ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​បើ​មិន​រាង​ទេ ក៏​ត្រូវ​តែ​រាង​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​យោធា​ការពារ​ព្រំដែន​ខឹង​បើករថយន្ត​កៀរ​គ្នា​បាន​ឈប់​រថយន្ត​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​ចំនួន​មួយ​គ្រាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ព្រួត​វាយ​រហូត​សន្លប់​ស្តូកស្តឹង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែ កុ​ម្ភះ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​វត្ត​ដំបូក​ខ្ពស់ តាម​ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​យោធា​ការពារ​ព្រំដែន​ខឹង​បើករថយន្ត​កៀរ​គ្នា​បាន​ឈប់​រថយន្ត​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​ចំនួន​មួយ​គ្រាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ព្រួត​វាយ​រហូត​សន្លប់​ស្តូកស្តឹង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែ កុ​ម្ភះ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​វត្ត​ដំបូក​ខ្ពស់ តាម​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​រថយន្ត​២​គ្រឿង​មិន​ចាំ​ម៉ាក​បើក​កៀរ​គ្នា​តិចតួច ស្រាប់តែ​អ្នក​បើករថយន្ត​ទាំង ពីរ​គ្រឿង​បាន​ឈប់​ឈ្លោះប្រកែក​គ្នា ហើយ​ភាគី​ម្ខាង​ដែល​ជា​យោធា​ការពារ​ព្រំដែន​បាន​ដក កាំភ្លើងខ្លី​មក​បាញ់​ឡើង​លើ​មួយ​គ្រាប់ ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត រួម​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ដោយសារ​តែ​រឿង​តិចតួច​អាង​បាញ់បោះ​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ក៏​បាន​នាំ​គ្នា​ព្រួត​វាយ​រហូត​សន្លប់​ហើយ​ភាគី​រថយន្ត​ម្ខាង​ទៀត​នោះ​បើក​ចេញ​ទៅ​បាត់ ។

ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ឃើញ​តែ​បុរស​ដែល​បាញ់បោះ​នោះ​សន្លប់​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ចំណែក​កាំភ្លើងខ្លី​ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​យក​ទៅ​រក្សា​ទុក ។

កងរាជអាវុធហត្ថ​ខណ្ឌ​បាន​បញ្ជាក់​ថា ពិតជា​បាន​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​យក​ទៅ​រក្សា​ទុក​ពិតប្រាកដ​មែន បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​កម្លាំង​អាវុធហត្ថ​បាន​ប្រញាប់​ចុះ​ទៅ​ពិនិត្យ កន្លែង​កើតហេតុ​ឃើញ​មាន​បុរស​ម្នាក់​សន្លប់​ស្តូក ហើយ​មាន​សន្តិសុខ​ឯកជន​ដែល​យាម​នៅ​ហាង​ខារ៉ាអូខេ​ក្បែរ​នោះ​បាន​យក​កាំភ្លើងខ្លី​របស់​បុរស​ដែល​សន្លប់​នោះ​មក​ប្រគល់​ឲ្យ ចំណែក​អ្នក​ដែល​បាញ់បោះ​នោះ គ្រាន់តែ​បាន​ស្គាល់​ថា ឈ្មោះ ហៀ​ង សុភា អាយុ​៣២​ឆ្នាំ ទាហាន​យោធា​ការពារ​ព្រំដែន ។ បច្ចុប្បន្ន​បុរស​ដែល​បាញ់បោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ