ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​មាន​រថយន្ត​បុក​ប៉ុស្តិ៍​យាម​មួយ​ខ្ទេច(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន អិ​ល​ធី​ស៊ី បាន​បើក​បោះពួយ​ជ្រុល​ច​ង្កួ​តទៅ​បុក​ប៉ុស្តិ៍​យាម​របស់​សិប្បកម្ម​លី​ប៉ាក់​ផលិត​ស​ង្ក័​សី បណ្តាល​ឲ្យ​បុក​ប៉ុស្តិ៍​យាម​តែ​ម្តង កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ នៅ​សង្កាត់​ទួល​សង្កែ​ទី​២…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន អិ​ល​ធី​ស៊ី បាន​បើក​បោះពួយ​ជ្រុល​ច​ង្កួ​តទៅ​បុក​ប៉ុស្តិ៍​យាម​របស់​សិប្បកម្ម​លី​ប៉ាក់​ផលិត​ស​ង្ក័​សី បណ្តាល​ឲ្យ​បុក​ប៉ុស្តិ៍​យាម​តែ​ម្តង កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​នេះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ដែល​រថយន្ត​បង្ក​ពណ៌​ខៀវ ស្លាក​លេខ​សៀ​បរាប ៣A-០៧៧៤ ចំណែក​អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ​តាម​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​មូលហេតុ​អី ក៏​បាន​រេច​ង្កួ​តម​ក​ស្តាំ​ដៃ​ប៉ះ​ផ្លា​ក​កំណត់​ល្បឿន បណ្តាល​ឲ្យ​បាក់​ដល់​ដី ហើយ​រថយន្ត​ជ្រុល​ទៅ​បុក​ប៉ុស្តិ៍​យាម​សិប្បកម្ម​ខាងលើ​តែ​ម្តង នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​សន្តិសុខ​ដែល​នៅ​កន្លែង​យាម​បាន​ភ័យ​ស្លន់ស្លោ​ណាស់ តែ​សំណាងល្អ​ដែល​រត់គេច​ខ្លួន​ចេញ ដោយសារ​គាត់​មើល​ពី​ចម្ងាយ​ឃើញ​រថយន្ត​នោះ​ស​ម្តៅ​មក​រក​បុក​គាត់​ហើយ​រួច​ក៏​ប្រឹង​រត់​ចេញ​យ៉ាង​លឿន ។

ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង ត្រួតពិនិត្យ​ទៅ​តាម​ហេតុការណ៍ និង​បន្ត​ទៅ​តាម​វិធី​ច្បាប់ ៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ