ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ស្លា.ប់​ភ្លាម​ៗនៅ​នឹង​កន្លែង

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បើក​បុក ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ កាល​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៥…

ខេត្តកណ្ដាល ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បើក​បុក ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ កាល​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៥ លេខ​២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ចំណែក​រថយន្ត​បាន​ឈប់​នៅ​នឹង​កន្លែង ប៉ុន្តែ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយមក​នគរបាល​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​នាំ​យក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ភុ​ន វ័ន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១JF-៦៥២៤ ដោយ​ម៉ូតូ​របស់​គាត់​មាន​កញ្ចក់ ហើយ​គាត់​ក៏​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​ដែរ ។ ចំណែក​រថយន្ត​ដែល​បាន​បើក​បុក​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៤៤៣២ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល និង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូ​ងូ​១​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​បត់​ឆ្លងផ្លូវ​ហើយ​ស្រប​ពេល​នោះ​ដែរ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច (​បញ្ច្រាសទិស​គ្នា​) ទៅ​ដល់​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ ក៏​បាន​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​រថយន្ត​កិន​ពីលើ​ថែម​ទៀត​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បាន​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ចំណែក​សាកសព​ជន​រង​គ្រោះ និង​ម៉ូតូ​ស្ថិត​នៅ​ក្រោម​រថយន្ត លើ​ទ្រូងផ្លូវ​គួរ​ឲ្យ​រន្ធត់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​លើក​សាកសព​ចេញពី​កន្លែង​កើតហេតុ ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ ព្រមទាំង​អូស​រថយន្ត​ចេញ​អែប​ខាង​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរ​លើ​កំណាត់​ផ្លូវ​នោះ បន្ទាប់​មក​នាំ​យក​រថយន្ត និង​ម៉ូតូ​រង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​អង្គស្នួល រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ