ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ភ្លក់​រសជាតិ​ទេ?ហាង​កាហ្វេ​និង​អាហារ​ដ្ឋា​ន POSTAL ចាប់​បើក​ហើយ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ហាង​កាហ្វេ​ថ្មី​មួយ​នាំ​ចូល​ពី​បរទេស មាន​រសជាតិ​ស្តង់ដា​និង​អាហារ​ដ្ឋា​ន​​មាន​ភាព​ទាន់សម័យ មាន​អនាម័យ​ត្រឹមត្រូវ គ្មាន​ជាតិ​គីមី​ប្រកបដោយ​ផា​សុខភាព ចាប់ផ្តើម​បើក​បម្រើសេវា​ជូន​អតិថិជន​ចាប់ពី​ពេល​នេះ​តទៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ នៅ​ជាប់​ខ្លោងទ្វារ​បុរី​ប៉េង​ហួត ឬ​ទល់មុខ​ផ្សារ​​ប៉េសេ…

​រាជធានី​ភ្នំពេញ ៖ ហាង​កាហ្វេ​ថ្មី​មួយ​នាំ​ចូល​ពី​បរទេស មាន​រសជាតិ​ស្តង់ដា​និង​អាហារ​ដ្ឋា​ន​​មាន​ភាព​ទាន់សម័យ មាន​អនាម័យ​ត្រឹមត្រូវ គ្មាន​ជាតិ​គីមី​ប្រកបដោយ​ផា​សុខភាព ចាប់ផ្តើម​បើក​បម្រើសេវា​ជូន​អតិថិជន​ចាប់ពី​ពេល​នេះ​តទៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ នៅ​ជាប់​ខ្លោងទ្វារ​បុរី​ប៉េង​ហួត ឬ​ទល់មុខ​ផ្សារ​​ប៉េសេ ក្នុង​សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ មក​រា ២០១៨ ក្រោម​អធិបតីភាព​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក​កាសែត​កោះ​សន្តិ​ភាព និង​មានការ​ចូលរួម​ពី​អតិថិជន​យ៉ាងច្រើន​កុះករ ។​

​លោក ប៊ុ​ន ពេជ្រ​រិ​ទ្ធី​យ៉ា និង​លោកស្រី ធឿ​ន សុធារ​ត្ន័ ម្ចាស់​ហាង​កាហ្វេ​និង​ភោជនីយ​ដ្ឋាន ប៉ូ​ស្តា​ល់ (POSTAL) បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​ដោយសារ​មាន​តម្រូវការ​ចាំបាច់​របស់​​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​ពេញ​និយម​ពិសា​កាហ្វេ ក៏​ដូច​ជា​អាហារ​ដ្ឋា​ន​មួយ​ដែល​មាន​កំរិតស្តង់ដា​ត្រឹមត្រូវ លោក​និង​លោកស្រី បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រៅ​ប្រទេស​ដើម្បី​នាំ​ចូល​កាហ្វេ​ដែល​មានការ​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ មាន​ច្រើន​រសជាតិ​ប្លែក​ពី​គេ មាន​ម៉ាស៊ីន​ឆុង​ទំនើប អ្នក​ឆុង​ប្រកបដោយ​ឯកទេស និង​មាន​សេវា​រហ័ស​ទាន់ចិត្ត​ជូន​អតិថិជន​ផង​ដែរ ។

​លោក​បន្ត​ថា សម្រាប់​កម្មវិធី​បើក​ដំបូង​នេះ អាហារ​ដ្ឋា​ន​និង​ហាង​កាហ្វេ​របស់​លោក​មានការ​បញ្ចុះតម្លៃ​ពិសេស​១៥% ជូន​អតិថិជន​រយៈពេល​៣​ស​ប្តា​ហ៍ និង​មាន​បំណង​បើក​នៅ​ទីតាំង​ថ្មី​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ។​

​ហាង​កាហ្វេ «POSTAL» ជា​ហាង​ទំនើប មាន​ឧបករណ៍​ឆុង​ទំនើប​តាម​ស្តង់ដា​អន្តរជាតិ មាន​អ្នក​ឆុង​កាហ្វេ​ប្រកបដោយ​បទ​ពិសោធន៍ មាន​អាហារ​ឆ្ងាញ់​ៗ ធានា​គ្មាន​ជាតិ​គីមី ជា​ហាង​ប្រកបដោយ​ផាសុកភាព ។ អ្វី​ដែល​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​នោះ គឺ​POSTAL មាន​ចំណត​យានយន្ត​ចំ​ពីមុខ​ទូលាយ មាន​អ្នក​រង់ចាំ​បំរើ​មិន​ឱ្យ​ខុស​បំណង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ