ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃភ្ជាប់ពាក្យ​កូន​ក្រមុំត្រូវ​ក្លាយជា​ថ្ងៃបុណ្យ​សព​​ឪពុក ក្រោយ​គាត់តូចចិត្តផ្ទះ​ចង្អៀត​​ពេក

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​មុន​ពេល​ថ្ងៃ​រះ ដែល​ជា​ថ្ងៃ​ភ្ជាប់ពាក្យ​កូន​ស្រី ដោយសារ​គាត់​តូចចិត្ត​នឹង​ផ្ទះ​តូច​ចង្អៀត​មិន​ស័ក្តិសម​នឹង​រៀបចំ​ពិធី​ឲ្យ​កូន រីឯ​ស្រូវ​ក្នុងស្រែ​​ក៏​ត្រូវ​ទឹក​លិច​​អស់​ទៀត​។ នេះ​ជា​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​ប្រាប់​ទៅ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ។ ជុំវិញ​ករណី​នេះ ​សមត្ថកិច្ច​បាន​ប្រាប់​ថា…

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​មុន​ពេល​ថ្ងៃ​រះ ដែល​ជា​ថ្ងៃ​ភ្ជាប់ពាក្យ​កូន​ស្រី ដោយសារ​គាត់​តូចចិត្ត​នឹង​ផ្ទះ​តូច​ចង្អៀត​មិន​ស័ក្តិសម​នឹង​រៀបចំ​ពិធី​ឲ្យ​កូន រីឯ​ស្រូវ​ក្នុងស្រែ​​ក៏​ត្រូវ​ទឹក​លិច​​អស់​ទៀត​។ នេះ​ជា​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​ប្រាប់​ទៅ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ។

ជុំវិញ​ករណី​នេះ ​សមត្ថកិច្ច​បាន​ប្រាប់​ថា សព​បុរស​នោះ​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ នៅ​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៦ ធ្នូ នៅ​ភូមិ​ទួល​តា​ថុ​ន ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ដែល​ជន​រង​គ្រោះ​ឈ្មោះ សុង សល់ អាយុ​៥៦​ឆ្នាំ​ជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​យក​កន្សែង​ទៅ​ចង​.​ក លើ​ដើម​ស្វាយ​នៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ ។ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បានដឹង​ថា គាត់​ធ្វើ​អត្តឃាត​បែប​នេះ​តាំងពី​ពេល​ណា​នោះ​ទេ លុះ​នៅ​ម៉ោង​៥​ព្រឹក ពេល​ងើប​ពី​ដំណេក​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារ​ឃើញ​គាត់​ចង​.​ក​សម្លាប់​នៅ​លើ​ដើម​ស្វាយ ។

បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​បាន​និយាយ​ថា ជន​រង​គ្រោះ​នឹង​ត្រូវ​រៀច​ចំ​ផ្ទះសម្បែង ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូនស្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ តែ​មុន​ពេល​ថ្ងៃ​រះ​គាត់​បាន​ធ្វើ​អត្តឃាត​បាត់​ទៅ​ហើយ ។ ប្រភព​ពី​សាច់ញាតិ​ដដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ហាក់​មាន​អារម្មណ៍មិនល្អ​មួយ​រយៈ​កន្លង​ទៅ​នេះ ។ គាត់​តែង​រអ៊ូរទាំ​ពី​រឿង​ទឹក​លិច​ស្រូវ​អស់ និង​ម្យ៉ាងទៀត​ផ្ទះ​តូច​ចង្អៀត​ពិបាក​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ឲ្យ​កូនស្រី​។ ទំនង​ផលវិបាក​ទាំងនេះ​ហើយ​ដែល​នាំ​ឲ្យ​គាត់​សម្រេច​បញ្ចប់​បញ្ហា​គ្រប់​បែប​យ៉ាង​តាម​រយៈ​ការ​ធ្វើ​អត្តឃាត​បែប​នេះ​។ ប៉ុន្តែ​ទាំង​ក្រុម​គ្រួសារ ទាំង​អ្នក​ភូមិ​មានការ​រន្ធត់​ចិត្ត និង​សោកស្ដាយ​ចំពោះ​ជន​រង​គ្រោះ ដែល​មិន​គួរ​ជ្រើសរើស​យក​ផ្លូវ​ទាល់ច្រក​បែប​នេះ​មក​ដោះស្រាយ​បញ្ហា​ទេ ។

លោក​សោម រ៉ា​វុ​ធ មន្ត្រី​នគរបាល​ដែល​បាន​រាយការណ៍​អំពី​ករណី​នេះ បាន​និយាយ​ថា មូលហេតុ​ខាងលើ គឺជា​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ជុំវិញ​ការ​ធ្វើ​អត្ដឃាត​របស់​ជន​រង​គ្រោះ​។ ប៉ុន្តែ​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​ជួប​សោកនាដកម្ម​បែប​នេះ តើ​ពិធី​ភ្ជាប់ពាក្យ​កូន​នឹង​លើក​ពេល​ឬ​បែប​ណា​នោះ​ទេ ព្រោះ​ពេល​នេះ​សាច់ញាតិ​និង​អ្នក​ភូមិ​កំពុង​រៀបចំ​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​នៅ​ក្នុង​លំនៅ​ឋាន​ដ៏​តូច​ចង្អៀត​នេះ ៕ ​

អត្ថបទសរសេរ ដោយ