ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​បរទេស​​ម្នាក់​​ធ្លាក់​ពី​លើ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៥ ស្លា.ប់​ភ្លាមៗ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជន​បរទេស​​ស្បែក​​.ស​ម្នាក់​បាន​ធ្លាក់​​ពី​លើ​អគារ​ផ្សារ​ទំនើប​សុរិយា​​កម្ពស់​ជាន់​ទី​៥ នៃ​ចន្លោះ​ជណ្តើរ​យន្ត​ក្នុង​ផ្សារ បណ្តាល​ឱ្យ​​ស្លា.ប់​​បាត់​បង់​ជីវិត​ភ្លាមៗ​​ និង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ វិច្ឆិកា ​២០១២ ​ស្ថិត​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ ។

រាជធានីភ្នំពេញ ៖ បុរស​ជន​បរទេស​​ស្បែក​​.ស​ម្នាក់​បាន​ធ្លាក់​​ពី​លើ​អគារ​ផ្សារ​ទំនើប​សុរិយា​​កម្ពស់​ជាន់​ទី​៥ នៃ​ចន្លោះ​ជណ្តើរ​យន្ត​ក្នុង​ផ្សារ បណ្តាល​ឱ្យ​​ស្លាប់​​បាត់​បង់​ជីវិត​ភ្លាមៗ​​ និង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ វិច្ឆិកា ​២០១២ ​ស្ថិត​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ ។

សព​ជន​បរទេស​​រូប​នេះ​​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ទៅ​ឡើយ​ទេ ប៉ុន្តែ​​ភិន​ភាគ​សព​មាន​ស្លៀក​ខោ​ទាហាន​​ជើង​ខ្លី, អាវ​យឺត​​ពណ៌​ក្រហម​​វៀល​ក្លៀក… ពេល​​នេះ​ប៉ូលិស​​បាន​ដាក់​ខ្សែ​​​ចត្តា​ឡីស័ក (ខ្សែ​បំរាម​) និង​ធ្វើ​កោសល្យ​​វិច័យ​​លើ​សព​ ដើម្បី​​ឱ្យ​ដឹង​ថា ជា​ការ​ធ្វើ​អត្ត​ឃាត​ ឬ​ធ្លាក់​​ដោយ​ការ​ធ្វេស​ប្រហែស ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕