ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ក្រុង​បុរាណ​នៃ​ជន​អំបូរ​ម៉ា​យ៉ា​ប្រទេស​ក្វា​តេ​ម៉ា​ឡា

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​«AFP» ផ្សាយ​ថា ម​ទីតាំង​សំណង់​ប្រហែល​៦០.០០០ កន្លែង​បាន​រក​ឃើញ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក នៅ​លើ​ផ្ទៃដី​ដ៏​ធំ​មួយ​ក្នុង​តំបន់ «El Petén» ប្រទេស​ក្វា​តេ​ម៉ា​ឡា ជាប់​ព្រំប្រទល់​ប្រទេស​មុ​ិ​ក​សិ​ុ​ក និង​បេ​លី…

ទីភ្នាក់ងារ​ព័ត៌មាន​«AFP» ផ្សាយ​ថា ម​ទីតាំង​សំណង់​ប្រហែល​៦០.០០០ កន្លែង​បាន​រក​ឃើញ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក នៅ​លើ​ផ្ទៃដី​ដ៏​ធំ​មួយ​ក្នុង​តំបន់ «El Petén» ប្រទេស​ក្វា​តេ​ម៉ា​ឡា ជាប់​ព្រំប្រទល់​ប្រទេស​មុ​ិ​ក​សិ​ុ​ក និង​បេ​លី ។

ការ​ប្រទះ​ឃើញ​នេះ​តម្រូវ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​ធ្វើ​ផែនទី​បានជា​ច្រើន​ក្រុង​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​អាណាចក្រ លាក់​ទុក​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ​ជា​ច្រើន​រយ​ឆ្នាំ ក្រោយ​ពី​បោះបង់​ចោល​ដោយ​មនុស្ស​ពី​សម័យ​ដើម ។

លោក​Marcello Canuto អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ «Tulane» ក្នុង​សហរដ្ឋអាមេរិក មនុស្ស​ម្នាក់​ក្នុង​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​រក​ឃើញ​ក្រុង​បុរាណ បង្ហើប​ឲ្យ​ដឹង​ថា​ការ​ប្រទះ​ឃើញ​ថ្មី​នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​កណ្ដាល រួម​ទាំង​ទីប្រជុំជន​ក្រុង ព្រះរាជវាំង ពីរ៉ាមីត​មាន​កម្ពស់​៣០​ម៉ែត្រ ផ្ទះ​ប្រជាជន ដងអូរ ប៉ម​ការពារ និង​កំផែង​មាន​បណ្ដោយ​ប្រវែង​១៤​គីឡូម៉ែត្រ ។

អារ្យធម៌​របស់​ជន​អំបូរ «Maya» ធ្លាប់​រីក​ចម្រើន​រុងរឿង នៅ​ក្នុង​ដែនដី​បច្ចុប្បន្ន​នៅ​ភាគ​ខាងត្បូង​ប្រទេស​មិ​ុ​ក​សិ​ុ​ក ប្រទេស​ក្វា​តេ​ម៉ា​ឡា មួយ​ផ្នែក​ខ្លះ​របស់​ប្រទេស​បេ​លី អែ​ល​សាល់​វ៉ា​ឌ័​រ ហុង​ឌុ​យ​រាស់ ក្នុង​រវាង​ពី​ឆ្នាំ​២៥០ ដល់​៩៥០ ប៉ុន្តែ​អាណាចក្រ​នៃ​យុគសម័យ​ដើម​បាន​កសាង​តាំងពី​១.០០០​ឆ្នាំ​មុន​គ្រឹ​ស្ត​ស័ក​រាជ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ