ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​11​នាក់​​​ប្តឹង​​លោក​ដូ​ណា​ល់ ត្រាំ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ អ្នកទោស​១១​នាក់​នៃ​ពន្ធនាគារ​យោធា​អា​មេ​រិ​ក​ហ្គ​ង់​តា​ណា​ម៉ូ​កាលពី​ថ្ងៃ​ទី​១១ មក​រា បាន​ប្តឹង​ប្រឆាំង​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដោយ​អះអាង​ថា ពួក​គេ​ត្រូវ​ជាប់គុក​ដោយ​ខុសច្បាប់ ព្រោះតែ​ពួក​គេ​ជា​ជន​អ៊ិ​ស្លា​ម…

សហរដ្ឋ​អា​មេ​រិ​ក ៖ អ្នកទោស​១១​នាក់​នៃ​ពន្ធនាគារ​យោធា​អា​មេ​រិ​ក​ហ្គ​ង់​តា​ណា​ម៉ូ​កាលពី​ថ្ងៃ​ទី​១១ មក​រា បាន​ប្តឹង​ប្រឆាំង​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដោយ​អះអាង​ថា ពួក​គេ​ត្រូវ​ជាប់គុក​ដោយ​ខុសច្បាប់ ព្រោះតែ​ពួក​គេ​ជា​ជន​អ៊ិ​ស្លា​ម ។

ដោយ​លើក​ពី​ការ​អះអាង​ទាំងឡាយ​របស់​ពួក​អ្នកប្រឆាំង​នឹង​ក្រឹត្យ​ប្រធានាធិបតី​ប្រឆាំង​អន្តោប្រវេសន៍​ដែល​សំដៅ​មុនគេ​តែ​ទៅ​លើ​បណ្តា​ប្រទេស​មាន​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន​អ្នកទោស​ទាំងនេះ​បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​ពួក​គេ​ពី​បណ្តាសារ TWITTER និង​សេចក្តីថ្លែងការណ៍​នានា​ទៀត​របស់​លោក​ត្រាំ ដែល​ពួក​គេ​ថា បង្ហាញ​ពី​ទោស​​កំហុស​ប្រឆាំង​អ៊ិ​ស្លា​ម ។

អ្នកទោស​ទាំងនោះ​ក៏​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ​លើ​ប្រការ​ដែល​លោក​ត្រាំ ថា គ្មាន​អ្នក​ទោស​ហ្គ​ង់​តា​ណា​ម៉ូ​ណា​ម្នាក់ ថ្ងៃ​ណាមួយ​ទទួល​បានការ​ដោះ​លែង​ឡើយ ។ ពួក​គេ​ថា នេះ​ជា​ជំហរ​ខុស​ពី​ជំហរ​របស់​រដ្ឋការ​មុន​ៗ ដែល​យល់​ថា សភាពការណ៍​អ្នកទោស​ទាំងនេះ ដែល​នៅ​សល់​៤១​នាក់ ក្នុង​ចំណោម​អ្នកទោស​៧៧៥​នាក់​នៅ​ហ្គ​ង់​តា​ណា​ម៉ូ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ត្រូវ​ពិនិត្យ​ឡើង​វិញ ឬ​ពួក​គេ​ត្រូវ​នាំ​ទៅ​កាត់​ទោស​នៅ​មុខ​តុលា​ការយោធា​មួយ ។

ពាក្យបណ្តឹង​បន្ត​ថា លោក​ត្រាំ នា​ពេល​ថ្មី​ៗ​នេះ​ចង់ឱ្យ​ជន​អ៊ិ​ស្លា​ម​ដែល​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​ក្រុង​ញូ​វ​យ៉​ក​គួរ​បញ្ជូន​ទៅ​ហ្គ​ង់​តា​ណា​ម៉ូ ហើយ​បាត់បង់​ដំណើរការ​រដ្ឋ​ធម្មនុញ្ញ ខណៈ​ដែល​លោក​ពុំ​ស្នើ​ឱ្យ​ពួក​ឃាតករ​ស្បែក​សត្រូវ​ដកហូត​ដំណើរការ​នោះ​ដែរ​ឡើយ ។

ពាក្យបណ្តឹង​ទាំងនេះ​ត្រូវ​បាន​ដាក់​ជូន​តុលាការ​សហព័ន្ធ​មួយ​នៃ​ក្រុង​វ៉ា​ស៊ី​ន​តោន​នា​ឱកាស​ខួប​លើក​ទី​១៦​នៃ​ការ​បើក​មជ្ឈមណ្ឌល​ឃុំឃាំង​ហ្គ​ង់​តា​ណា​ម៉ូ ។ អ្នកទោស​ទាំង​នេះ​ក៏​ទាមទារ​ផង​ដែរ​ឱ្យ​ពួក​អ្នកទោស​ដែល​មួយ​ចំនួន​ជាប់​ឃុំឃាំង​ចាប់តាំងពី​ឆ្នាំ​២០០២​មក គួរ​ទទួល​បានការ​ចោទប្រកាន់ ឬ​ត្រូវ​ដោះ​លែង ។ ពួក​គេ​ថា ប្រការ​ដែល​រដ្ឋការ​លោក​​ត្រាំ បញ្ជូន​សញ្ញា​ថា ខ្លួន​ពុំ​មាន​ចេតនា​ថ្ងៃ​ណាមួយ​ដោះ​លែង​ពួក​គេ​គឺជា​ការ​ផ្ទុយ​ទៅ​នឹង​ច្បាប់​អា​មេ​រិ​ក ព្រមទាំង​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ