ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​មែន ក្មេង​ទាំង​៤​នាក់​នេះ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​គី​រី​វង់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៤​នាក់ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ រួម​ជាមួយ​វត្ថុ​តាង រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត…

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​គី​រី​វង់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៤​នាក់ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ រួម​ជាមួយ​វត្ថុ​តាង រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត ។

លោក​វរ​សេនី​ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​បាន​ឃាត់ខ្លួន​នោះ មាន ទី​១- ឈ្មោះ ង៉ែត ធូ (​ហៅ​ពៀច​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ (​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ផ្សេង​ៗ ហើយ​ពូកែ​ដើរ​លួច​ស្រូវ​របស់​អា​ជីករ​ដែល​ដឹក​យក​ទៅ​លក់​ឲ្យ​យួន ទី​២- ឈ្មោះ សឿង សុ​បាន (​ហៅ​កុង​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ (​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​បង្ក​រការ​អុកឡុក​ក្នុង​កម្មវិធី​ផ្សេង​ៗ និង​ធ្លាប់​ជាប់គុក​នៅ​ព្រែ​ស រយៈពេល​៦​ខែ ពី​បទ​ចែកចាយ​គ្រឿងញៀន ទី​៣- ឈ្មោះ មេន បូ​ផា (​ហៅ​កន្តុរ​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទទឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ (​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ផ្សេង​ៗ) ទី​៤- ឈ្មោះ ឯម ភារ​ម្យ ហៅ​តុង​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើត​ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​ជិះ​ម៉ូតូ​០២​គ្រឿង ទៅ​កាស៊ីណូ​(​ថ្នល់​ដាច់​)​ក្នុងភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ដោយនៅ​ក្នុង​ម៉ូតូ​ពួក​គេ​មាន​លាក់​ដាវ និង​កាំបិត​ក្នុង​បំណង​បង្ក​ការ​អុកឡុក ឬ​ក៏​អាច​ឈាន​ដល់​បង្ក​បទល្មើស ។
ក្រោយមក​ក្រុម​សន្តិសុខ​កាស៊ីណូ​តាកែវ បានឃើញ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច រួច​បាន​ធ្វើការ​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​គិរីវង់​សាកសួ ។

ចំពោះ​មុខ​ប៉ូលិស​ក្រុម​ក្មេង​ទំនើង​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​មាន​បំណង​អុកឡុក​ពិត​ប្រក​ដ​មែន ។ លោក​វរ​សេនី​ឯក យុង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ត្រូវ​បញ្ជូន​មក​ដល់​ការិយាល័យ​របស់​លោក​ហើយ យោង​តាម​របាយ​ការ​ខាង​ប៉ូលិស​ស្រុក​គី​រី​វង់​ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ ពិតជា​ក្មេង​ទំនើង​មិនធម្មតា​មែន ហើយ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់ និង​វត្ថុ​ង​តាង​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងែ​ទី​០៦ ខែកុម្ភៈ​នេះ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ