ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​ត្រូវដោះ​លែង​ ក្រោយ​ដោះស្រាយ​រឿង​ប្រាក់

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ មហាសេដ្ឋី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះ​អង្គ​ម្ចាស់ AL WALID BEN TALAL…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ មហាសេដ្ឋី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះ​អង្គ​ម្ចាស់ AL WALID BEN TALAL ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​២៧ មក​រា បន្ទាប់​ពី​ការ​ស្រុះស្រួល​គ្នា​រឿង​បង់ប្រាក់​ជាមួយ​អាជ្ញាធរ ក្រោយ​ការ​ចាប់ខ្លួន​ទ្រង់​កាលពី​ជិត​៣​ខែ​មុន ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ធំ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​នេះ ។

ព្រះ​ជន្ម​៦២​ព្រះ​វស្សា ព្រះ​អង្គ​ម្ចាស់​មហាសេដ្ឋី​អង្គ​នេះ​ជា​ឥស្សរជន​កំពូល​មួយ​ក្នុង​ចំណោម​ឥស្សរជន​ប្រមាណ​ជា​៣៥០​រូប ក្នុង​នោះ​មាន​បណ្តា​ព្រះ​អង្គ​ម្ចាស់ រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រី និងពាណិជ្ជករ​ក្រាក់​ៗ ដែល​ឃុំខ្លួន ពិសេស​នៅ​សណ្ឋាគារ​ទំនើប RITZ CARLTON ក្រុង​រី​យ៉ា​ដ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​មួយ​ប្រកាស​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា មក ដោយ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ HOHAMMED BEN SALMANE បុត្រា​ព្រះ​មហាក្សត្រ និង​ជា​បុរស​ខ្លាំង​របស់​ប្រទេស ។

ប្រភព​រដ្ឋាភិបាល​មួយ​អះអាង​ប្រាប់ AFP ថា អគ្គ​រដ្ឋ​អាជ្ញា​បាន​អនុម័ត​ការ​សម្របសម្រួល​គ្នា​មួយ​ជាមួយ​ព្រះ​អង្គ​ម្ចាស់ AL WALID BEN TALAL ហើយ​ព្រះ​អង្គ​ម្ចាស់​អង្គ​នេះ​បន្ទាប់​មក​អាច​វិល​ទៅ​ផ្ទះ​វិញ ។

រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ឥស្សរជន​ច្រើន​រូប​ដែល​ត្រូវ​ចាប់ខ្លួន​ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​អគ្គរាជអាជ្ញា​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត លោក CHEIKH SAOUL AL MOJEB ប្រកាស​កាលពី​ខែធ្នូ ថា អ្នក​ជាប់​ឃុំឃាំង​ភាគច្រើន​យល់ព្រម​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពួកគេ ។

អគ្គរាជអាជ្ញា​រូប​នេះ​ធ្លាប់​និយាយ​ថា ការ​បង់ប្រាក់​សម្រាប់​បញ្ចូល​ក្នុង​ថវិការដ្ឋ ព្រោះ​អាជ្ញា​ធរ​យល់​ថា ប្រាក់​ទាំងនេះ​ពួក​គេ​ប្រមូល​តាម​ផ្លូវ​មិនល្អ ។ ក្នុង​ចំណោម​ឥស្សរជន​ត្រូវ​ដោះ​លែង​មានព្រះអង្គ​ម្ចាស់ METAB BEN ABDALLAH បុត្រា​អតីត​ព្រះមហាក្សត្រ​អាប់​ដាល់​ឡា​ហ៍ ។ ព្រះ​អង្គ​ម្ចាស់ METAB ត្រូវ​បង់ប្រាក់​ដល់​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​បាន​រួចខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ