ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ធត់​ណាស់​! មនុស្ស​នៅ​ក្រោម​រថយន្ត​ឡើង​សុទ្ធ​ឈាម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ​និង ម៉ូតូ​ប៉ះ​គ្នា​បាន​ខ្ទាត​ចូល​ឡាន​បាន​បង្ក​របួស​ស្លាប់​រស់​ស្មើគ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃ​ទី​០៤ ខែមករា​នេះ នៅ​តាម​ផ្លូវ​ប៉េ​តុង ភូមិ​ត្រពាំង​ពោធិ៍ រោងចក្រ​QMI…

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ​និង ម៉ូតូ​ប៉ះ​គ្នា​បាន​ខ្ទាត​ចូល​ឡាន​បាន​បង្ក​របួស​ស្លាប់​រស់​ស្មើគ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃ​ទី​០៤ ខែមករា​នេះ នៅ​តាម​ផ្លូវ​ប៉េ​តុង ភូមិ​ត្រពាំង​ពោធិ៍ រោងចក្រ​QMI សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​សែន​ជ័យ ។

អ្នក​បើក​ខាងលើ​រថយន្ត​ឈ្មោះ​ព្រីង ជុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ចាន់​ខ្នា ឃុំ​ច្រេ​ត ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​ស្នាក់​នៅ ម្តុំ​លូ​៥ សង្ងាត់​ស្ទឹង​មាន​ជ័យ ។ បើករថយន្ត​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​៣A-8074 ដែល​បើក​ពី​ជើង​ទៅ​ត្បូង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ហើយ​ម៉ូតូ​ដែល​ទៅ​ប៉ះ​គេ​នោះ​បាន​រេ​ចង្កូត​ទៅ​ចូល​រថយន្ត​ដែល​កំពុង​តែ​បើក​លឿន​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​នោះ​ដាច់​ដៃស្តាំ​ម្ខាង​ឡើង​សុទ្ធតែ​ឈាម​ពេញ​ខ្លួន​តែ​ម្តង ។ ជន​រង​គ្រោះ​បើក​ម៉ូតូ​ពណ៌​ខ្មៅ ស្លាក​លេខ​១FB-១៥០៧ ដែល​បើក​ពី​ត្បូង​ទៅ​ជើង ។ ពេល​នេះ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ តែ​ដោយ​សភាព​គាត់​ឡើង​មើលទៅ​ត្រូវ​របួស​ខ្លាំង​ពេក​គឺ​ស្លាប់​រស់​ស្មើគ្នា ។

សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ហើយ​ក៏​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ