ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ មាន​ប្រារព្ធ​ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្រសួងមហាផ្ទៃ​បាន​ចេញ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ មាន​ប្រារព្ធ​ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្រសួងមហាផ្ទៃ​បាន​ចេញ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ កន្លង​មក ។

ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិប​ភាព លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​វត្តមាន​មន្ត្រី​អ្នកមុខអ្នកការ​តាម​មន្ទីរ​អង្គភាព​ស្ថាបន​រដ្ឋ និង​ខាង​វិ​ស​យ័​ឯកជន​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត ។ សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​បង្កើត​ឲ្យ​មាន​សមាគម​ន៍​នេះ​ឡើង ដោយ​ចងក្រង​ឲ្យ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ទាំងអស់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចូល​ជា​សមាគម​ន៍​មួយ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ណ៍​ជាមួយ​អ​ជ្ញា​ធរ​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សេវាកម្ម​ដឹក​ជញ្ជូន​ទេសចរណ៍​តាម​ផ្លូវទឹក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មាន​តម្លាភាព ស្រប​តាម​ផ្លូវច្បាប់ និង​រក្សា​បាន​ល្អ​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ទេសចរណ៍​បរទេស ក្នុង​នោះ​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​នាវា (GTVC) បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ទទួល​បាន​ប្រសាសន៍​ផ្តាំផ្ញើ​ពី លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ប្រសាសន៍​ផ្តាំផ្ញើ​ពីរ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួច​មក លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ថ្លែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដឹកនាំ​សកម្មភាព​សមាគម​ន៍​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​មានដំណើរ​ល្អ​ទទួល​បាន​ផលប្រយោជន៍​ទាំង​ផ្នែក​អាជីវកម្ម​ផង និង​ផលប្រយោជន៍​ជា​រួម​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ក៍​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ៕

bty
bty
bty

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ