ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការ​ «Lancang-Mekong» ផ្ដល់​សារសំខាន់​ធំធេង​ដល់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​​យុទ្ធសាស្ត្រ អះអាង​ថា កិច្ច​សហប្រតិបត្តិការ «Lancang-Mekong» បាន​ផ្តល់​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែល​ស្ថិត​មហា​អនុ​តំបន់​ទន្លេ​ង​មេគង្គ ហើយ​ក៏​មាន​ប្រទេស កម្ពុជា​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​​យុទ្ធសាស្ត្រ អះអាង​ថា កិច្ច​សហប្រតិបត្តិការ «Lancang-Mekong» បាន​ផ្តល់​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែល​ស្ថិត​មហា​អនុ​តំបន់​ទន្លេ​ង​មេគង្គ ហើយ​ក៏​មាន​ប្រទេស កម្ពុជា​ផង​ដែរ ។

លោក ឈាង វ​ណ្ណា​រិ​ទ្ធ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា បាន​ឲ្យ​ដឹង​ក្រោយ​​វេទិការ​សាធារណៈ​ស្តី​ពី កិច្ច​សហប្រតិបត្តិការ «Lancang-Mekong » ការ​កសាង​សន្តិភាព និង​ភាព​រុងរឿង​សម្រាប់​មហា​អនុ​តំបន់​ទន្លេមេគង្គ​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨ ថា កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ផ្តល់​លទ្ធភាព​ដល់​ប្រទេស​ដែល​ជាប់​តំបន់​ទន្លេ​ង​មេគង្គ ។ ជា​ពិសេស​នោះ ការ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដើម្បី​ត​ភ្ជាប់​នៃ​តំបន់​មហា​អនុ​តំបន់​ទន្លេមេគង្គ ក្នុង​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​គ្នា និង​គ្នា ។

លោក​បញ្ជាក់​ថា ៖« បើ​កម្ពុជា​យើង​ផ្សារ​ភ្ជាប់​នៃ​តំបន់​មហា​អនុ​តំបន់​មេគង្គ​នេះ យើង​នឹង​អាច​នាំ​ចេញ​នូវ​ផលិតផល​ទៅ​កាន់​បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​បាន​ទូលាយ ។ ដូច្នេះ​វា​ជា​សារសំខាន់​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា »​។

លោក សុក ស៊ី​ផា​ន់​ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា​ អត្ថ​ប្រយោជន៍​ស្នូល​សម្រាប់​កម្ពុជា​ពី​កិច្ច​សហប្រតិបត្តិការ «Lancang-Mekong» គឺ​កៀងគរ​វិនិយោគទន់ ពី​ប្រទេស​ចិន និង​ប្រទេស​ជិតខាង​ឲ្យ​ដាក់​ទុន​មក​ប្រទេស​កម្ពុជា ព្រោះថា​អ្វី​ដែល​កម្ពុជា​ទទួល​បាន​គឺ​បង្កើត​ការងារ​ជូន​កូន​ខ្មែរ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ។

លោក​បញ្ជាក់​ថា ៖« ពេល​នេះ​យើង​ស្ថិត​ក្នុង​សមា​រហ​កម្ម​អាស៊ាន​ហើយ បើ​គេ​នាំ​មក​កម្ពុជា ហេតុ​អ្វី​បានជា​យើង និង​ឧកញ៉ា មិន​មានគំនិត​ទៅ​ដាក់​ទុន​វិនិយោគ​នៅ​ស្រុក​ឡាវ, ថៃ​…​។ ឥឡូវ​ហ្នឹង យើង​ត្រូវ​មានគំនិត​មួយ​ប្រកួតប្រជែង គេ​មក​យើង យើង​ក៏​ត្រូវ​ហ៊ាន​ទៅ​គេ ប៉ុន្តែ​យើង​ត្រូវការ​មូលដ្ឋាន​រឹង​មាំ វិនិយោគទន់​រឹង​មាំ និង​គោលនយោបាយ​រឹង​មាំ »។

សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដែល​ចាប់ផ្ដើម​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មកនេះ ទោះ​បី​​មិន​ទាន់​មាន​សមិទ្ធផល​ក្តី បើ​តាម​លោក សុក ស៊ី​ផា​ន់​ណា បាន​អះអាង​ថា កម្ពុជា​មាន​យន្តការ សម្រាប់​រៀបចំ​គម្រោង​យន្តការ​ហិរញ្ញវត្ថុ និង​មាន​គោលនយោបាយ​ជាក់លាក់​សម្រាប់​អនុវត្ត រៀបចំ​គម្រោង​សហប្រតិបត្តិការ​ទាំងអស់ ។

លោក សុក ស៊ី​ផា​ន់​ណា ក៏​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ក៏​បាន​ដើរតួ​សំខាន់​ផង​ដែរ​ក្នុង​កិច្ច​សហប្រតិបត្តិការ « Langcang- Mekong » ព្រោះថា ចិន​ក៏​មានគំនិត​ផ្តួចផ្តើម​ផង​ដែរ។ ចិន ក៏​ដូច​ជា​ប្រទេស​ទាំង​៥ មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​រៀងខ្លួន​ៗ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា Lancnag -Mekong Cooperation ( LMC) មាន​ប្រទេស​ជា​មា​ជិ​ក​ចំនួន​៦ គឺ​ប្រទេស​កម្ពុជា​, ចិន​, ភូមា​, ឡាវ​,​ថៃ និង​ប្រទេស​វៀតណាម ។ Lancnag-Mekong Cooperation ( LMC) ក៏​បាន​ស្វែ​ករក​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​៦ មាន​វិស័យ​ថាមពល​, ហេដ្ឋារចនាសម្ព័ន្ធ​, លទ្ធភាព​ផលិតកម្ម​, ការ​គ្រប់គ្រង​ធនធាន​វប្បធម៌​, ការ​កសាង​សមត្ថភាព​, ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​, ការ​ផ្លាស់​ប្តូរ​, ការ​សិក្សា​ទីផ្សា និង​ទីផ្សារ​ហិរញ្ញវត្ថុ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ