ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​សម្រាប់​អ្នក​កំពង់ចាម​ជាមួយ BOOSTRONG ROCK ON FIRE

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ពិតជា​មិនធម្មតា និង​កាន់តែ​ពិសេស​សម្រាប់​បងប្អូន​អ្នក​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍​ទី 03 ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​យើង…

​រាជធានី​ភ្នំពេញ​៖ ពិតជា​មិនធម្មតា និង​កាន់តែ​ពិសេស​សម្រាប់​បងប្អូន​អ្នក​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍​ទី 03 ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​យើង ពេល​នេះ​នឹង​នាំ​មក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG ។

​នេះ​គឺជា​នាំ​ជូន​មុនគេ​បំផុត​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG និង​ជា​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ធំ​ជាងគេ​បំផុត​ទី​១ ​នៅ​ទីរួមខេត្ត​កំពង់ចាម​។

​បើ​តាម​អ្នក​យក​ព័ត៌មាន​យើង​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​ទី​១​នេះ មានឈ្មោះ​ថា BOOSTRONG ROCK ON FIRE TOUR CONCERT នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ចាម​មុនគេ​បង្អស់ បន្ទាប់​មក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​នានា​ផ្សេង​ទៀត​នៅ​ជុំវិញ​​ប្រទេស​កម្ពុជា​យើង​នេះ​។

​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដែល​ធ្លាប់តែ​ឃើញ​នៅ​តាម​បណ្ដា​ប្រទេស​ស៊ី​វី​ល័យ​នោះ ពេល​នេះ​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​បានឃើញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។ ការ​ប្រគំ​តន្ត្រី រ៉ក រ៉ក​នេះ រួម​មាន​កំពូល​តារា​ល្បី​ៗ​មក​ពី ​៣-៤​ផលិតកម្ម​រួម​គ្នា​មក​បញ្ចេញ​សមត្ថ​ភាព​បែប រ៉ក រ៉ក សុទ្ធ​សាធ​លើ​ឆាក​តន្ត្រី ប៊ូ​សស្ត្រ​ង នៅ​ទីលាន​កោះ​ពេជ្រ​កំពង់ចាម​។ ការ​ប្រគំ​​តន្ត្រី​នេះ ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស​HDTV ចាប់ពី​ម៉ោង​8 យប់​តទៅ​ផង​ដែរ​។​

​ចង់​ដឹង​ថា ​នឹង​មាន​អ្វីខ្លះ​ដែល​ប្លែក​ៗ អស្ចារ្យ​ជាមួយ​រសជាតិ​ដ៏​វិសេសវិសាល​ពី​ភេសជ្ជៈ​ប៉ូវ​​កំលាំង ប៊ូ​សស្ត្រ​ង BOOSTRONG នោះ កុំ​ភ្លេច​ទស្សនាការ​ប្រគំ​តន្ត្រី បែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE TOUR CONCERT ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ