ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Xu Xiaoxiang បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ចំពោះការ​បែក​ធ្លាយ​រូប​ថត​

11 ឆ្នាំ មុន

នារី​ស្រស់​ស្អាត​ជា​ម្ចាស់​​គេ​ហ​ទំព័រ​​ជន​ជាតិ​តៃ​វ៉ាន់​ម្នាក់​ឈ្មោះ Xu Xiaoxiang បាន​សម្តែង​នូវ​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ការ​បែក​ធ្លាយ​រូប​ថតផ្ទាល់​ខ្លួន​របស់​នាង​​​​ក្នុង​ប្រព័ន្ធ​អ៊ី​ធើរ​ណេត ដែល​នាង​ថត​កាល​ពី​​នៅ​យុវវ័យ ។​ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័​រ DigitalOne ចេញ​ផ្សាយ​ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ ។

ប្រភព​បន្ត​ថា កាល​ពី​វ័យ​​២០​ឆ្នាំ នាង Xu Xiaoxiang ធ្លាប់​បាន​បង្ហោះ​រូប​ថតជា​ច្រើន​សន្លឹក​នៅ​ក្នុង​គេ​ហ​ទំព័រ​​របស់​នាង​ ដែល​រូបថត​​ទាំង​នោះ​គឺ​ថត​ដោយ​ខ្លួន​ឯង និង​​ទៅ​តាម​អារម្មណ៍​សប្បាយ​បែប​យុវវ័យ​ និង​​​​មាន​លក្ខណៈ​សិច​ស៊ី ហើយ​ក្រោយ​មកក៏​​ត្រូវ​គេ​​(hacker) ចូលវាយ​ប្រហារ​ និង​​គ្រប់​គ្រង​គេ​ហ​ទំព័រ​របស់​នាង និង​បាន​ download យក​​រូប​ថត​ទាំង​មក​បង្ហោះ​បន្ត ។

ចាប់​តាំងពី​ពេល​នោះ​មក ​រូប​ថត​ទាំង​នោះ​ត្រូវ​បាន​គេ​ចែក​រំលែក​ត​ៗ​គ្នា​ដោយ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើរ​ណេត​ ជាជន​ជាតិ​ចិន​ម្នាក់ ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ អ្នកវាយ​ប្រហារ​​​គេ​ហទំព័រ​(Hacker)​ រូប​នោះ​ក៏​បានអំពាវ​នាវ​ឱ្យ​ឈប់​​ចែក​រំលែក​រូប​ថត​របស់​នាង​​ត​ទៅ​ទៀត​ផង​ដែរ ។

នាង Xu Xiaoxiang ​និយាយ​ថា ពេល​នេះ​នាងបាន​​រៀប​ការ និង​ក្លាយ​ជា​ភរិយា​របស់​គេ​ទៅ​ហើយ ។ នាងក៏​បាន​និយាយ​​ការ​ពារ​សិទ្ធិ​រូប​ថតទាំង​នោះផង​ដែរ ព្រោះ​ថានាងរក្សា​​ទុក​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ មិន​មែន​ព្យាយាម​​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​នោះ​ទេ ។ នាង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រូប​ថត​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​កែ​ច្នៃ​​ មិន​មែន​ជា​រូប​ដែល​នាង​ថត​បែប​នោះ​ទេ ៕