ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឹត្យ​ក្រម​ពិភពលោក

6 ឆ្នាំ មុន

នៅ​ប្រទេស​ណា​ក៏​ដោយ​…​លើសកលលោក​យើង​នេះ​…​ទាំង​លោក​សេរី​ក៏​ដូច​លោក​កុំ​មុ​យ​នី​ស្ត​…​បក្ស​ណា​ខ្លាំង​គឺ​ឈ្នះ​ចូល​កាន់​អំណាច​ដឹកនាំ​ប្រទេស​…​បក្ស​ណា​ចាញ់​គឺជា​បក្ស​ប្រឆាំង​លើកគ្នា​ធ្វើ​ចោរ​…​ធ្វើ​ល្បង​ធំ​…​ត្រូវ​បាន​គេ​រុញ​កប់​ជញ្ជាំង​…​វា​ជា​ក្រឹត្យក្រម​ពិភពលោក​ទៅ​ហើយ​… នៅ​ប្រទេស​ចិន​ប្រជាមានិត​មាន​បក្ស​តែ​មួយ​ទេ​…​ជា​បក្ស​កាន់​អំណាច​រឹង​មាំ​…​អ្នក​ណា​ឬ​បុគ្គល​ណា​ប្រឆាំង​ត្រូវ​តែ​ចាប់​ទុក​ម្តុំ​…​រុញ​អ្នកឯង​ឱ្យ​បាក់​ក​…​ឱ្យ​រួញ​ងើប​លែង​រួច​…​។ នៅ​សហភាព​សូ​វៀត​ហៅ​រុ​ស្ស៊ី​…​មាន​បក្ស​តែ​មួយ​ដែល​ខ្លាំង និង​កាន់​អំណាច​…​ពេល​នេះ​ហាម​មេ​បក្ស​ប្រឆាំង​មិន​ឱ្យ​ឈរឈ្មោះ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​…​។ រុញ​បក្ស​ប្រឆាំង​ឱ្យធ្វើ​ចោរលួច​លាក់​មួយ​ជីវិត​…​។ នៅ​ប្រទេស​ថៃ​កន្លង​មក​…​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​…​ទាស់​គ្នា​រឿង​ដណ្តើម​អំណាច​មិន​អាចសម្រុះ​សម្រួល​​បាន​…​យោធា​ឡើង​កាន់​អំណាច​ភ្លាម តាម​រយៈ​រដ្ឋប្រហារ​…​គឺ​អ្នក​ឈ្នះ​កាន់​អំណាច​…​អ្នក​ចាញ់​ក្រាប​លិ​ប​ដូច​ក្បាលដែកគោល​…​បើ​អ្នក​ចាញ់​ហ៊ាន​ធ្វើ​ខុសច្បាប់​…​មាន​តែ​គុក​ទេ​ដែល​ត្រូវ​ទៅ​រស់នៅ​…​ឬ​រត់​ចូល​ស្រុក​…​។ នៅ​ប្រទេស​វៀតណាម​ក៏​ដូច​គ្នា​ដែរ​…​បក្ស​ណា​ធំ​កាន់​អំណាច​…​ការពារ​បាន​សន្តិភាព​និង​ការ​អភិវឌ្ឍន​…​។ បក្ស​ធំ​ជា​បក្ស​ឈ្នះ​…​ជា​បក្ស​ដឹកនាំ​ប្រទេស​…​គ្មាន​អ្នក​ថ្លើមធំ​ហា​៊​ន​ធ្វើ​ចោរ​ទេ​…​។ វា​ជា​ក្រិ​ត្យ​ក្រម​ពិភពលោក​ទៅ​ហើយ​…​កុំ​ឆ្ងល់…

នៅ​ប្រទេស​ណា​ក៏​ដោយ​…​លើសកលលោក​យើង​នេះ​…​ទាំង​លោក​សេរី​ក៏​ដូច​លោក​កុំ​មុ​យ​នី​ស្ត​…​បក្ស​ណា​ខ្លាំង​គឺ​ឈ្នះ​ចូល​កាន់​អំណាច​ដឹកនាំ​ប្រទេស​…​បក្ស​ណា​ចាញ់​គឺជា​បក្ស​ប្រឆាំង​លើកគ្នា​ធ្វើ​ចោរ​…​ធ្វើ​ល្បង​ធំ​…​ត្រូវ​បាន​គេ​រុញ​កប់​ជញ្ជាំង​…​វា​ជា​ក្រឹត្យក្រម​ពិភពលោក​ទៅ​ហើយ​…

នៅ​ប្រទេស​ចិន​ប្រជាមានិត​មាន​បក្ស​តែ​មួយ​ទេ​…​ជា​បក្ស​កាន់​អំណាច​រឹង​មាំ​…​អ្នក​ណា​ឬ​បុគ្គល​ណា​ប្រឆាំង​ត្រូវ​តែ​ចាប់​ទុក​ម្តុំ​…​រុញ​អ្នកឯង​ឱ្យ​បាក់​ក​…​ឱ្យ​រួញ​ងើប​លែង​រួច​…​។

នៅ​សហភាព​សូ​វៀត​ហៅ​រុ​ស្ស៊ី​…​មាន​បក្ស​តែ​មួយ​ដែល​ខ្លាំង និង​កាន់​អំណាច​…​ពេល​នេះ​ហាម​មេ​បក្ស​ប្រឆាំង​មិន​ឱ្យ​ឈរឈ្មោះ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​…​។ រុញ​បក្ស​ប្រឆាំង​ឱ្យធ្វើ​ចោរលួច​លាក់​មួយ​ជីវិត​…​។
នៅ​ប្រទេស​ថៃ​កន្លង​មក​…​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​…​ទាស់​គ្នា​រឿង​ដណ្តើម​អំណាច​មិន​អាចសម្រុះ​សម្រួល​​បាន​…​យោធា​ឡើង​កាន់​អំណាច​ភ្លាម តាម​រយៈ​រដ្ឋប្រហារ​…​គឺ​អ្នក​ឈ្នះ​កាន់​អំណាច​…​អ្នក​ចាញ់​ក្រាប​លិ​ប​ដូច​ក្បាលដែកគោល​…​បើ​អ្នក​ចាញ់​ហ៊ាន​ធ្វើ​ខុសច្បាប់​…​មាន​តែ​គុក​ទេ​ដែល​ត្រូវ​ទៅ​រស់នៅ​…​ឬ​រត់​ចូល​ស្រុក​…​។

នៅ​ប្រទេស​វៀតណាម​ក៏​ដូច​គ្នា​ដែរ​…​បក្ស​ណា​ធំ​កាន់​អំណាច​…​ការពារ​បាន​សន្តិភាព​និង​ការ​អភិវឌ្ឍន​…​។ បក្ស​ធំ​ជា​បក្ស​ឈ្នះ​…​ជា​បក្ស​ដឹកនាំ​ប្រទេស​…​គ្មាន​អ្នក​ថ្លើមធំ​ហា​៊​ន​ធ្វើ​ចោរ​ទេ​…​។ វា​ជា​ក្រិ​ត្យ​ក្រម​ពិភពលោក​ទៅ​ហើយ​…​កុំ​ឆ្ងល់ !

នៅ​កម្ពុជា​ក្រោយ​ប្រទេស​ឯករាជ្យ​…​សម្តេចព្រះ​នរោត្តម សីហ​នុ ដឹកនាំ​បក្ស​ឈ្មោះ​សង្គមរាស្ត្រនិយម​…​។ មាន​គណបក្ស​ច្រើន​បាន​ប្រកួតប្រជែង ។ បក្ស​សង្គមរាស្ត្រនិយម​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​…​ក្លាយជា​បក្ស​ដឹកនាំ​ប្រទេស​…​។

ឯ​បក្ស​ចាញ់​ទាំងឡាយ​…​ក្លាយជា​ចោរហារយ​…​ខ្លះ​ជាប់គុក​…​ខ្លះ​រត់​ចូល​ព្រៃ​…​ខ្លះ​រត់ចោលស្រុក​…​ព្រោះ​មិន​គោរព​ច្បាប់​អ្នក​ឈ្នះ​…​។ បក្ស​ឈ្នះ​កាន់​អំណាច​ត្រូវការ​រៀបចំ​ស្រុក​ទេស​…​មិន​ត្រូវការ​អ្នកឯង​យកជើងរាទឹក​ទេ​…​បើ​ចាញ់​ត្រូវ​តែ​នៅ​ឱ្យ​ស្ងៀម​…​រស់​ក្នុង​សង្គម​ត្រូវ​គោរព​ច្បាប់ ។

សម័យ​លន់ ន​ល់ -​សិរី​មតៈ បង្កើត​បក្ស​សង្គម​សាធារណរដ្ឋ​ឈ្នះ​ការ​បោះ​ឆ្នោត​…​។ លន់ ន​ល់ ក្លាយជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​…​ឯ​បក្ស​ចាញ់​អត់​ហ៊ាន​ប្រឈម​ទេ​…​មាន​បក្ស​ប្រជាធិបតេយ្យ​ជាដើម ដឹកនាំ​ដោយ​លោក​អិ​ុ​ន តាំ រាប​ដូច​កន្ទេល​…​សម្ងំសុខ​ស្រួលខ្លួន​…​ប្រ​សិន​ហ៊ាន​ធ្វើ​ខុសច្បាប់​នឹង​ក្លាយជា​អ្នកទោស​ភ្លាម ។

សម័យ​ខ្មែរក្រហម ប៉ុ​ល ពត -​ខៀវ សំ​ផ​ន​…​មាន​តែ​បក្ស​កុំ​មុ​យ​នី​ស្ត​មួយ​ប៉ុណ្ណោះ​ឈ្នះ​សង្គ្រាម​…​ដឹកនាំ​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​…​។ មនុស្ស​ប្រឆាំង​ទាំងឡាយ​ត្រូវ​សម្លាប់​ចោល​ទាំង​គ្រួសារ​…​គឺ​អ្នក​ឈ្នះ​ដឹកនាំ​ប្រទេស​…​អ្នកប្រឆាំង​ក្លាយជា​ស្នូល​ដី​…​។

កម្ពុជា​សម័យ​រាជាណាចក្រ​ទី​២…​មាន​គណបក្ស​រាប់​មិន​អស់​…​រាប់​បាវ រាប់​កញ្ឆេរ​…​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​…​ជាប​ក្សធំ​រឹង​មាំ​…​។

ក្រឹត្យក្រម​ពិភពលោក បក្ស​ណា​ឈ្នះ​ជា​បក្ស​កាន់​អំណាច​…​ជា​បក្ស​ដឹកនាំ​ប្រទេស​…​ដឹកនាំ​សង្គម ស្វែងរក​ការ​រីក​ចំរើន និង​សន្តិភាព ទុកជា​ស្នាដៃ​…​។ បក្ស​ណា​ចាញ់​ក្លាយជា​ចោរ​…​។ បើ​ធ្វើ​ចោរ​ហើយ​ពិតជា​មិន​គោរព​ច្បាប់សង្គម​ទេ​…​។ បើ​មិន​គោរព​ច្បាប់​របស់​អ្នក​ឈ្នះ​…​មាន​តែ​រត់ចោលស្រុក​…​ឬ​ត្រូវ​ចាប់​ទុក​ម្តុំ​…​បើ​មិន​ចាប់​ទុក​ម្តុំ​ទេ​…​កុំ​ធ្វើ​ជា​អ្នក​ឈ្នះ ឬ​កុំ​ធ្វើ​ជា​អ្នក​កាន់​អំណាច​…​អ្នក​កាន់​អំណាច​ត្រូវ​តែ​ខ្លាំង !

ក្រឡេក​មើលទៅ​អា​មេ​រិ​ក​ដែល​លោក​ត្រាំ​កាន់​អំណាច​ដឹកនាំ​ប្រទេស​…​មិន​ត្រឹមតែ​ដឹកនាំ​សហរដ្ឋអាមេរិក​ទេ​…​គឺ​កំពុង​ឈាន​ទៅ​ចង់​ដឹកនាំ​ពិភពលោក​ទៀត​ផង​…​។ ប្រទេស​ណា​គាំទ្រ​ច្បាប់​អា​មេ​រិ​ក​…​ប្រទេស​នោះ​បាន​សុខ​…​បើ​មិន​គាំទ្រ​ទេ​…​អា​មេ​រិ​ក​ប្រើ​ច្បាប់ ប្រើ​អំណាច​កៀបសង្កត់​…​វាយ​សំពង គំរាមកំហែង​គ្រប់​រូបភាព​…​។ អញ​មហាអំណាច​ពិភពលោក​…​ឯង​តូចតាច​ត្រូវ​តែ​ធ្វើ​តាម​អញ !

សូ​ម្បី​អង្គការសហប្រជាជាតិ​បោះ​ឆ្នោត​មិន​គាំទ្រ​សហរដ្ឋអាមេរិក​ដែល​យក​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ឱ្យទៅ​អី​ុ​ស្រា​អែ​ល​…​ក៏​ត្រូវ​អ្នក​កាន់​អំណាច​អា​មេ​រិ​ក​ប្រកាស កាត់​ជំនួយ​ភ្លាម​ដែរ​…​ព្រមទាំង​ខឹង​អង្គការសហប្រជា​ជាតិ​ដាច់​ក្បាល​ដាច់​កន្ទុយ​…នេះ​ជា​ក្រឹត្យក្រម​ពិភពលោក​…​អ្នក​ឈ្នះ​កាន់​អំណាច​ធំ​ដឹកនាំ​ប្រទេស​…​អ្នក​ខ្លាំង​ដែល​មានឈ្មោះ​មហាអំណាច​…​ព្យាយាម​ចង់​ដឹកនាំ​ពិភពលោក​…

គ្មាន​អ្វី​ចម្លែក​ទេ​…​ប្រទេស​តូច​ធ្វើ​តាម​ប្រទេស​តូច​…​ប្រទេស​ធំ​ធ្វើ​តាម​ប្រទេស​ធំ​…​អ្នក​ឈ្នះ​ដឹកនាំ​…​អ្នក​ចាញ់​ធ្វើ​ចោរ​…​។ បើ​ធ្វើ​ចោរ​ក្នុងស្រុក​ពិបាក​លាក់ខ្លួន​…​ត្រូវ​តែ​រត់ចោលស្រុក​ទៅ​ធ្វើ​ចោរ​ពី​ក្រៅប្រទេស​…​
ហេ ! ហេ !