ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​៣​គ្រឿង ដើម្បី​ឲ្យ​ម្ចាស់​បង់ពន្ធ​អាករ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គយ​ចល័ត​សាខា​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក ឡុ​ច ស៊ី​ផេ​ន ប្រធាន​គយ​ចល័ត​ខេត្ត សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក ចំនួន​៣​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ គយ​ចល័ត​សាខា​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក ឡុ​ច ស៊ី​ផេ​ន ប្រធាន​គយ​ចល័ត​ខេត្ត សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក ចំនួន​៣​គ្រឿង ដើម្បី​ឲ្យ​ម្ចាស់​បង់ពន្ធ​អាករ​ពិសេស និង​តម្លៃបន្ថែម​តាម​ច្បាប់​។ សមត្ថកិច្ច​បញ្ជាក់​ក្នុង​របាយការណ៍​ថា ១-​រ៉ឺ​ម៉ក​សណ្តោង​មាន​ក្បាល​លេខ ៣A-១១១៤ របស់​ក្រុមហ៊ុន Cambodia ,for transport Co,.LTD ពុំ​មាន​បង្កាន់ដៃ​គយ​តំណាង​ដោយ​ឈ្មោះ ឡេវ ឈុ​ន​ឡាយ មាន​ទីលំនៅ ភូមិ​ស្វាយ​ឧត្ដម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

២-​រ៉ឺ​ម៉ក​សណ្តោង​ដែល​មាន​ក្បាល​លេខ កំពង់ស្ពឺ ៣A-១០៧៥ តំណាង​ដោយ​ឈ្មោះ កេ​ត វី​ន​ដា មាន​ទីលំនៅ ភូមិ​ក្រាំង​ស្យា ឃុំ​ក្រាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ពុំ​មាន​បង្កាន់ដៃ​គយ ៣-​រ៉ឺ​ម៉ក​សណ្តោង​ដែល​មាន​លេខ ភ្នំពេញ ៣D-២៤៦២ តំណាង​ដោយ​ឈ្មោះ សឹង ហែ​ន មាន​ទី​លំ ភូមិ​ឈ្លៀ​ង​លាង ឃុំ​ឈ្លៀ​ង​លាង ខេត្តតាកែវ ពុំ​មាន​បង្កាន់ដៃ​គយ​។ សកម្មភាព​ឃាត់​រថយន្ត​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែមករា ២០១៨​នេះ វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់ តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​បឹង​វែង ឃុំ វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ រថយន្ត​ទាំង​បី​គ្រឿង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក នៅ​សាខា​គយ ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ