ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ម្តង​បាន​២​ស្រុក ចឹ​ង​បាន​ច្រើន​បែប​នេះ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ដ្រ ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​ក្នុង​ខេត្តសៀមរាប​មាន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប កងរាជអាវុធហត្ថ​ស្រុក…

ខេត្តសៀមរាប ៖ លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ដ្រ ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​ក្នុង​ខេត្តសៀមរាប​មាន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប កងរាជអាវុធហត្ថ​ស្រុក កម្លាំង​អធិការ​នគរបាល​ស្រុក មន្ត្រី​សាលាស្រុក មន្ត្រី​សាលាខេត្ត និង​មន្ត្រី​ជលផល​ចំនួន​៣៣​នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​បទល្មើស​ជលផល នោះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ ទី​១៩ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេ​សាទ​ទាំង​២​ស្រុក គឺ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

មន្ត្រី​ជំនាញ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ថា ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ដែល ត្រូវ​បាន​អនុវត្ត​ចាប់ពី​ចំណុច​រលក​ទល់​ភូមិសាស្ដ្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន រហូត​ដល់​ចំណុច​ពិ​ច​ជី​ក្រី ក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ព្រំ​ទល់​ខេត្តសៀមរាប​ជាប់ និង​ប្រទល់​ខេត្តកំពង់ធំ ហើយ​ប្រតិបត្តិការ​នេះ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​កាណូត​ចំនួន​០៤​គ្រឿង ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចុះ​ប្រតិបត្តិការ​ក្រុមការងារ​ចម្រុះ​ទទួល​បាន​លទ្ធផល​ដកហូត​បាន​ដូច​ជា ឧបករណ៍​នេសាទ​០៥​គ្រឿង របាំង​សាច់​អួន​ចំនួន​១០០០​ម៉ែត្រ ចំរឹង​ចំនួន​៣០០​ដើម ព្រមទាំង​ព្រ​លែង​កូន​ត្រី​ចំនួន​២០​គីឡូក្រាម​ចូល​ទៅ​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ