ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ពេទ្យ​សាច់​សខ្ចី​ញេញ មក​អីៗក្នុងសណ្ឋាគារ​ជាមួយ​សង្សារ​ជាប់​អង្គប់​ប៉ូលិស

6 ឆ្នាំ មុន

ថៃ ៖ អ្នកគ្រូ​ពេទ្យ​នៅ​ក្នុង​មណ្ឌល​សុខភាព​មួយ​កន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​ត្រួតពិនិត្យ​យានយន្ត ធ្វើការ​ចាប់ខ្លួន ខណៈ​ដែល​អ្នក​គ្រូពេទ្យ​ដ៏​ស្រស់​ស្អាត​នេះ កំពុង​បើកបរ​រថយន្ត​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​រាប់​សែន​គ្រាប់​នៅ​ក្នុង​រថយន្ត…

ថៃ ៖ អ្នកគ្រូ​ពេទ្យ​នៅ​ក្នុង​មណ្ឌល​សុខភាព​មួយ​កន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​ត្រួតពិនិត្យ​យានយន្ត ធ្វើការ​ចាប់ខ្លួន ខណៈ​ដែល​អ្នក​គ្រូពេទ្យ​ដ៏​ស្រស់​ស្អាត​នេះ កំពុង​បើកបរ​រថយន្ត​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​រាប់​សែន​គ្រាប់​នៅ​ក្នុង​រថយន្ត ។

យោង​តាម​ព័ត៌មាន​ពី​ប្រទេស​ថៃ ការ​ចាប់ខ្លួន​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទីតាំង​ឈរជើង​របស់​សមត្ថកិច្ច​មួយ​កន្លែង​ក្នុងស្រុក​ម៉ែ​តាំ ខេត្ត​ផាក់​យ៉ៅ ដែល​ទីតាំង​ប៉ុស្តិ៍​នេះ បាន​ឈរជើង​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​យានយន្ត​គ្រប់​ប្រភេទ ។

នៅ​ពេល​នោះ​ក៏​មាន​អ្នកគ្រូ​ពេទ្យ​ម្នាក់​បាន​បើករថយន្ត​ឆ្លងកាត់ បន្ទាប់​ពី​កម្លាំង​បាន​ត្រួតពិនិត្យ​រួច​មក ឃើញ​ថា នៅ​គូទ​រថយន្ត​ផ្នែក​ខាងក្រោយ​មាន​កាបូបស្ពាយ​ចំនួន​៣ ដែល​នៅ​ក្នុង​នោះ​មាន​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា សរុប​ចំនួន​៣៨០,០០០​គ្រាប់ (​សាមសិប​ប្រាំបី​ម៉ឺន​គ្រាប់​) ទើប​កម្លាំង​បាន​ឃាត់ខ្លួន​ដើម្បី​នាំ​យក​ទៅ​សាកសួរ​បន្ត ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​រួច​មក សមត្ថកិច្ច​ថៃ​កំពុង​តាម​ចាប់ខ្លួន​មិត្ត​ប្រុស​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ទៅ​កាន់​ទីក្រុង​បាងកក ដោយ​ឃាត់ខ្លួន​នៅ​ក្នុងស្រុក​ង៉ាវ ខេត្ត​ឡាំប៉ា​ង ដោយ​ផែនការ​ចែកចាយ​ថ្នាំ​ញៀន​លើក​នេះ គឺ​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រែ​ខេត្ត​ត្រា​ត និង​ខេត្ត​រ៉ាំ​ង​ស៊ី​ត គឺ​មានមុខ​ព្រួញ​ចំនួន​២ ទី​១​គឺ​រូប​អ្នកគ្រូ​ពេទ្យ​ផ្ទាល់​តែ​ម្តង ដែល​បាន​ធ្វើ​ដំណើរ​មក​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង ដោយ​ដឹក​ថ្នាំ​ញៀន​ចំនួន​៣៨០,០០០​គ្រាប់ (​សាមសិប​ប្រាំបី​ម៉ឺន​គ្រាប់​) ។

មុខសញ្ញា​ទី​២ គឺជា​មនុស្ស​ប្រុស ដោយ​គេ​បាន​ប្រើប្រាស់​រថយន្ត​មួយ​គ្រឿង នៅ​ក្នុង​រថយន្ត​នោះ​មាន​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​សរុប​ចំនួន​៤២០,០០០​គ្រាប់ (​សែសិប​ពី​ម៉ឺន​គ្រាប់​) បើ​សរុប​ទាំង​ពីរ​មុខព្រួញ​នេះ មាន​ចំនួន ៨០០,០០០​គ្រាប់ (​ប៉ែតសិប​ម៉ឺន​គ្រាប់​) ។
បច្ចុប្បន្ន សមត្ថកិច្ច​ថៃ​កំពុង​ឃ្លាំមើល​រថយន្ត​មួយ​គ្រឿង​ដែល​បើ​បរ​ដោយ​បុរស​ម្នាក់ (​មុខសញ្ញា​ទី​២) ដើ​ម្ដី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ដោយឡែក​អ្នកគ្រូ​ពេទ្យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ថៃ បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ ៕

កែសម្រួលដោយ