ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​បង្ហាញមុខ​ចោរឆក់​ការ​បូ​ប​យ៉ាង​សកម្ម​៣​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​កាបូប​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​កាបូប​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ នេះ ។

លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​បណ្តឹង​ពី​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​ចេញ​នូវ​បទបញ្ជា ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់​មុខសញ្ញា​ជនសង្ស័យ​ចំនួន​៣​នាក់​មានឈ្មោះ ១.​ប៊ុ​ន ដា​វីត ហៅ ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​, ២.​ឈ្មោះ សុវណ្ណ សេង​អ៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣.​សាង ហុង​ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទន្ទឹម​នឹង​ការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ដែល​ឆក់​បាន​ពី​ជន​រង​គ្រោះ​ផង​ដែរ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា មុខសញ្ញា​ចោរឆក់​កាបូប​យ៉ាង​សកម្ម​នេះ គឺ​មានឈ្មោះ សាង ហុង​ហៀ​ង ជា​មេខ្លោង បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ​នៅ​ក្រុង​សិរី​សោភ័ណ ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្តបាត់ដំបង សរុប​ចំនួន​៨​លើក នេះ​បើ​តាម​ការ​សារភាព​របស់​ឈ្មោះ សាង ហុង​ហៀ​ង និង​មាន​បក្ខពួក​គេ​៣​នាក់ (​រត់គេច​ខ្លួន​ម្នាក់​) ចាប់​ឃាត់ខ្លួន​ចំនួន​២​នាក់ មានឈ្មោះ ប៊ុ​ន ដា​វីត​ហៅ​ចិន គេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់​១​លើក និង​ឈ្មោះ សុវណ្ណ សេង​អ៊ី នេះ​គេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់​ចំនួន​២​លើក ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា ផ្អែក​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ និង​មាន​ចម្លើយ​សារភាព​របស់​មុខសញ្ញា​ជនសង្ស័យ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ។ ចំណែក​វត្ថុ​តាង​ទូរ​ស័​ព្ឌ​ដៃ​ចំនួន​៣​គ្រឿង បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ