ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ធ្លាក់​ផ្លូវដែក​បុក​ផ្ទះ​ស្លា.ប់​5​នាក់

6 ឆ្នាំ មុន

ប្រទេស​ម៉ិចស៊ិក ៖ រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា បាន​ជួប​គ្រោះ​ថ្នាក់​​ធ្លាក់​ពី​ផ្លូវដែក​នៅ ECATEPEC ជាយក្រុង​ម៉ិចស៊ីកូ ។ ទូរថភ្លើង​មួយ​បាន​ទៅ​បុក​ផ្ទះ​មួយ​ខ្នង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់…

ប្រទេស​ម៉ិចស៊ិក ៖ រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា បាន​ជួប​គ្រោះ​ថ្នាក់​​ធ្លាក់​ពី​ផ្លូវដែក​នៅ ECATEPEC ជាយក្រុង​ម៉ិចស៊ីកូ ។ ទូរថភ្លើង​មួយ​បាន​ទៅ​បុក​ផ្ទះ​មួយ​ខ្នង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ ។ តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ។

អាជ្ញាធរ​រាយការណ៍​ថា តុល្យការ​នៃ​គ្រោះថ្នាក់​នេះ​ដែល​កើតឡើង​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​តំបន់​ជាយក្រុង ECATEPEC មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​អាច​មាន
ខ្ពស់​ជាង​នេះ ។ មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​រត់​ធ្លាក់​ផ្លូវដែក​របស់​​រថ​ភ្លើង​ដឹក​ទំនិញ​នេះ​នៅឡើយ ។ រថភ្លើង​នេះ​ជា​របស់​សាខា​សហគ្រាស KANSAS CITY SOUTHEN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ