ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​ភាព​យន្ត​ចហុងកុង និង​តៃ​វ៉ាន់ ទទួល​​ពានរង្វាន់​ក្នុង​មហោស្រព​ Golden Horse Award លើក​ទី​49

11 ឆ្នាំ មុន

កាល​ពីរា​ត្រី​សៅរ៍​ ​ថ្ងៃ​ទី​២៤ វិច្ឆិកា កន្លង​ទៅ​ នៅ​កោះ​តៃ​វ៉ាន់ មាន​ប្រារព្ធ​ពិធី​បើក​មហោ​ស្រព​ Golden Horse Award លើក​ទី​៤៩​ របស់​ខ្លួន ដោយ​​មាន​តា​រា​ភាព​យន្ត និង​តា​រា​ចម្រៀងល្បីៗ​ជា​ច្រើន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ។ នៅ​ក្នុងពិធី​​នោះ​​ដែរក៏​មាន​ការ​ប្រគល់​ពាន​រង្វាន់​ Golden Horse ដល់​តា​រា​ភាព​យន្ត​ដែលមាន​ទេពកោ​សល្យ​ខ្ពស់​ក្នុង​ការ​សម្តែង និង​ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​គេ​ផង​ដែរ ។ នេះ​បើ​យោង​រាម​ប្រភព​គេ​ហ​ទំព័រ​មេយ៍​ដេលី​ ចេញ​ផ្សាយ​​ថ្ងៃ​ទី​២៥​ វិច្ឆិកា ឆ្នាំ ២០១២ ។

ប្រភព​បន្ត​ថា ក្នុង​ពិធី​ដ៏​មហោ​ឡារិក​​នោះ តារាភាព​យន្ត​ហុង​កុង​​ដែល​ទទួល​បាន​ពាន​រង្វាន់​ Golden Horse​ទៅលើ​​ទេព​កោសល្យ​នៃ​ការ​សម្តែងល្អ​ឥត​ខ្ចោះ​​​​គឺ​បាន​ទៅ​លោក Sean Lau ​ក្នុងការ​សម្តែង​ជា​តួ​អង្គ​កាច​សាហា.វក្នុង​​​ខ្សែ​ភាព​យន្ត​រឿង «Life Without Principle» ដែល​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១១ ។

កាល​ពីរា​ត្រី​សៅរ៍​ ​ថ្ងៃ​ទី​២៤ វិច្ឆិកា កន្លង​ទៅ​ នៅ​កោះ​តៃ​វ៉ាន់ មាន​ប្រារព្ធ​ពិធី​បើក​មហោ​ស្រព​ Golden Horse Award លើក​ទី​៤៩​ របស់​ខ្លួន ដោយ​​មាន​តា​រា​ភាព​យន្ត និង​តា​រា​ចម្រៀងល្បីៗ​ជា​ច្រើន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ។ នៅ​ក្នុងពិធី​​នោះ​​ដែរក៏​មាន​ការ​ប្រគល់​ពាន​រង្វាន់​ Golden Horse ដល់​តា​រា​ភាព​យន្ត​ដែលមាន​ទេពកោ​សល្យ​ខ្ពស់​ក្នុង​ការ​សម្តែង និង​ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​គេ​ផង​ដែរ ។ នេះ​បើ​យោង​រាម​ប្រភព​គេ​ហ​ទំព័រ​មេយ៍​ដេលី​ ចេញ​ផ្សាយ​​ថ្ងៃ​ទី​២៥​ វិច្ឆិកា ឆ្នាំ ២០១២ ។

ប្រភព​បន្ត​ថា ក្នុង​ពិធី​ដ៏​មហោ​ឡារិក​​នោះ តារាភាព​យន្ត​ហុង​កុង​​ដែល​ទទួល​បាន​ពាន​រង្វាន់​ Golden Horse​ទៅលើ​​ទេព​កោសល្យ​នៃ​ការ​សម្តែងល្អ​ឥត​ខ្ចោះ​​​​គឺ​បាន​ទៅ​លោក Sean Lau ​ក្នុងការ​សម្តែង​ជា​តួ​អង្គ​កាច​សាហាវក្នុង​​​ខ្សែ​ភាព​យន្ត​រឿង «Life Without Principle» ដែល​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១១ ។
លោក​ Sean Lau និយាយ​ថា លោក​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​បានពាន​រង្វាន់​ Golden Horse នេះ ហើយ​​នៅ​ពេល​ដែល​លោក​កំពុង​ទទួល​ពាន​រង្វាន់​នោះ ភរិយា​របស់​លោក​រំភើប​រីក​រាយ​ឡើង​ស្រក់​ទឹក​ភ្នែក​នៅ​កណ្តាល​ហ្វូង​ទស្សនិក​ជន ។ លោក​បន្ត​ថា នាង​គួរ​តែ​សប្បាយ​រីក​រាយ​បែប​នេះ ព្រោះ​អ្វីៗ​គ្រប់​យ៉ាង​ ​គឺ​នាងជា​អ្នក​រៀប​ចំ​ឱ្យ​លោក ។
ដោយ​ឡែក​ តា​រា​ភាព​យន្ត​តៃ​វ៉ាន់​​ដែល​សម្តែង​បានល្អ​ឥត​ខ្ចោះ បាន​​ទៅ​លើ​នាង Gwei Lun Mei វ័យ​២៨​ឆ្នាំ ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាព​យន្ត​ក្នុង​ឆ្នាំ​២០០២ តាំង​ពី​នាង​មាន​អាយុ​១៨​ឆ្នាំ​មក​ម៉្លេះ ហើយ​នេះ​ជា​ពាន​រង្វាន់​ដំបូង​គេ​បង្អស់​ដែល​នាង​ទទួល​បានក្នុង​អាជីព​ជា​តា​រា​ភាព​យន្ត ។

ការ​ទទួល​បាន​ពាន​រង្វាន់​របស់​នាង គឺ​ជា​ស្តារ​កិត្តិ​យស​មួយ​ជូន​ដល់​​តា​រា​ភាព​យន្ត​តៃ​វ៉ាន់​ផង​ដែរ​ ដែល​ខក​ខាន​ទទួល​បាន​ពាន​រង្វាន់​នេះអស់​រយៈ​ពេលជា​ច្រើន​ឆ្នាំមក​ហើយ គឺ​ចាប់​តាំង​ពី​នាង Shu Qi ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​២០០៥​មកម៉្លេះ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឱកាស​នោះ​ ក៏​មាន​ការ​ប្រគល់​ពាន​រង្វាន់​ដល់​អ្នក​ដឹក​នាំ​រឿង​​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹក​នាំ​រឿង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្សនិក​ជនផង​ដែរ ក្នុង​នោះ លោក Johnnie ទទួល​បាន​ពាន​រង្វាន់​ក្នុង​ស្នា​ដៃ​ដឹក​នាំ​រឿង «Life Without Principle » ខណៈ​ដែល​លោក  Chang Jung-Chi ដែល​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង ទទួល​បាន​ពាន​រង្វាន់​ក្នុង​ស្នាដៃ​ដឹកនាំ​រឿង « Touch of the Light »។

ក្នុង​ព្រឹត្តិការណ៍​បើ​ក​វេទិកា​មហោ​ស្រព​ប្រចាំ​ឆ្នាំ​លើក​ទី​៤៩​នោះ​ដែរ គេ​ឃើញ​លោក​ Andy Lau (លី​ តាវហួ)ដែល​ជា​អ្នក​ទទួល​បាន​ពាន​រង្វាន់​ Golden Horse កាល​ពី​ឆ្នាំ​២០១១ ក៏​មាន​វត្ត​មាន​ផង​ដែរ ដោយ​លោកអង្គុយ​ជា​មួយ​ក្រុម​គណៈកម្ម​ការផ្តល់​ពិន្ទុ​ ។ លោក​និយាយ​បែប​កំប្លែង​ថា « វា​ជា​កិច្ច​ការ​ពិបាក​មួយ​​ក្នុង​ការ​ធ្វើ​ជា​គណៈកម្ម​ការ​ម្នាក់ ។ អ្នកទទួល​បាន​ពាន​រង្វាន់ គួរ​តែ​អរគុណ​ដល់​គណៈកម្មការ ហើយ​អ្នក​ដែល​មិន​បាន​វិញ អាច​មក​ជួប​លោក​ដើម្បី​ពន្យល់​បន្ថែម​ទៀត » ៕