ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ ពី​ការ​ស្លា.ប់​របស់​ក្មេង​ទាំង​២

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ស្ត្រី​ដែល​នាំ​កូនប្រុស​២​មក​ដេក​នៅផ្ទះ​សំណាក់ ក្នុងស្រុក​អង្គរ​ជ័យ​ដែល​ថា មាន​ទំនាស់​ជាមួយ​ប្តី ហើយ​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ទាំង​បី​នាក់​ម្តាយ និង​កូន​នៅ​ក្នុងផ្ទះ​សំណាក់​តែ​មិន​បាន​សម្រេច ស្លាប់​តែ​កូនប្រុស​ពីរ​នាក់ ។ ស្ត្រី​ជា​ម្តាយ​ក្មេង​ឈ្មោះ…

ខេត្តកំពត ៖ ​ស្ត្រី​ដែល​នាំ​កូនប្រុស​២​មក​ដេក​នៅផ្ទះ​សំណាក់ ក្នុងស្រុក​អង្គរ​ជ័យ​ដែល​ថា មាន​ទំនាស់​ជាមួយ​ប្តី ហើយ​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ទាំង​បី​នាក់​ម្តាយ និង​កូន​នៅ​ក្នុងផ្ទះ​សំណាក់​តែ​មិន​បាន​សម្រេច ស្លាប់​តែ​កូនប្រុស​ពីរ​នាក់ ។

ស្ត្រី​ជា​ម្តាយ​ក្មេង​ឈ្មោះ ផុ​ន សុខ​ហេ ង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្តី ឃុំ​សឹ​ង្ហ ស្រុក​សំរោង ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្តី ឃុំ​សឹ​ង្ហ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​លក់​ថ្នាំ​បុក​(​ថ្នាំបុរាណ​) ។

ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​កូនប្រុស​២​នាក់ ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ ដោយ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​បាយ​តាម​ការ​ចោទ​ជាបឋម​នោះ ។ នៅ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ស្ត្រី​នោះ​បាន​សារភាព​ប្រាប់​ថា ខ្លួន និង​ប្តី​បាន​លែងលះ​គ្នា​នៅ​សាលាឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ មូលហេតុ​នៃ​ការ​លែងលះ​គ្នា​នេះ គឺ​បណ្តាល​មក​ពី​ប្តី​ខ្លួន​ស្រឡាញ់​ស្រី​ថ្មី​ម្នាក់​ទៀត ហើយ​រស់នៅ​ជាមួយ​គ្នា ខ្លួន​ជា​ប្រពន្ធ​ការ​ពេញ​ច្បាប់​និយាយ​អ្វី​ក៏​មិន​ស្តាប់​ខ្លួន​ទាល់តែ​សោះ ។ ស្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា «​ប្តី​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា គេ​សុខចិត្ត​បោះបង់​រូប​ខ្ញុំ និង​កូនប្រុស​ទាំង​២​នាក់ ដោយ​ទៅ​យកប្រពន្ធ​ថ្មី​វិញ » ។ ស្ត្រី​បន្ត​ថា ខ្ញុំ​ចង់​ជួប​នាង​នោះ​ផ្ទាល់មាត់ តែ​មិន​បាន​ជួប​ទេ​បាន​ជួប​តែ​តាម​ទូរស័ព្ទ ហើយ​មូលហេតុ​ដែល​ខ្លួន​ចង់​ជួប​នេះ​ដោយ​ចង់​និយាយ​ប្រាប់​ស្រី​ម្នាក់​នោះ​ឲ្យ​ដឹង​ថា ខ្លួន​មានកូន​ដល់​ទៅ​២​នាក់ ជាមួយ​ប្តី​របស់​ខ្លួន​ទៅ​ហើយ តើ​បង​គិត​យ៉ាងម៉េច​ជាមួយ​ប្តី​ខ្ញុំ ។

ដោយ​នាង​ជា​ស្រី​ថ្មី ប្តី​ខ្លួន​បាន​ប្រាប់​ខ្លួន​តាម​ទូរស័ព្ទ​ថា ទាល់តែ​ជួប​គ្នា​ផ្ទាល់មាត់​ទាំង​៣​នាក់ ទើប​និយាយ​គ្នា​បាន ។ ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា ជា​ចុង​ក្រោយ​ប្តី​ខ្លួន​បាន​និយាយ​ថា គេ​សម្រេចចិត្ត​ជ្រើសរើស​យក​អ្នក​ថ្មី​ហើយ ចំណែក​ខ្ញុំ​ទៅ​ណា​ក៏​ទៅ​ចុះ​ពេល​នោះ ខ្ញុំ​សុំ​ពេល​ប្តី​រយៈពេល​១០​ថ្ងៃ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា តែ​ប្តី​ខ្ញុំ​នៅ​តែ​មិន​ព្រម ខ្ញុំ​ក៏​សម្រេចចិត្ត​នាំ​កូនប្រុស ២​នាក់​ចាក​ចេញពីផ្ទះ នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែមករា​នេះ ដោយ​មធ្យោបាយ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​២០០៤​មួយ​គ្រឿង ដឹក​កូនប្រុស​២​នាក់ កូន​ទី​១- ឈ្មោះ សុវណ្ណ មិ អាយុ​៨​ឆ្នាំ ទី​២- ឈ្មោះ សុវណ្ណ វិមាន អាយុ​៣​ឆ្នាំ​២​ខែ មក​ជួល​ផ្ទះសំណាក់​ឈ្មោះ សុខ​មនោ ឃុំ​ភ្នំ​កុង ខេត្តកំពត ដេក​ចំនួន​២​យប់ ។

លុះ​នៅ​វេលា​ម៉ោង​ប្រហែលជា​៨​យប់​ថ្ងៃ​ទី​២៩ ខែមករា​នេះ​ខ្លួន​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ងងុយដេក​ចំនួន​៤ បន្ទះ ក្នុង​នោះ​ថ្នាំ​ល្អ​៣​បន្ទះ មិនល្អ​១​បន្ទះ ។ នៅ​ក្នុង​យប់​នោះ​ខ្លួន​ដេក​មិន​លក់​ទេ​នៅ​ម៉ោង​ជិត​៩​យប់ កូន​ខ្លួន​ទាំង​២​នាក់​បាន​លេបថ្នាំ​ងងុយដេក​អស់​២​បន្ទះ ខ្លួន​មិន​បាន​ប្រាប់​ឲ្យ​វា​លេប​ទេ លុះដល់​ម៉ោង​១២​យប់ ខ្លួន​ក៏​លេបថ្នាំ​ងងុយដេក​អស់​២​បន្ទះ និង​ថ្នាំ​ស្ល​ពណ៌​ខ្មៅ​(​ថ្នាំខ្មែរ​) អស់​ចំនួន​៦០​គ្រាប់ ដើម្បី​បញ្ចប់ជីវិត​តែ​មិន​ស្លាប់​គ្រាន់តែ​មាន​អាការ​វិល អាច​នៅ​និយាយ​បាន តែ​កូន​ទាំង​២ ប្រហែលជា​ស្លាប់​ទៅ​ហើយ ។ លុះ​ព្រឹក​ឡើង​ម៉ោង​៦​ជាង ថ្ងៃ​ទី​៣០​ខែមករា​នេះ ខ្លួន​បាន​ទូរស័ព្ទ​ប្រាប់​ប្តី​ថា កូន​យើង​ទាំង ២​នាក់​បាន​ស្លាប់​ទៅ​ហើយ ។ ចំណែក​ខ្លួន​ម៉ោង​ប្រហែលជា​១០​ព្រឹក​ថ្ងៃ​ដដែល ត្រូវ​បាន​បងប្អូន​ខ្លួន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ លុះ​អាការ​ពុល​រាង​ធូរស្រាល​បន្តិច នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តកំពត តាម​ការ​ស្នើ​របស់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរ​ខេត្ត ដើម្បី​សាកសួរ​ជុំវិញ​ករណី​បំពុល​ថ្នាំ​សម្លាប់​កូនប្រុស​២​នាក់ នៅ​ក្នុងផ្ទះ​សំណាក់​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមករា​នេះ ។

លោក​វរសេនីយ៍ទោ ឈិ​ន ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា​នេះ​ថា ស្ត្រី​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​ចេតនា​មិន​បាន​សម្រេច ហើយ​ស្លាប់​តែ​កូនប្រុស​២​នាក់​ខាងលើ អាច​ជាប់​ពាក់ព័ន្ធ​ពី​ករណី​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ចេតនា ហើយ​ប្រឈម​មុខ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នូវ​ពេល​ជំងឺ​បាន​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ