នាង Jin Mei Xin បញ្ចេញអាល់ប៊ុមរូបថតសិចស៊ីពេលទៅវិស្សមកាលនៅកោះម៉ាល់ឌីវ
ថ្មីៗនេះ នាង Jin Mei Xin តារាម៉ូដែលមកពីទីក្រុង Yantai ខេត្តសានទុង ភាគខាងជើងប្រទេសចិន បានបញ្ចេញអាល់ប៊ុមរូបថតសិចស៊ីចុងក្រោយរបស់នាងមួយឈុតទៀតដែលថតពេលនាងទៅវិស្សមកាលនៅឆ្នេរសមុទ្រកោះម៉ាល់ឌីវ ធ្វើឱ្យប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមអ៊ីនធើរណេតលួចសរសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ផូរផង់របស់នាងគ្រប់ៗគ្នា ហើយអ្វីដែលពិសេសនោះគឺការស្លៀកឈុតប៊ីគីនី ពណ៌ស ពាក់វ៉ែនតាខ្មៅធំៗ អង្គុយនៅមាត់សមុទ្រ សម្លឹងមើលជលសា បណ្តែតអារម្មណ៍អណ្តែតអណ្តូងតាមជំនោរបោកបក់ បញ្ចេញសាច់សខ្ចីបង្អួតទេសភាពនៅជុំវិញខ្លួននាង ។
តារាម៉ូដែលនិយមថតរូបសិចស៊ីរូបនេះ មានវ័យ២៣ឆ្នាំ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៩ មានកម្ពស់១,៧៥ម៉ែត្រទម្ងន់៥០គីឡូក្រាម និងទំហំទាំងបីគឺ៣៤-២២-៣៥ ។
ចែករំលែកព័តមាននេះ