ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​​ជា​មធ្យម​​1​ខែ​1,5​ម៉ឺន​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក តូច ចាន់​កុសល​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ក្រសួង​ដាក់​ឱ្យ​ការ​មាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី​កាលពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៧ គឺជា​មធ្យម​ក្នុង​មួយ​ខែមាន​ទោចក្រ​យាន​យន្ត និង​រថយន្ត​មក​ចុះបញ្ជី​ប្រមាណ​១,៥​ម៉ឺន​គ្រឿង…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក តូច ចាន់​កុសល​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ក្រសួង​ដាក់​ឱ្យ​ការ​មាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី​កាលពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៧ គឺជា​មធ្យម​ក្នុង​មួយ​ខែមាន​ទោចក្រ​យាន​យន្ត និង​រថយន្ត​មក​ចុះបញ្ជី​ប្រមាណ​១,៥​ម៉ឺន​គ្រឿង ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចុះបញ្ជី​និង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត កាលពី​ថ្ងៃ​ទី​៣០ ខែមករា នៅ​ស្ថានទូត​ជប៉ុន លោក​រដ្ឋលេខាធិការ​បន្ត​ថា គិត​មក​ដល់​បច្ចុប្បន្ន ទោចក្រយានយន្ត​បាន​ចុះបញ្ជី​មាន​ប្រមាណ​៤​លាន​គ្រឿង​នៅ​ទូ​ទាំង​ប្រទេស តែ​ការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ថ្មី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​គិត​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧ កន្លង​ទៅ ជា​មធ្យម​ក្នុង​មួយ​ខែ​មាន​ប្រមាណ​១,៥​ម៉ឺន​គ្រឿង ក្នុង​នោះ​ទោចក្រយានយន្ត​មាន​ប្រមាណ​១​ម៉ឺន​គ្រឿង និង​រថយន្ត​មាន​៥​ពាន់​គ្រឿង ខណៈ​ដែល​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​មាន​ចំនួន​១៤​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស ។

តាម​លោក​រដ្ឋលេខាធិការ​ថា ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ថ្មី​មានការ​កើនឡើង តែ​ធនធាន​មនុស្ស​​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ការ​គ្រប់គ្រង​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ពី​ដៃគូ​សហការ​ទៅ​លើ​កិច្ចការ​នេះ ដើម្បី​ឆើ្ល​យ​តប​នឹង​ការងារ ក៏​ដូច​ដើរ​ឱ្យទាន់​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា ។

លោក​បន្ត​ថា បើ​ទោះបី​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​និង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក៏​ពិតមែន តែ​ការ​គ្រប់គ្រង​ប្រព័ន្ធ​នេះ​នៅ​មានការ​លំបាក​លើ​បញ្ហា​ផ្សេង​ៗ​ដែល​ត្រូវការ​ដោះស្រាយ ។ ចំពោះ​បញ្ហា​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​រាជរ​ដ្ឋាភិ​បាល​ជប៉ុន ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព ។

ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៦ ក្រសួង​បាន​និង​កំពុង​កែ​លម្អ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដោយ​មានការ​សហការ​ជាមួយ​JICA និង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ក្រោម​គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

គួរ​រំឭក​ថា គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចុះបញ្ជី​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ជាមួយ​អង្គការ​JICA​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​៤​លាន​ដុល្លារ មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦​មក ។

គោលបំណង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​តាម​លោក អូ​តា ម៉ាសា​យ៉ា ប្រធាន​ទីប្រឹក្សា​JICA ណែនាំ​អំពី​គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៦ ។ គម្រោង​នេះ បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចុះបញ្ជី ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ធានា​ឱ្យ​បាន​នូវ​គុណ​តម្លៃ​ចលនទ្រព្យ​យានយន្ត និង​រក្សា​នូវ​សុវត្ថិភាព​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ