​ធ្វើ​ឲ្យ​ភាព​សប្បាយ​រីករាយ​របស់​បងប្អូន​អ្នក​បាត់ដំបង​យើង កាន់តែ​ពុះ​កញ្ច្រោ​ល​ឡើង​មួយ​កម្រិត​ទៀត​។ សម្រស់​ដ៏​ស្រស់​ស្អាត សម្លេង​ដ៏​ស្រួយ​ស្រះ ហើយ​ថែម​ទាំង​រួម​គ្នា​ជាមួយ លោក វង្ស ដា​រា​រតនា ទៀត ពិតជា​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ផ្សារ​ភូ​ពុ​យ កក្រើក​បែប រ៉ក រ៉ក កម្រ​បាន​ទស្សនា​ពិតមែន​។​

​គួរ​រំលឹក​ដែរ​ថា ​កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ កន្លង​ទៅ ក្រុម​ហ៊ុម​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក សុទ្ធសាធ មានឈ្មោះ​ថា BOOSTRONG ROCK ON FIRE TOUR CONCERT នៅ​ផ្សារ​ភូ​ពុ​យ ខេត្តបាត់ដំបង ដែល​មាន​វត្តមាន​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​មក​បង្ក​បរិយាកាស​សប្បាយ​ សប្បាយ​បែប​រ៉ក រ៉ក ជួន​បងប្អូន​អ្នក​បាត់ដំបង​យើង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។​

​បន្ទាប់​ពី​ខេត្តបាត់ដំបង​នេះ ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE នឹង​បន្តដំណើរ​រៀបចំ​នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី ១៦-១៧ ខែកុម្ភៈ ​នេះ​បន្ត​ទៀត​ហើយ​។ ដូច​នេះ​សូម​បងប្អូន​អ្នក​សៀមរាប​រង់ចាំ​ទទួលយក​ភាព​ស​ប្យា​យ​នេះ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ