ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រែ​មុខមាត់​ថ្មី​លើ​ឆាក​អន្តរជាតិ ដោយសារ​មាន​សុខ​សន្តិភាព

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សុខ​សន្តិភាព សុវត្ថិភាព បាន​កើត​មាន​ឡើង​ល្បី​រន្ទឺ​ដល់​ឆាក​អន្តរជាតិ គឺ​ដោ យ​សារ​តែ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រែក្លាយ​ពី​ប្រទេស​ខ្វះខាត​អង្ករ ទៅ​ជា​ប្រទេស​នាំ​ចេញ​នូវ​អង្ករ​រាល់​ឆ្នាំ ជា​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ…

ខេត្ត​ប៉ៃលិន ៖ សុខ​សន្តិភាព សុវត្ថិភាព បាន​កើត​មាន​ឡើង​ល្បី​រន្ទឺ​ដល់​ឆាក​អន្តរជាតិ គឺ​ដោ យ​សារ​តែ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រែក្លាយ​ពី​ប្រទេស​ខ្វះខាត​អង្ករ ទៅ​ជា​ប្រទេស​នាំ​ចេញ​នូវ​អង្ករ​រាល់​ឆ្នាំ ជា​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូល​មក​លេង​កម្សាន្ត​ជាង​៥០.០០០​នាក់​ក្នុង​១​ឆ្នាំ​ៗ និង​ជា​ប្រទេស​មាន​សឹកសង្គ្រាម​ក្លាយទៅជា បញ្ជូន​ទ័ព​ទៅ​ជួយ​ច្បាំង​នៅ​ប្រទេស​ក្រៅ​ទៅ​វិញ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ផា​ន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ប្រជុំ សាលាខេត្ត​ប៉ៃលិន នា​ឱកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ថ្មី ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ត្រីរាជការ​ជុំវិញ​មន្ទីរ​ផង​ដែរ​។

លោក ផា​ន់ ផល្លា បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា លោក​ពិតជា​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​លើ​គ្រប់​វិស័យ​ឱ្យ​មានការ រីក​ចម្រើន ដោយ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទ​នៈ​។ លោក​ក៏​បាន​ផ្តាំផ្ញើ ដល់​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់​គ្រប់ ពេលវេលា​បំពេញភារកិច្ច ត្រូវ​អនុវត្ត​ស្មារតី​សាមគ្គីភាព ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍន៍ ដោយ​មិន​ត្រូវ​ប្រកាន់​គ្នា​នោះ​ឡើយ ហើយ​ត្រូវ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​សកម្ម​ក្នុង​ការ​យកចិត្តទុកដាក់​នឹង​ការងារ​។ លើស​ពី​នេះ ត្រូវ​ខិតខំ​ស្វែង​យល់ និង​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ លោក នុ​ត សោ​ភិ​រក្ស ប្រធាន​មន្ទីរ​ថ្មី ដែល​ទើបនឹង​តែងតាំង បាន​ប្តេជ្ញា​ចិត្ត ខិតខំ​ពង្រឹង សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​បាន​ល្អ បង្កើន​សមត្ថភាព​ដឹកនាំ និង​អនុវត្ត​ការងារ​តាម​យុទ្ធសាស្ត្រ និង​បទដ្ឋាន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក អៀង វុ​ធ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត គោលនយោបាយ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​មុខងារសាធារណៈ​នៅ​តែ​ជា​អាទិភាព​ក្នុង ដំណើ​ការ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត ដោយ​រលូន​ល្អ និង​រីក​ចម្រើន​ជា​លំដាប់ មានច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល និង​ច្បាប់​គោល​មួយ​ចំនួន​ទៀត​។ ដូច្នេះ ប្រធាន​ដែល​បាន​តែងតាំង​ថ្មី​នេះ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន ត្រូវ​មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​តម្លាភាព និង​ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ​ស្វែងរក​នូវ​ប្រភព​ឯកសារ លិខិត​បទដ្ឋាន​នានា យក​មក​ធ្វើការ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ សំដៅ​កែទម្រង់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​។ សូម​បញ្ជាក់​ថា សេចក្តី​ប្រកាស​របស់​ក្រសួង​សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ​លេខ​១៤៤៨ ស​.​ហ​.​វ​. ប្រ​.​ក​.​ប ត្រូវ​បាន​ប្រកាស​តែងតាំង លោក នុ​ត សោ​ភិ​រក្ស អត្ថ​លេខ ១៦១១២០០១១៦ ប​ច្នុ​ប្បន្ន​ជា​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​ជា​ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ប៉ៃលិន ជំនួស​លោក រាម សុ​មាន ដែល​ត្រូវ​ចូល​និវត្ត​៕


https://youtu.be/RLbbjwB6_HQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ