ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ពុល​ត្រី​​កាន់តែ​កើនឡើង​ហើយ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ចំនួន​កម្មករ​នេសាទ​ដែល​បាន​ហូប​ត្រី​កំពត​សមុទ្រ ហើយ​ពុល​មាន​ចំនួន​កើនឡើង​ម្នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​នេះ ដែល​កាលពី​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ​មាន​ចំនួន​តែ​៩​នាក់​ប៉ុណ្ណោះ ។ សូម​រំលឹក​ថា កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២…

ខេត្តកោះកុង ៖ ចំនួន​កម្មករ​នេសាទ​ដែល​បាន​ហូប​ត្រី​កំពត​សមុទ្រ ហើយ​ពុល​មាន​ចំនួន​កើនឡើង​ម្នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​នេះ ដែល​កាលពី​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ​មាន​ចំនួន​តែ​៩​នាក់​ប៉ុណ្ណោះ ។

សូម​រំលឹក​ថា កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា មានកម្ម​ករ​ដែល​មានមុខរ​បរជា​អ្នកនេសាទ​ចំនួន​៩​នាក់ រស់នៅ​ភូមិ​-​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ បាន​កើត​អាកា​រៈ​ក្អួតចង្អោរ និង​ខ្លះ​មាន​ធ្លាក់ឈាម​តាម​មាត់​ទៀត​ផង បន្ទាប់​ពី​ពួក​គេ​បាន​ចម្អិន​ត្រី​កំពត​សមុទ្រ​ក្លែម​អស់​ចំនួន​៦​គីឡូក្រាម ។

បន្ទាប់​ពី​ដឹង​ថា មាន​អាកា​រៈ​ពុល​បែប​នេះ​ក្រុម​គ្រួសារ​ក៏​បាន​ដឹក​អ្នក​រង​គ្រោះ​ទាំងនោះ​ទៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន ក្នុង​នោះ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំនួន​៣​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃ​ទី​២២- ២៣ ខែមករា បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រែអំបិល​ចំនួន​៦​នាក់ និង​ម្នាក់​ទៀត​ដែល​មាន​ទីលំនៅ​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ទីនោះ ប៉ុន្តែ​ជា​អកុសល​ក៏​ត្រូវ​បាន​ស្លាប់​តាម​ផ្លូវ មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែក​ជន​រង​គ្រោះ​ទាំង​៩ នាក់​ផ្សេង​ទៀត ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ