ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nissan នឹង​ឱ្យ​អតិថិជន​បើកបរ​សាកល្បង​រថយន្ត​ទាន់សម័យ​របស់​ខ្លួន​រយៈពេល​២​ថ្ងៃ​នៅ​ភ្នំពេញ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ដែល​ស្រលាញ់​រថយន្ត Nissan! នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​​មក​រា ឆ្នាំ​២០១៨​នេះ Nissan នឹង​ផ្តល់​នូវ​ការ​តេស្ត​បើកបរ​ដោយ​ឥត​គិត​ថ្លៃ…

​រាជធានី​ភ្នំពេញ​ ៖ កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ដែល​ស្រលាញ់​រថយន្ត Nissan! នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​​មក​រា ឆ្នាំ​២០១៨​នេះ Nissan នឹង​ផ្តល់​នូវ​ការ​តេស្ត​បើកបរ​ដោយ​ឥត​គិត​ថ្លៃ (Nissan Test Drive Carnival) នូវ​រថយន្ត Nissan Navara Premium ដែល​ជា​ប្រភេទ​​​រថយន្ត Pick Up ប្រកបដោយ​រូបរាង​សង្ហារ ទាន់សម័យ រឹង​មាំ​ និង​មានគុណ​ភាព​ខ្ពស់ ។​

សម្រាប់​ការ​បើក​តេស្ត​សាកល្បង​នេះ​ នឹង​ប្រ​ពឹ​ត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​ក្រោយ City Hall ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៧​យប់​។ បន្ថែម​ពី​ការ​តេស្ត​បើក​សាក​ល្បង​​រថយន្ត​ទាន់​សម័យនេះ ក៏​នឹង​មានការ​ផ្តល់​ជូន​នូវ​កាដូ ការ​ចាប់​រង្វាន់​សម្រាប់​អ្នក​ដែល​​បាន​បើកបរ​សាកល្បង និង​អតិថិជន​ដែល​កក់​ទុក​រថយន្ត Nissan Navara Premium និង​ការ​ត្រួតពិនិត្យ​រថយន្ត​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។​

Nissan Navara Premium ដែល​ជា​ប្រភេទ​រថយន្ត Pick Up មាន​រូបរាង​សង្ហារ ទាន់​សម័យ រឹង​មាំ ​និង​មានគុណ​ភាព​ខ្ពស់​។ កត្ដា​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ពី​អតិថិជន​អស់​រយៈ​ជាង ៨០ ឆ្នាំ​ ក្នុង​ការ​ទទួលស្គាល់​ជា​សកល​របស់​ក្រុមហ៊ុន NISSAN ចំពោះ​ភាព​ជឿជាក់​ និង​ទុកចិត្ត ។ Nissan Navara Premium ជា​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ភ្ជាប់​មក​ជាមួយ​កម្លាំង​អតិប្បរមា 190PS និង​កម្លាំង​បង្វិល​ជុំ​អតិប្បរមា 450Nm (​ស្មើនឹង 3.0 លី​ត្រ​ម៉ា​ស៊ូ​ត​) 2.5Litre Direct injection VGS (Variable Geometry System) ។​

​ភាព​ខ្លាំង​នៃ​រថយន្ត Nissan Navara Premium គឺជា​ការ​រឹង​មាំ​របស់​គ្រឿង​ក្រោម ​និង​មាន​លក្ខណៈ​ទំនើប​ដោយសារ​តែ​ការ​បំពាក់​នូវ​ឧបករណ៍ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​ជា​មួយ​និង​ការ​រចនា​បទ​ឡើង​នៃ​ស៊ុមទ្វារ​ដ៏​ស្រស់​ស្អាត​ជាមួយនឹង​ភាពរឹងមាំ​នៃ​ដែកថែប​ដើម្បី​ជួយ​ការពារ​ដល់​អ្នកបើកបរ​នៅ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​យថាហេតុ​។ ការ​រចនា​ស៊ុមទ្វារ​ដែល​មាន​ទម្ងន់​ស្រាល​ គឺ​វា​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់​ដែល​ជួយ​ដល់​ម៉ាស៊ីន​​ក្នុង​ការ​បើកបរ ​ព្រមទាំង​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៍​យ៉ាងច្រើន​សំរាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​លើ​ដងផ្លូវ​ដែល​មានការ​បទ​បែន​គ្រប់​ប្រភេទ​។

​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ? ផ្នែក​មួយ​នៃលក្ខណៈ​ពិសេស​របស់​ Nissan Navara Premium គឺ Boomerang-shaped (DRL) ដែល​មិនមែន​គ្រាន់តែ​ជា​ការ​រចនា​ឡើង​ប្រកបដោយ​ស្ទីល​ស្រស់​ស្អាត​នោះ​ទេ តែ​វា​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សុ​វត្តិភាព​ខ្ពស់​ដែល​ធ្វើ​ឲ្យ​រថយន្ត​ត្រូវ​បាន​មើលឃើញ​ផ្លូវ​យ៉ាង​ច្បាស់​ក្នុង​ការ​បើកបរ ទាំង​ពេល​ថ្ងៃ​ និង​ពេល​យប់ ដោយ​មាន​ការ​បំពាក់​ភ្លើង LED របស់​ចង្កៀង​ខាង​មុខ​។

​លក្ខណៈ​ពិសេស​មួយទៀត គឺ​ដំបូល​រថយន្ត​មានមុខ​ងារ​ដែល​មិន​ត្រឹមតែ​ធំ​ទូលាយ​ និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ដាក់​សម្ភារៈ​ដែល​មាន​ទំហំ​ធំ​ផង​ដែរ ឧទាហរណ៍​ ៖ ដូច​ជា​ កង់ ​ឬកំណាច់ឈើ​ជា​ដើម្បី​។​

​ចូល​មក​កាន់តែ​ជិត​អ្នក ​និង​មើល​ថា​ តើ​គ្រាប់​សោ​ដ៏​ឆ្លាត​វៃ​ជាមួយ​ប៊ូ​តុង​ចាប់ផ្តើម​ផ្តល់​ជូន​អ្នកបើកបរ​នូវ​ប្រតិបត្តិការ​គ្មាន​ភាព​សាំញ៉ាំ រហ័ស ​ដើម្បី​ដោះ​សោ​រថយន្ត​ និង​ចាប់ផ្តើម​ម៉ាស៊ីន​ដំណើរការ​ទៅ​មុខ​។ អ្នកដំណើរ​នៅ​លើ​កាប៊ី​ន​មាន​អារម្មណ៍​ថា​ មាន​សីតុណ្ហភាព​មាន​ផា​សុខភាព​ ព្រមទាំង​ការ​បង្ហាញ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម័យ​ទំនើប ​ដោយ​បំពាក់​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ ​រួម​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​អាកាសធាតុ​តំបន់​ពីរ​ រួម​ទាំង​ខ្យល់អាកាស​ដែល​ផ្តល់​ខ្យល់​ត្រជាក់​នៅ​ក្នុង​បរិយាកាស​រថយន្ត​ទាំងមូល​សម្រាប់​អ្នកដំណើរ​នៅ​កៅអី​ខាង​មុខ ​និង​ខាងក្រោយ​។​

​នៅ​ពេល​អង្គុយ​កៅអី​អ្នកបើកបរ អ្នក​នឹង​មាន​អារម្មណ៍​ថា​ មាន​លក្ខណៈ​ពិសេស​សំរាប់​រថយន្ត Nissan Navara Premium ដែល​ជា​កៅអី​ស្បែក​មាន​ថាមពល១០វិធី​សម្រាប់​អ្នក​បើកបរ​ដែល​ជួយ​ការពារ​ដល់​ផ្នែក​ខាង​ចង្កេះ​ពី​ថាមពល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កៅអី​ Zero-Gravity seat ( ពុំ​មាន​ទំនាញ )​។​

​លក្ខណៈ​ពិសេស​មួយទៀត​នៅ​ក្បែរ​កៅអី​អ្នកបើកបរ ​គឺ​ប៊ូ​តុង ​Rear Differential Locking (RDL) ដែល​ផ្តល់​ឱ្យ​អ្នកបើកបរ​នូវ​ទំនុកចិត្ត​លើ​ផ្លូវថ្នល់ ​និង​សុវត្ថិភាព​នៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ ដោយ​ការ​ចាក់សោ​កង់​ខាងក្រោយ​ដោយ​ដៃ ​ដើម្បី​ធ្វើការ​រក្សា​លំនឹង​។

​អ្នក​ក៏​អាច​កត់សម្គាល់​នូវ​ការ​ផ្លាស់​ប្តូរ Shift-On-The-Fly ហើយ​ប្រព័ន្ធ 4WD ដែល​ផ្លាស់​ប្តូរ​​នៅ​លើ​រថយន្ត​នេះ​ អនុញ្ញាត​ឱ្យ​អ្នក​ប្តូរ​រវាង​ពី 2WD និង 4WD ជាមួយនឹង​ការ​បង្វិល​នៃ​​ការ​បន្ថែម​ល្បឿន​រហូត​ដល់​ទៅ100 គីឡូម៉ែត្រ​/​ម៉ោង​។​

​រថយន្ត Navara Premium មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា Auto Dimming Rear View Mirror ដែល​ភ្ជាប់​មក​ជាមួយ​ត្រីវិស័យ ​និង​កញ្ចក់​ដែល​ជួយ​កាត់​បន្ថយ​ពន្លឺ​របស់​រថយន្ត​។ អ្នកមាន​ជម្រើស​ល្អ​បំផុត ពីព្រោះ​តែ​អ្នក​អាច​ជ្រើសរើស​ព័​ត៌​មានបាន​រហូត​ដល់​ទៅ ៧ នៅ​ក្នុង​តារាង​ព័​ត៌​មាន​តែ​មួយ​ដោយ​ស្វ័យប្រវត្តិ​។

​នៅ​ពេល​ដែល​អ្នក​មក​កាន់​ក្រុមហ៊ុន Nissan ពួក​យើង​តែងតែ​គិត​ពី​សុវត្ថិភាព​ជា​ចំបង​។ សូម​​និយាយ​ទៅ​កាន់​អ្នក​ជំនាញការ​ផ្នែក​លក់​របស់​យើង​នៅ​ទី​នេះ​ ដើម្បី​ទទួល​បាន​នូវ FREE Test Drive នៃ​រថយន្ត​NISSAN NAVARA PREMIUM ដែល​បាន​នាំ​ចូល​ជា​រៀង​រាល់​ថ្ងៃ ហើយ​សូម​សាកសួរ​អំពី​ការ​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​នៅ​ថ្ងៃនេះ​៕

​សម្រាប់​ព័ត៌មាន​លម្អិត ​៖ https://www.facebook.com/events/1992999957642271/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ