ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សប្តិ​ថា​គេ​ឱ្យទៅ​ជីក​យក​ឃ្លោក​និង​គីង្គក់​ស្រាប់តែ​ឃើញ​មែន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ហាក់​មិន​សម្តែង​ការ​ចាប់អារម្មណ៍​ទៅ​នឹង រូប​ស្ពាន់​ធំ​ៗ​ចំនួន​២​សម្រាប់​ដែល​មាន​រចនាបថ​បែប​ចិន​-​វៀតណាម​នៅ​ពេល​បុរស​នៅ ក្នុងភូមិ​ម្នាក់​អះអាង​ថា រូប​ស្ពាន់​ទាំងនេះ​ជា​វត្ថុ​បុរាណ​ដែល​គាត់​រក​ឃើញ​នៅ​គល់ឈើ​មួយ នៅ​ខោ​ង​ក្រោយ​ផ្ទះ​តាម​ការ​យល់សប្តិ​នោះ ។…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ហាក់​មិន​សម្តែង​ការ​ចាប់អារម្មណ៍​ទៅ​នឹង រូប​ស្ពាន់​ធំ​ៗ​ចំនួន​២​សម្រាប់​ដែល​មាន​រចនាបថ​បែប​ចិន​-​វៀតណាម​នៅ​ពេល​បុរស​នៅ ក្នុងភូមិ​ម្នាក់​អះអាង​ថា រូប​ស្ពាន់​ទាំងនេះ​ជា​វត្ថុ​បុរាណ​ដែល​គាត់​រក​ឃើញ​នៅ​គល់ឈើ​មួយ នៅ​ខោ​ង​ក្រោយ​ផ្ទះ​តាម​ការ​យល់សប្តិ​នោះ ។ តែ​អ្នក​ភូមិ​ចាត់​ទុក​ថា នេះ​ការ​ភូត​កុហក​បោក ប្រាស់​របស់​បុរស​នៅ​ក្នុងភូមិ​រូប​នេះ​តែ​ប៉ុណ្ណោះ ។

រូប​ឃ្លោក និង​រូប​គីង្គក់ ធ្វើ​ពី​ស្ពាន់​មាន​រចនាបថ​តាម​បែប​បុរាណ​ចិន​-​វៀតណាម មាន​ទំហំ​ធំ​ៗ​ចំនួន​២​សម្រាប់ ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ ញិះ អឿ​ន ហៅ​ជាតិ អាយុ​៥១​ឆ្នាំ រស់ នៅ​ចំណុច​ត្រពាំង​ត្រាំ​ង ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី បាន​យក​មក​បង្ហាញ​អ្នក​នៅ​ក្នុងភូមិ​ក៏​ដូច​ជា​អាជ្ញាធរ ដោយ​អះអាង​ថា រូប​ស្ពាន់​ទាំងនេះ​ជា​វត្ថុ​បុរាណ​ដែល​រូប​គាត់​បាន​រក​ឃើញ​នៅ​ក្នុង​គល់ឈើ​នៅ​ព្រៃ​ខាងក្រោយ​ភូមិ ។

អ្នក​ភូមិ​បាន​សម្រង់​សម្តី​បុរស​ដែល​អះអាង​ថា បាន​រក​ឃើញ​វត្ថុ​បុរាណ​រូប​នេះ​ទៀត​ថា ក្រោយ​ពេល​ដែល​គាត់​ដេក​យល់សប្តិ​ថា មាន​គេ​ប្រាប់​ឲ្យ​ទៅ​ជីកដី​គល់ឈើ​នៅ​ខាងក្រោយ​ផ្ទះ បុរស​រូប​នេះ​ក៏​ទៅ​ជីក​តាម​ទាំង​យប់ និង​បានឃើញ​វត្ថុ​បុរាណ​ទាំង​បី​នេះ ។ ក្នុង​នោះ​មាន​ឃ្លោក ១ និង​គី​ង្គ​គ់​ចំនួន​២ ។ ជាមួយនឹង​ការ​អះអាង​ពី​ការ​ប្រទះ​ឃើញ​នេះ​អ្នក​ភូមិ​ក៏​ដូច​ជា​អាជ្ញាធរ​ហាក់​មិន​ចាប់​អារ​ម្ម​នោះ​ទេ ។

ដោយ​ពួក​គាត់​គិត​ថា ប្រហែលជា​បុរស​រូប​នេះ​ចាញ់បោក​គេ​រឿង​ទិញ​លក់​វត្ថុ​បុរាណ និង​ក៏​បាន​យក​វត្ថុ​ទាំងនេះ​ធ្វើ​ជា​វត្ថុ​បុរាណ​ដើម្បី​លក់​បន្ត ។ មួយវិញទៀត​ពួក​គាត់​គិត​ថា បុរស រូប​នេះ​អាច​ទៅ​ទិញ​របស់​ទាំងនេះ​ពី​កន្លែង​ណាមួយ និង​បាន​យក​មក​ធ្វើ​រូបភាព​ជា​រក​ឃើញ វត្ថុ​បុរាណ​ដើម្បី​លក់​បន្ត​ក្នុង​តម្លៃ​ថ្លៃ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​និយាយ​ត​ៗ​គ្នា​ខាង មន្ទីរ​វប្បធម៌​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​មក​មើល​វត្ថុ​ទាំងនេះ​កាល​បី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។ បើ​តាម មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​បាន​វាយតម្លៃ​ថា វត្ថុ​ទាំង​៣​នេះ​មិនមែន​ជា​វត្ថុ​បុរាណ​ដូច​តាម​ការ​លើក ឡើង​របស់​បុរស​នេះនោះ​ទេ ។ ដោយ​ក្រុម​មន្ត្រី​បាន​សំអាង​លើ​ហេតុផល​ច្រើន​ទើប​ឈាន​ឲ្យ មាន​ក៏​សន្និដ្ឋាន​បែប​នេះ ។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ស្រុក​បាន ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​មើល​ហើយ​ប្រសិនបើ​របស់​នោះ​ជា​របស់​វត្ថុ​បុរាណ​មែន​គឺ​ខាង អាជ្ញាធរ និង​ជាវ​ក្នុង​តម្លៃ​ណាមួយ​ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​វត្ត ។ តែ​ក្រោយ​ពិនិត្យ​ឃើញ​ថា​វត្ថុ ទាំងនេះ​មិនមែន​ជា​វត្ថុ​បុរាណ​ទៅ​វិញ​នោះ​ក៏​មិន​មានការ​ជាវ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ