ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែទទឹង​២៦​ម៉ែត្រ​កំពុង​តែ​បើក​ការដ្ឋាន​សាងសង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវជាតិ​ដែល​ធំ​មួយ​មាន​ទទឹង​២៦​ម៉ែត្រ នៅ​ទិស​ពាយព្យ​នៃ​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ស្ថាបនា​ជា​បណ្ដើរ​ៗ ដោយ​ក្រុមហ៊ុន​ជប៉ុន ក្នុង​ខេត្តបន្ទាយមានជ័យ ។ លោក រ័​ត្ន…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវជាតិ​ដែល​ធំ​មួយ​មាន​ទទឹង​២៦​ម៉ែត្រ នៅ​ទិស​ពាយព្យ​នៃ​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ស្ថាបនា​ជា​បណ្ដើរ​ៗ ដោយ​ក្រុមហ៊ុន​ជប៉ុន ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា អាជ្ញាធរ​ស្រុក​រួម​ជាមួយ​មន្ត្រី​គណៈកម្មការ​បាន​ណែនាំ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី និង​បណ្ដាញ​ខ្សែកាប និង​សំណង់​ប៉ះពាល់​ជួយ​សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​មួយ​នេះ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មានការ​ណែនាំ ហើយ​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​កំពុង​រុះរើ​រៀបចំ​ជា​បណ្ដើរ​ៗ​ហើយ ឲ្យ​ក្រុមហ៊ុន​ក៏​កំពុង​តែ​ស្ថា​នា​ផ្លូវ​មួយ​ខ្សែ​នេះ ជា​ពិសេស​នៅ​ចំណុច​ដែល​មិន​ប៉ះពាល់ ។

លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​ស្ថាបនា​ថ្មី​នេះ ដោយ​ក្រុមហ៊ុន​ជប៉ុន គឺ​កសាង​ពី​ខេត្តបាត់ដំបង​ដល់​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយ​ប៉ែ​ត ជាប់​ព្រំដែន​ជាង​១០០​គីឡូម៉ែត្រ ដែល​កសាង​ផ្លូវ​ជា​៦​កន្លង ៣​ទៅ ៣​មក ដែល​មាន​សួន ឬ​របាំង​ផ្លូវ ដាក់​កណ្តាល​ដែល​មាន​ទទឹង​២៦​ម៉ែត្រ ម្ខាង​១៣​ម៉ែត្រ ម្ខាង​មាន​ផ្លូវ​កន្លង​ថ​យន្ត​២ និង​ផ្លូវ​សម្រាប់​ម៉ូតូ និង​កង​១​កន្លង​ ។

លោក​បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​ស្ថាបនា​ថ្មី​នេះ ជា​ជំនួយ​ថវិកា​ជប៉ុន និង​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ដោះស្រាយ ហើយ​កំពុង​ស្ថាបនា​ជា​បណ្ដើរ​ៗ នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ស្រុក​មង្គល​បូ​រី ជា​ជំហាន​ដំបូង​កសាង​ស្ពាន និង​ប្រព័ន្ធ​លូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ