ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ចេញ​ប្រ​ម៉ូ​សិន​កប់​ស៊េរី​ថែម​អស់​ស្ទះ​ក្នុង​ព្រឹត្តិការណ៍ Sony Alpha Festival

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Sony បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ស៊េរី​ថ្មី​ច្រើន​​ម៉ូ​ឌែ​ល Sony Alpha Festival ឆ្នាំ​២០១៨ រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៦-២៨…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Sony បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ស៊េរី​ថ្មី​ច្រើន​​ម៉ូ​ឌែ​ល Sony Alpha Festival ឆ្នាំ​២០១៨ រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៦-២៨ ខែមករា ឆ្នាំ ២០១៨​នេះ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​​ម៉​ល ទីតាំង​នៅ Daylight plaza ជាមួយនឹង​ការ​ផ្ដល់​នូវ​ប្រ​ម៉ូ​សិន​កប់​ស៊េរី ថែម​អស់​ស្ទះ​ពិសេស​ជាង​ពេល​ណា​ណា​ទាំងអស់ សម្រាប់​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កាមេរ៉ា និង​ការ​ថតរូប ។

​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​រយៈពេល​៣​ថ្ងៃ​ពេញ​នោះ ក៏​មានការ​អញ្ជើញ​វាគ្មិន​ជំនាញ​លើ​វិស័យ​ថតរូប​ចំនួន ៥ នាក់ រួម​មាន​លោក ពូ ស៊ែម លោក គឹ​ម សុ​វ​ណ្ណា លោក សួង ម៉ា​ឌី លោក មាស រស្មី និង​លោក ឆេ​ង សុ​ភ័​ក្រ ឡើង​មក​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​ផ្សេង​ៗ​គ្នា​សម្រាប់​ចែក​ជូន​អ្នកចូលរួម ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​ចំណេះដឹង​បន្ថែម ពី​គន្លឹះ​នៃ​ការ​ថត ការ​ចាប់​ប្លង់ របៀប​ប្រើប្រាស់​កាមេរ៉ា និង​ការ​កំណត់​ពណ៌​ជាដើម​។

​តំណាង​ក្រុមហ៊ុន Sony មួយ​រូប​បានអោយ​ដឹង​ថា រាល់​ការ​បញ្ជា​ទិញ​កាមេរ៉ា​ម៉ូ​ដែល​ណា​មួយ នឹង​ទទួល​បាន​សាច់ប្រាក់​មក​វិញ​រហូត​ដល់ ៣០០​ដុល្លារ​ភ្លាម​ៗ រួម​នឹង​កាដូរ​ជា​ច្រើន​​ទៀត​ទៅ​តាម​ម៉ូ​ឌែ​ល ដែល​បាន​ជ្រើសរើស​។ អ្វី​ដែល​ពិសេស រាល់​ការ​ជាវ​កាមេរ៉ា Sony គ្រប់​ម៉ូ​ដែល និង​ឡែ​ន G-Master (G-master Lenses) លោក​អ្នក​នឹង​មាន​ទទួល​បាន​ឱកាស​ឈ្នះ​ទាំងអស់​គ្នា រង្វាន់​មាន​ដូច​ជា ទូរទស្សន៍ Sony 32 អ៊ី​ញ ទូរស័ព្ទ​ដៃ Xperia XA ឧបករណ៍​បំពង​សំឡេង Sony XB7 កាស​ស្ដាប់​ត្រចៀក​គ្មាន​ខ្សែ EX 750BT កាបូបស្ពាយ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត សរុប​ជាង 9,999 ដុល្លារ ។

​មួយវិញទៀត លោក​អ្នក​អាច​ធ្វើការ​សាកសួរ​សំណួរ​ទាក់ទង​នឹង​ម៉ាស៊ីនថតរូប កម្មវិធី​ពិសេស ឬ​ធ្វើតេស្ត​សាកល្បង​ម៉ាស៊ីនថតរូប និង​សាកសួរ​ព័ត៌មាន ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម និង​ងាយស្រួល​សម្រេចចិត្ត​ទិញ​។ ជាមួយ​គ្នា​នេះ អ្នកចូលរួម​ក៏​នឹង​ទទួល​បាន​សេវា​កម្ម​លាង​សម្អាត​សេន​ស័​រ​កាមេរ៉ា (Sensor) ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

​គួរ​បញ្ជាក់​ថា ក្រៅពី​កាមេរ៉ា ក្រុមហ៊ុន​ក៏​មាន​ដាក់​បង្ហាញ និង​លក់​នូវ​ស៊េរី​ទូរស័ព្ទ Sony Xperia និង​ឧបករណ៍​បំពង់​សំឡេង​អត់​ខ្សែ Extra Bass ជា​ច្រើន​ម៉ូ​ដែល​។ ជា​ពិសេស​ចុង​ក្រោយ គឺ​អ្នក​ដែល​មាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ក៏​មានឱកាស​ទទួល​បាន​រង្វាន់ ដូច​ជា​កាបូប និង​កាស​ជា​ច្រើន​រង្វាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ