ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក គឺជា​កន្លែង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន ។ អតិថិជន​របស់​យើង អាច​មក​ពិសា​ម្ហូបអាហារ​កំពូល​រសជាតិ ទស្សនាការ​សម្តែង​ពិសេស និង​ទទួល​បានការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់…

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក គឺជា​កន្លែង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន ។ អតិថិជន​របស់​យើង អាច​មក​ពិសា​ម្ហូបអាហារ​កំពូល​រសជាតិ ទស្សនាការ​សម្តែង​ពិសេស និង​ទទួល​បានការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ៤ ខែមីនា​ ។

នាយកចុងភៅ និងមេចុងភៅណាហ្គាវើលដ៍ព្រមទាំងលោកតាចិនបង្ហាញពីរបៀបចាប់ម្ហូបអ៊ីសាង

ម្ហូបមហា​សម្បត្តិ​ចិន ៖
ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់​របស់​ណា​ហ្គា​វើ​ល​ដ៍ Fortune Palace (​ជាន់​ទី ១ ណា​ហ្គា​វើ​ល​ដ៍​) និង​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes (​ជាន់​ទី ៥ ណា​ហ្គា​ទី ២) មាន​បម្រើ​ម្ហូប “​អ៊ី​សាង​នាំ​សំណាង​”​ជា​ម្ហូប​ចូល​ឆ្នាំ​ចិន​ពិសេស​ដែល​ពេញ​និយម​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែល​មាន​ត្រី​សាល​ម៉ុ​ន​ស្រស់ ត្រី​ធូ​ណា​ស្រស់ ឬ​លៀស​សមុទ្រ​សម្រាប់​រីករាយ​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​អាច​ខ្ចប់​យក​ទៅ​គេហដ្ឋាន​ខណៈ​ភ្ញៀវ​អា​ចក​ម្ម៉​ង់​គ្រឿងផ្សំ​បន្ថែម ដូច​ជា បង្កង ឬ​ខ្យង​ប្រមោយដំរី ។ ម្ហូប​ពិសេស​ដែល​មាន​គ្រឿងផ្សំ​ជា​ច្រើន​នេះ តម្រូវ​ឲ្យ​អ្នក​ពិសា «​ចាប់​ម្ហូប​នេះ​ឡើង​លើ​ខ្ពស់​» ដោយ​ប្រើ​ចង្កឹះ​វែង និង​និយាយ​ពាក្យ​ជូនពរ​ដើម្បី​សិរី​សួស្តី សំណាងល្អ និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក្នុង​ឆ្នាំ​ថ្មី ។ វា​ត្រូវ​បាន​គេ​ជឿ​ថា ប្រសិនបើ​យើង​ចាប់​ម្ហូប​នេះ​កាន់តែ​ខ្ពស់ យើង​នឹង​មានសំណាង​កាន់តែ​ល្អ ។

មិនតែប៉ុណ្ណោះ «​ម្ហូបមហា​សម្បត្តិ​ចិន​» ដែល​ជា​ម្ហូប​ប្រពៃណី​ចិន និង​មាន​បម្រើ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណា​ហ្គា​ទី ២ មាន​កំពូល​គ្រឿងផ្សំ​កម្រ ដូច​ជា បង្កង ប៉ាវ​ហ៊ឺ ឈ្លើងសមុទ្រ និង​លៀស​សមុទ្រ​ដែល​នឹង​ផ្តល់​មហាលាភ​សំណាង​ពេញ​មួយ​ឆ្នាំ​ដល់​អ្នក​ពិសា ។

រីករាយប្រារព្ធបុណ្យចូលឆ្នាំចិននៅភោជនីយដ្ឋានចិនរបស់ណាហ្គាវើលដ៍

ភោជនីយដ្ឋាន​ចិន Fortune Palace មាន​បម្រើ​ម្ហូប​ឈុត​ពិសេស ២ មុខ (​សម្រាប់​រីករាយ​គ្នា ១០ នាក់​) ក្នុង​ពេល​ថ្ងៃត្រង់ និង​ល្ងាច ។ នៅ​ណា​ហ្គា​វើ​ល​ដ៍ យើង​ក៏​មាន​ម្ហូប​សម្រាប់​កម្មវិធី​ពិសេស​តាម​កា​រក​ម្ម៉​ង់​របស់​អតិថិជន​នៅ​សាល​ពិធី Grand Ballroom និង​ភោជនីយដ្ឋាន​ដទៃ​ផង​ដែរ ។ ចំណែក​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ភោជនីយដ្ឋាន​ចិន Hall of Golden Chimes និង​ភោជនីយដ្ឋាន Chopstick (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​) មាន​បម្រើ​ម្ហូប​ចិន​ពិសេស​រៀង​ៗ​ខ្លួន និង​ម្ហូប​ណែនាំ​ដោយ​មេ​ចុងភៅ​ជាច្រើន​មុខ ។ ទទួលយក​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​ពិសា​ម្ហូប​រសជាតិ​ដើម​ឆ្ងាញ់​លើសគេ​នៅ​ណា​ហ្គា​វើ​ល ។

ទស្សនាការ​សម្តែង​ពិសេស​នៅ​ណា​ហ្គា​វើ​ល​ដ៍​ដោយ​សេរី ៖
ជួប​ជាមួយ​លោកតា​ចិន​ដែល​គាត់​នឹង​ដើរ​ជុំវិញ​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​ចែក​អាំង​ប៉ាវ​ដែល​មាន​រង្វាន់​ជា​ច្រើន​សម្រាប់​ភ្ញៀវ ​! លោកតា​ចិន និង​លោកយាយ​ចិន នឹង​ចូលរួម​សម្តែង​ជាមួយ​ក្រុម​សិល្បៈ​អន្តរជាតិ​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​សម្រាប់​ភ្ញៀវ​ទស្សនា​កម្សាន្ត​ដោយ​សេរី​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៧ យប់​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​ពេល​មួយ​រដូវ​បុណ្យចូលឆ្នាំ​ចិន ។

ទទួល​បាន​កាដូ និង​នំ​ចិន ៖
សូមកុំ​ភ្លេច​មក​ជាវ​នំ​ត្រី​នាំ​លាភ និង​នំ​ប្រពៃណី​ចិន​ជា​ច្រើន​មុខ​ច្នៃ​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍ដែល​មាន​តាំង​លក់​នៅ​កន្លែង​ទទួលភ្ញៀវ​នៅ​ណា​ហ្គា​វើ​ល​ដ៍ និង ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណា​ហ្គា​ទី ២ ។ ចំណែក​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​ណា​ហ្គា​ស៊ី​ធី​វ៉ក​ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ភ្ជាប់​ណា​ហ្គា​វើ​ល​ដ៍​ទៅ​ណា​ហ្គា​ទី ២ ក៏​មានការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​ទៅ​លើ​មុខទំនិញ​ប្រណីត​រួច​ពន្ធ​ជាង ២០០ មុខ​ផង​ដែរ ។

រូបសំណាកសុនខនាំសំណាង និងក្រុមសិល្បៈរបស់ណាហ្គាវើលដ៍កំពុងរងចាំស្វាគមន៍ភ្ញៀវ

ណា​ហ្គា​វើ​ល​ដ៍ នឹង​ផ្តល់​ជូន​ឲ្យ​ភ្ញៀវ​នូវ​តុក្កតា​រូប​សុនខ​ដ៏​ស្រស់​ស្អាត​មួយ​សម្រាប់​ជា​កាដូ​ដល់​ភ្ញៀវ​នៅ​ពេល​ចុះ​ឈ្មោះ​ជា​សមាជិក​ថ្មី​ហ្គោ​ល​ដិ​ន​អេ​ចរី​វ៉​ត កក់​សម្រាប់​ស្នាក់​នៅ​បន្ទប់ Superior នៅ​ណា​ហ្គា​ទី ២ តាម​រយៈ www.nagaworld.com (​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី ១៥ កុម្ភៈ ដល់ ២ មីនា​) ឬ​ចំណាយ​ចាប់ពី ៨៨$ នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ឬ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណា​ហ្គា​ទី ២ ក្នុង​វិក្កយបត្រ​មួយ ។

ស្នាក់​នៅ​បញ្ចុះតម្លៃ​ពិសេស ៖
ស្នាក់​នៅ​ប្រកបដោយ​សេចក្តីសុខ និង​ផាសុកភាព​ក្នុង​បន្ទប់ Superior ថ្មីស្រឡាង​នៅ​ណា​ហ្គា​ទី ២ តម្លៃ ៩៥$ ប៉ុណ្ណោះ​ក្នុង​មួយ​យប់ ។ សូម​កក់​ឥឡូវនេះ​តាម​រយៈ www.nagaworld.com ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​ប៊ុ​ហ្វេ​ពេល​ព្រឹក​ឥត​គិតថ្លៃ​នៅ​ភោជនីយដ្ឋាន 2Pangea បណ្ណ​បញ្ចុះតម្លៃ​នៅ​ណា​ហ្គា​ទី ២ បណ្ណ​បញ្ចុះតម្លៃ​អាហារ និង​ភេសជ្ជៈ ការ​បញ្ចុះតម្លៃ​ស្ប៉ា និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​!

ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ជាមួយ​យើង​នៅ​ណា​ហ្គា​វើ​ល​ដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក ។ ណា​ហ្គា​វើ​ល​ដ៍ សូម​ជូនពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មានសំណាង​ល្អ សុខភាព​ល្អ សុភមង្គល និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​គ្រប់​ៗ​គ្នា​!

ការសម្តែងពិសេសអបអរបុណ្យចូលឆ្នាំចិននៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍

អំពី​ណា​ហ្គា​វើ​ល​ដ៍
ស្នាក់​នៅ កម្សាន្ត ស្រស់ស្រូប ទិញ​ទំនិញ និង​ស្ប៉ា​នៅ​ណា​ហ្គា​វើ​ល​ដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​!

ណា​ហ្គា​វើ​ល​ដ៍​ភ្នំពេញ គឺជា​សណ្ឋាគារ និង​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ជា​ច្រើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។ ណា​ហ្គា​វើ​ល​ដ៍ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង (​លេខ​កូដ​ភាគហ៊ុន ៣៩១៨) ។

ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុង​ក្រោយ ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹ​ប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី​នៅ​ណា​ហ្គា​ទី ២ ហាង​លក់ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បី​ៗ សេវា​កម្សាន្ត​សម្បូរ​បែប និង​សាល​ប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ